នេះគឺជារឿងមួយ ដែលល្អបំផុត ព្រោះដោយសារតែមានបុរសជនជាតិអង់គ្លេសម្នាក់ បានយកថវិការផ្ទាល់ខ្លួនរបស់គាត់ ជួយដល់ប្រជាជនចិន ដែលគ្មានផ្ទះសំបែង និងគ្មានអាហារហូប។

បើតាមប្រភពពត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិអង់គ្លេងម្នាក់ បានលក់ក្រុមហ៊ុនរបស់គាត់ចំនួន ៣ កន្លែង ផ្ទះថ្មដ៏ធំ និងឡានស្ព៉ត ២គ្រឿង រួចធ្វើដំណើរមកខេត្ត Shaanxi ប្រទេសចិន ដើម្បីជួយសង្គ្រោះប្រជាជនចិន ដែលគ្មានផ្ទះសំបែងរស់នៅ និងគ្មានអាហារហូប។ បុរសជនជាតិអង់គ្លេងម្នាក់នោះមានឈ្មោះថា តូនី អាយុ ៤៦ឆ្នាំ ជាវិស្វករផ្នែកអគ្គិសនី នៅក្នុងបន្ទាយកងទ័ព្ធជើងទឹករបស់ប្រទេស អ៊ុយក្រែន។ គាត់បាននិយាយថា ក្រោយពេលគាត់ឈប់ធ្វើការជាវិស្វករផ្នែកអគ្គិសនី គាត់បានបើកក្រុមហ៊ុនចំនួន ៣កន្លែង ទិញផ្ទះថ្មដ៏ធំមួយ និងទិញឡានស្ព៉ត ២គ្រឿង។ គាត់បានបន្តទៀតថាក្នុងឆ្នាំ ២០០២ ដោយសារតែជីវិតរបស់គាត់ជួបនូវការរវល់ច្រើន ដូច្នេះគាត់ក៏បានសំរេចចិត្តលក់អចលនាទ្រព្យរបស់គាត់ ដើម្បីធ្វើដំណើរជុំវិញពិភពលោក។ ក្នុងឆ្នាំ ២០០៥ គាត់បានដើរកំសាន្តដ៏ខេត្ត Shaanxi  ប្រទេសចិន ទីនោះសំបូរប្រជាជនដែរគ្មានផ្ទះសំបែងច្រើនណាស់ ហើយពួកគេបានអង្វរឲ្យគាត់ជួយ ពេលនោះគាត់មិនដឹងថាពួកគេគឺជាអ្នកក្រ ដែលគ្មានផ្ទះ និងគ្មានអាហារហូបនោះទេ ដោយសារតែ ក្នុងខេត្តនោះសំបូរទៅដោយផ្ទះ និងឡានជាច្រើន។ ប៉ុន្តែនៅពេលដែលគាត់នៅខេត្តនោះយូរៗទៅ ទើបដឹងថាពួកគេគឺពិតជាគ្មានផ្ទះសំបែង និងគ្មានអាហារហូបមែន គាត់បានសំរេចចិត្តជួយពួកគេទាំងនោះ ដោយយកលុយដែលលក់អចលនាទ្រព្យរបស់គាត់ មកជួយពួកគេ ឲ្យពួកគេមានផ្ទះសំបែង និងអាហារហូបចុកគ្រប់គ្រាន់វិញ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]