បរទេស៖ ស្រ្តីជនជាតិនេប៉ាល់ម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការធ្វើបាបពីសំណាក់ប្តីចិត្តព្រៃផ្សៃ បណ្តាលឲ្យសរីរាង្គផ្នែកខាងក្នុងរបស់នាង ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។

ពេលទៅដល់មន្ទីរពេទ្យក្នុងប្រទេសឥណ្ឌាពីដំបូង ស្ត្រីរងគ្រោះវ័យ ៣៨ឆ្នាំរូបនេះ មិនបានប្រាប់រឿងរ៉ាវជាក់លាក់ដល់ក្រុមគ្រូពេទ្យទេ ដោយគ្រាន់តែប្រាប់ថានាងឈឺពោះខ្លាំងតែប៉ុណ្ណោះ។ ក្រោយមកទើបដឹងការពិត បន្ទាប់ពីលទ្ធផលឆ្លុះកាំរស្មីអ៊ិចបានចេញ។ លទ្ធផលបានធ្វើឲ្យក្រុមគ្រូពេទ្យបើកភ្នែកសព្រាត ដោយពួកគេបានប្រទះឃើញប្រដាប់កិនម្ស៉ៅ ប្រវែង៤០សង់ទីម៉ែត្រ នៅក្នុងពោះវៀនស្រ្តីរងគ្រោះ។

ក្រុមគ្រូពេទ្យមានការងឿងឆ្ងល់យ៉ាងខ្លាំង ពីមូលហេតុដែលនាំឲ្យប្រដាប់កិនម្សៅនេះទៅជាប់នៅក្នុងពោះស្ត្រីរងគ្រោះ ទើបក្រុមគ្រូពេទ្យបានព្យាយាមសាកសួរពីដំណើរដើមទង ប៉ុន្ដែបុរសជាប្ដី និងស្រ្តីរងគ្រោះ មិនបានផ្ដល់ចម្លើយឡើយ។

ដោយសង្ស័យថាករណីនេះជាករណីអំពើហិង្សា ក្រុមគ្រូពេទ្យបានហៅប៉ូលិស និងគណកម្មាធិការជាតិដើម្បីស្ត្រី ឲ្យចុះមកសិក្សាពីករណីនេះតែម្តង។

លោក Amita Lokhani អនុប្រធានគណកម្មាធិការជាតិដើម្បីស្ត្រី បានចំណាយពេលនៅជាមួយស្ត្រីរងគ្រោះអស់រយៈពេល ៣ថ្ងៃ  ចៃដន្យនៅពេលដែលប្ដីរបស់នាងចេញពីមន្ទីរពេទ្យ នាងក៏បានសារភាពថា ករណីនេះជាករណីអំពើហិង្សាពិតប្រាកដមែន។

លើសពីនេះទៅទៀត ស្ត្រីរងគ្រោះក៏បានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលប្ដីគាត់ធ្វើទារុណកម្មមកលើរូបគាត់  ខណៈដែលលើកចុងក្រោយនេះគាត់បានយកប្រដាប់កិនម្សៅញាត់ចូលតាមទ្វារក្រោយ (រន្ធគូថ) ហើយជាប់នៅក្នុងនោះតែម្ដង។

ពេលនេះមន្ត្រីប៉ូលិសកំពុងតែតាមចាប់ប្ដីព្រៃផ្សៃ មកផ្តន្ទាទោស ពីបទធ្វើទារុណកម្មលើរូបរាងកាយ។ ចំណែកស្រ្តីរងគ្រោះក៏ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា និងគ្មានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ចំពោះមូលហេតុ បើយោងតាមប្រភពព័ត៌មាន ឲ្យដឹងថា ដោយសារតែបុរសជាប្តីខឹងប្រពន្ធមិនអាចមានផ្ទៃពោះ៕

ប្រភព៖ TheCoverage

ដោយឡែកពត៌មានគួរឲ្យចាប់ងារម្មណ៍មួយផ្សេងទៀត៖

ខ្លាំងបាត់! ខឹងមិត្តស្រីពូកែកុហកបោកប្រាស់ពេក ចាប់លើកបោះទម្លាក់ចូលក្នុងធុងសំរាម ទាំងកំរោលតែម្តង (មានវីដេអូ)

រុស្សី៖ រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ ប្រុសហើយនិងស្រី តែងតែជួបរឿងមិនទៀង ជួនខឹងជួនឈ្លោះ ផ្អែមល្វីងជូរចត់ ខណៈក៏មានគូស្នេហ៍មួយចំនួនទៀត បានជ្រើសរើសយកការបែកបាក់ចែកផ្លូវគ្នាដោយសន្តិវិធី រីឯខ្លះទៀតបានចែកផ្លូវគ្នាទាំងកំហឹងផងដែរ។

ជាក់ស្តែងបើក្រឡេកទៅមើលគូស្នេហ៍ ជនជាតិរុស្សីមួយគូនេះវិញ បាននិងកំពុងតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីគេដឹងថា បុរសជាសង្សារបានប្រើហឹង្សា ទៅលើនារីជាមិត្តស្រីខ្លួនឯងទាំងកំរោល ចាប់លើកបោះនាងទម្លាក់ក្នុងធុងសំរាម ក្រោយពីបុរសជាសង្សារ រកឃើញថាមិត្តស្រីជើងល្អរបស់គាត់ ជាមនុស្សស្រីម្នាក់ដែលពូកែបោកប្រាស់។

តាមរយៈវីដេអូឃ្លីប គេឃើញថាបុរសជនដៃដល់ជាសង្សារ មិនស្គាល់អត្តសញ្ញាណខាងលើនេះ ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច ជាមួយនឹងអាវយឺតដៃខ្លីមួយ បានចាប់ទាញដៃ និងរុញមិត្តស្រី ចេញពីផ្ទះឆ្លងកាត់ផ្លូវមួយកន្លែង។ បន្ទាប់មកគេឃើញថា បុរសរូបនោះ បានព្យាយាមចាប់លើកមិត្តស្រីរបស់គាត់ ក្នុងគោលបំណងឲ្យក្បាលរបស់នាង ដាំដូងចូលក្នុងធុងសំរាមមុន ប៉ុន្តែការប៉ុនប៉ងលើកទីមួយត្រូវបានបរាជ័យ។

ជាលើកទីពីរ បុរសជាសង្សារបានព្យាយាមចាប់លើក ចង្កេះខោរបស់នារីរងគ្រោះ រួចទម្លាក់នាងចូលទៅក្នុងធុងសំរាម ទាល់តែបានសម្រេចផងដែរ។ ក្រោយមក ជនដៃដល់ក៏បានដើរចេញឆ្ងាយពីកន្លែងកើតហេតុ ចូលក្នុងផ្ទះរបស់គាត់វិញ រីឯនារីរងគ្រោះ កំពុងតែដាំដូងក្បាល នៅក្នុងធុងសំរាមតែម្នាក់ឯង គួរឲ្យអាណោចអាធ័ម។

គួរឲ្យដឹងថា ហេតុការណ៍នេះត្រូវបានគេជឿជាក់ថា កើតឡើងនៅក្នុងប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងក្តី គេមិនទាន់ដឹងច្បាស់ ជាមួយនឹងទីតាំងឲ្យពិតប្រាកដ ថាត្រូវបានថតចេញពីតំបន់ណាមួយឡើយ។ រីឯបុរសបង្កហេតុ ក៏ពុំទាន់ដឹងថានឹងត្រូវទទួលទោសបែបណា ពីបទប្រើហិង្សា ទៅលើមិត្តស្រីរបស់គាត់ទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]