ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចាប់​ឱប ស្ទាបអង្អែល និង​លូក​ចូល​ក្នុង​ប្រដាប់​ភេទ​ ក្មេង​ស្រី​ម្នាក់​រហូត​ដល់ទី​ជម្រៅ​ជា​ច្រើន​ដង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សាយ សាន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផ្ទះបាយ​ អ្នក​ជិតខាង​ម្នាក់​រួច​ ក៏​ធ្វើ​សកម្មភាព​ចាប់​ឱប ស្ទាបអង្អែល និង​លូក​ចូល​ក្នុង​ប្រដាប់​ភេទ​ ក្មេង​ស្រី​រង​គ្រោះ​ រហូត​ដល់ទី​ជម្រៅ​ជា​ច្រើន​ដង ។

សមត្ថកិច្ច​បញ្ជាក់​ថា លុះ​ល្ងាច​ថ្ងៃ​ដដែល​ក្រុម​គ្រួសារ​ សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​ពី​ការ​ពិត​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មាន​រិ​ទ្ធ ហើយ​ក្រោយ​ពេល​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ចាប់ខ្លួន​ ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

រូបថត១ប៉ុស្តិ៍របស់សុជាតិ និងនារីវ័យក្មេងម្នាក់ កំពុងកម្ទេចបេះដូងស្រីៗជាច្រើននាក់ហើយ!

កំពត៖ តារាចម្រៀងវ័យក្មេងលោក ជា សុជាតិ ឬដែលមានឈ្មោះពេញនិយមជារបស់ខ្លួនថា «ក្រុមក្មេងខ្មែរ» ដ៏ល្បីល្បាញដោយសារការបង្កើតស្នាដៃបទថ្មីដោយខ្លួនឯង ម្ចាស់បទ៖«បុណ្យភូមិ»នោះ កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងនារីវ័យក្មេងស្រស់ស្អាតម្នាក់ លើហ្វេសប៊ុកខ្លួន។

ក្រោយរូបថតមួយប៉ុស្តិ៍នោះ បានបង្ហាញរួចមក ក៏មានបណ្តាអ្នកគាំទ្រជាច្រើននាក់ ជាពិសេសនារីដែលតែងតែគាំទ្រ និងលួច Crush ទៅលើ លោកសុជាតិ លួចច្រណែន លួចខកចិត្តមិនតិចនាក់នោះទេ។

កញ្ញាមុខមាត់ស្អាតបាត ញញឹមមានមន្តស្នេហ៍រូបនេះ ដែលបានឈរថតរូបគូជាមួយ លោកសុជាតិ យ៉ាងផ្អែមល្ហែមនៅក្នុងទឹកដីខេត្តកំពតនោះ ក៏ត្រូវបានគេស្គាល់ឈ្មោះនាងនៅក្នុងហ្វេសប៊ុកថា Nick Nick ជាតារាហ្វេសប៊ុកល្បីល្បាញម្នាក់ដែរ និងបានធ្វើឱ្យនារីៗជាច្រើននាក់ខូចចិត្តជាបណ្តើរៗ។

គួរឱ្យដឹងដែរថា ក្រុម«ក្មេងខ្មែរ» ដែលមាន លោក កៅ ពន្លឺ និងលោក ជា សុជាតិ ជាតារាចម្រៀងក្នុងក្រុមនេះ ត្រូវបានគេមើលឃើញថា គ្រាន់ចេញបទចម្រៀង តែ១បទ(បុណ្យភូមិ) ប៉ុណ្ណោះ អាចធ្វើឲ្យពួកគេទាំងពីរនាក់ ល្បីល្បាញខ្លាំងស្ទើរមិនគួរឲ្យជឿ ទាំងក្នុង និងក្រៅប្រទេស។

ថ្មីៗនេះក៏បានចេញបទចម្រៀងថ្មី នៅក្នុងខ្សែភាពយន្ត «Jailbreak» ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសំណាក់យុវវ័យគ្រប់ស្រទាប់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]