អង់គ្លេស៖ គូស្នេហ៍មួយគូ បានធ្វើឲ្យមនុស្សម្នាជាច្រើន នាំគ្នាចោមរោមមើលពេញដងផ្លូវ ទាំងក្តីរំជើបរំជួលជំនូសខាងស្រី បន្ទាប់ពីគេដឹងថាខាងប្រុស បានប្រើស្ទាយសុំមិត្តស្រីរបស់គាត់រៀបការ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

អ្នកកម្លោះដ៏រ៉ូមែនទិកឈ្មោះ Matthew Brookes មានវ័យ២៨ឆ្នាំ មកពីតំបន់ Thurmaston ក្នុងទីក្រុង Leicster ប្រទេសអង់គ្លេស មានគម្រោងសុំមិត្តស្រីរបស់គាត់រៀបការ គឺនាង Roxanne Gyles មានវ័យ២៨ឆ្នាំដូចគ្នា កាលពីសប្តាហ៍មុននេះ ដោយរូបគាត់បានរៀបចំក្រុមរាំសង្ងាត់មួយ មករាំនៅទីធ្លាខាងក្រៅ មុខផ្សារទំនើបមួយកន្លែងក្នុងទីក្រុង ក្នុងបទចម្រៀងដែលមានចំណងជើងថា «I Wanna Marry You» ដែលបទចម្រៀងដ៏ល្បីមួយ របស់លោក Bruno Mars សញ្ជាតអាមេរិក ដើម្បីជាការពញ្ញាក់អារម្មណ៍ ដល់មិត្តស្រីរបស់គាត់ ខណៈធ្វើឲ្យអ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើល នាំគ្នាចោមរោមមើលពីទិដ្ឋភាពដ៏ផ្អែមល្ហែម របស់ពួកគេទាំងពីរនាក់តែម្តង។

តាមរយៈវីដេអូឃ្លីប គេឃើញថា គូស្នេហ៍មួយគូនេះ បានកាន់កែវស្រាសំប៉ាញ ឈរមើលក្រុមអ្នករាំដែលមានគ្នា៦នាក់ នៅទីតាំងមុខមជ្ឈមណ្ឌលផ្សារទំនើប Highcroos Shopping Centre ស្ថិតក្នុងទីក្រុង Leicester ។ មួយសន្ទុះក្រោយមក គេឃើញថា លោក Matthew ស្រាប់តែរត់ចូលរាំ ជាមួយនឹងក្រុមអ្នករាំ ក្នុងកាយវិការយ៉ាងរស់រវើក នៅចំពោះមុខមិត្តស្រីរបស់គាត់ គឺនាង Roxanne តែម្តង។ ទើបបន្តិចក្រោយមក លោក Matthew បានចូលខ្លួនមកលុតជង្គង់ កណ្តាលហ្វូងមនុស្សជាច្រើន នៅចំពោះមុខមិត្តស្រីរបស់គាត់ ដោយបានបញ្ចេញចិញ្ចៀន សុំនាងរៀបការតែម្តង។

លោក Matthew បាននិយាយថា «ខ្ញុំពិតជាចង់ធ្វើវាបែបនេះឲ្យធំ ហើយល្អជាងនេះ ប៉ុន្តែខ្ញុំក៏ត្រូវការទីកន្លែងណាមួយ ដែលខ្ញុំអាចងាយនិង បញ្ចុះបញ្ចូលមិត្តស្រីរបស់ខ្ញុំ ឲ្យនាងមកតាមសំណើររបស់ខ្ញុំផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វានៅតែភ្ញាក់ផ្អើលដដែលសម្រាប់នាង។ ខ្ញុំបានចំណាយអស់រយៈពេល ប្រមាណជាជិត៤សប្តាហ៍ ដើម្បីហាត់រៀនក្បាច់រាំមួយនេះ ហើយវាគឺពិតជាពិបាកបំផុតសម្រាប់ខ្ញុំ»

ដោយឡែក បើតាមការឲ្យដឹងពី Roxanne វិញបាននិយាយដែរថា រូបនាងគឺ ពីតជាមិនបានដឹងទាល់តែសោះ ថាមិត្តប្រុសរបស់នាង បានរៀបចំគម្រោងការ ដើម្បីសុំនាងរៀបការ យ៉ាងដូច្នេះសោះ។ នាងបន្តថា «ខ្ញុំគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយខ្ញុំក៏មិននឹកស្មានដល់ថា វាអាចកើតមានរឿងរ៉ាវយ៉ាងដូច្នេះ កើតឡើងនោះដែរ

គួរឲ្យដឹងដែរថា វីដេអូឃ្លីបដែលមានរយៈប្រមាណជាជាង ២នាទីនេះ ត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ដោយទទួលបានអ្នកចុចមើល រហូតដល់ទៅជាង ៤ម៉ឺនដងផងដែរ។

ទស្សនាវីដេអូខាងក្រោម៖

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត ៖

មានដុងតាំងពីកំណើតតែម្តង! Taylor Swift ទីពីរ កំពុងតែធ្វើឲ្យគណៈកម្មការ ដក.កចំហមាត់ កក្រើកពេញស្ទូឌីយ៉ូ (មានវីដេអូ)

ហ្វីលីពីន៖ កុមារីសញ្ជាតិអង់គ្លេសម្នាក់ បាននិងកំពុងតែធ្វើ ឲ្យគណៈកម្មការ រួមទាំងទស្សនិកជនជាច្រើន ដក.កចំហមាត់ ទប់អារម្មណ៍សឹងតែពុំបាន ស្ទើរតែផើតគូទចេញពីកៅអី បន្ទាប់ពីបានទស្សនាការច្រៀង ធ្វើត្រាប់តាមតារាចម្រៀងស្រីវ័យក្មេង Taylor Swift បូកផ្សំជាមួយនឹងកាយវិការយ៉ាងរស់រវើក កក្រើកពេញស្ទូឌីយ៉ូ។

កុមារី Xia Vigor មានវ័យទើប ៧ឆ្នាំប៉ុណ្ណោះ តែបើក្រឡេកទៅមើលពី សមត្ថភាពសិល្បៈរបស់នាងវិញ គឺពិតជាមិនធម្មតាឡើយ។ ជាក់ស្តែងក្មេងស្រីវ័យក្មេងរូបនេះ បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង សមត្ថភាពចម្រៀងមួយ ដែលមានឈ្មោះថា «Your Face Sounds Familiar Kids» របស់ប៉ុស្ត៍ទូរទស្សន៍មួយ ក្នុងប្រទេសហ្វីលីពីន ដែលមានគណៈកម្មការបីរូបរួមមាន អ្នកស្រី Saron Cuenta លោក Gary Valenciano និងលោក Ogie Alcasid ជាអ្នកវិនិច្ឆ័យលើសមត្ថភាព របស់បេក្ខជនប្រឡងទាំងអស់។

ក្នុងនោះកុមារី Xia បានបញ្ចេញសមត្ថភាពច្រៀងរបស់នាង ដោយធ្វើត្រាប់ទៅនឹងតារាចម្រៀងស្រីសញ្ជាតិអាមេរិកនាង Taylor Swift ក្រោមចម្រៀងមួយបទដែលមានចំណងជើងថា «You Belong With Me» ដែលជាបទចម្រៀងដ៏ល្បីមួយ ក្នុងអំឡុងឆ្នាំ២០០៨ និងថែមទាំងជាបទចម្រៀងមួយ ធ្លាប់ទទួលបាននូវពានរង្វាន់ Grammy ថែមទៀតផង។

កុមារី Xia បានរៀបចំតុបតែងខ្លួន ទាំងសម្លៀកបំពាក់មើលទៅ គឺពិតជាយ៉ាងស្រស់ស្អាតជាទីបំផុត ជាមួយនឹងស្ទាយសក់ពណ៌ទង់ដែងដ៏ភ្លឺរលោងរបស់នាង មិនចាញ់គ្នាប៉ុន្មានទៅនឹងតារាចម្រៀងស្រី នាង Taylor ឡើយ។

ពិសេសជាងនេះទៅទៀតនោះ ភាពក្រមិចក្រមើមរបស់ក្មេងស្រីតូចរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ គណៈកម្មការ រួមទាំងអ្នកទស្សនាជាច្រើន ឲ្យស្រែហ៊ោកញ្រ្ជៀវកងរំពង ពេញស្ទូឌីយ៉ូតែម្តង។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះ បន្ទាប់ពីត្រូវបានបង្ហោះចូលនៅក្នុងគេហទំព័រ YouTube មក បានទាក់ទាញអ្នកចុចចូលមើល រហូតដល់ទៅ ជាង១លានដង ជាមួយនឹងការបញ្ចេញមតិ សរសើរមិនដាច់ពីមាត់ចំពោះកុមារី Xia Vigor ផងដែរ។ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរថា «ឱ! ព្រះជាម្ចាស់អើយ! នាងគួរឲ្យស្រលាញ់អ្វីម្ល៉េះទេហ្ន៎!» ៕

តោះនៅចាំអីទៀត ចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]