ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ស្ទាវ​៧​នាក់​ ជិះ​ម៉ូតូ​៤​គ្រឿង​ ដេញ​វាយ​គ្នា​តាម​ផ្លូវត្រូវ​រថយន្ត​ធុន​ធំ​១​គ្រឿង​បុក​បណ្ដាល​ស្លាប់ និង​របួសធ្ងន់​-​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​កើង​ឡើង​ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១៣​ឥ​២១៤ ស្ថិត​ក្នុងភូមិ​ដូង​ទី​១ ឃុំ​ត្រ​មូង ស្រុក​មេមត់ ។

លោក ថា​ញ់ សុខ​វ៉ា​ត អធិការរង​នគរបាល​ស្រុក​មេមត់ ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​របស់​ក្រុម​យុវជន​៤​គ្រឿង​ ជិះ​ប្រដេញ​វាយ​គ្នា​តាម​ផ្លូវជាតិ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ត្រូវ​រថយន្ត​១​គ្រឿង​ធុន​ធំ​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ បាន​បើក​មក​ដល់​ក៏​បុក​ចំ​ ពី​ខាងក្រោយ​ពេញទំហឹង​គឺ​បុក​រះ​ម៉ូតូ​ទាំង​៤​គ្រឿង​ បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​ចេញ ពី​ម៉ូតូ​ស្លាប់​ភ្លាម​ៗ២​នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ រួច​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​ រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

លោក ថា​ញ់ សុខ​វ៉ា​ត បន្ត​ថា អ្នក​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ​មិន​ស្គាល់ឈ្មោះ និង​អាស្រ័យ​ដ្ឋា​ន ភេទ​ប្រុស បាន​ស្លាប់​នៅ​នឹង​កន្លែង ដោយ​ឌុ​ប​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ បង្អែក​ស្រុក​មេមត់​, ម៉ូតូ​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ស្វាយ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សេត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ទី​២ ឃុំ​ត្រ​មូង ស្រុក​មេមត់ បាន​ស្លាប់ នៅ​នឹង​កន្លែង​កើតហេតុ​, ម៉ូតូ​ម៉ាក MSX គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វង់ សិលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូ​មិច​ង្គុំ​កណ្តាល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​រង​របួសធ្ងន់ ឌុ​ប​ឈ្មោះ អឿ​ន សុធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​របួសស្រាល​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ចាន់ អូន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អណ្តូង​ថ្ម​លើ ឃុំ​ត្រ​មូង ស្រុក​មេមត់ របួសធ្ងន់ ឌុ​ប​ឈ្មោះ អ៊​ន អន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ របួសស្រាល ។ អ្នក​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​សាច់ញាតិ ដឹក​តាម​ម៉ូតូ​យក​មក​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ ។

លោក​អធិការ រង​នគរបាល​ស្រុក​មេមត់ បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោ​ថ្នាក់​ខាងលើ​នេះ ដោយសារ​តែ​មាន​ក្រុម​ក្មេង​ទំនើង​ ២​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​តាម​ដងផ្លូវ ស្រប​ពេល​ដែល​រថយន្ត​ធុន​ ធំ​មិន​ស្គាល់​ម៉ាក បាន​ប្រើប្រាស់​ល្បឿន​លឿន​ផង​នោះ មក​ដល់​បុក​បណ្តាល​ឲ្យ​ ស្លាប់​៣​នាក់ និង​របួសធ្ងន់​-​ស្រាល​៤​នាក់ ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ​៤​គ្រឿង នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​មេមត់​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្ពានបណ្តែតទឹក បណ្តោះអាសន្ននៅប្រាសាទអង្គរវត្ត នឹងបង្ហាញរូបរាងនាពេលឆាប់ៗនេះហើយ!

(សៀមរាប)៖ ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុងទឹកកសិន្ធុខាងត្បូង ស្ពានហាលប្រាសាទ អង្គរវត្ត នឹងដាក់ឲ្យដំណើរការ ប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។

​ស្ពាននេះសាងសង់ឡើង ដើម្បីបង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ពេលធ្វើដំណើរឆ្លងកាត់ទៅទស្សនា អង្គរវត្ត ខណៈស្ពានហាលអង្គរវត្ត ត្រូវបិទទាំងស្រុង ដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ា ធ្វើការជួសជុលក្នុងគោលបំណង អភិរក្សស្ពានបុរាណនេះឲ្យបានល្អប្រសើរ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា លក្ខណៈ ពិសេសរបស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន គឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេងចំនួន៦ សម្រាប់ភ្ញៀវ ទេសចរឈរ ស្រូបយកខ្យល់អាកាស និងថតរូបជាដើម។ ចំណែកផ្ទៃពោងជ័របណ្តែតទឹក សរុបគឺ១,៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧ម៉ែត្រ គុណទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រការេ អាចទ្របន្ទុកបានចំនួន២៧២គីឡូក្រាម ហើយបើសន្មត់មនុស្សម្នាក់ មានទម្ងន់៨០គីឡូក្រាម ស្ពាននេះអាចទ្រមនុស្សសរុបចំនួន៦,៣៧១នាក់ ក្នុងពេលតែមួយ។ លោក ហេង គឹមឡេង បន្តទៀតថា ស្ពាននេះសិក្សាដោយអាជ្ញាធរ ជាតិអប្សរា ហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។

លោក វង្ស ចាន់វិបុល ប្រធានការដ្ឋានសាងសង់ស្ពានបណ្តែតទឹក របស់ក្រុមហ៊ុន កាំត្រង់ស៊ីប បញ្ជាក់ថា សម្ភារៈនិងអ្នកជំនាញ បច្ចេកទេសក្នុងការធ្វើស្ពាន គឺយកពីប្រទេសកាណាដាទាំងអស់ ហើយលក្ខណៈពិសេសរបស់ពោងបណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយអាចទ្រទ្រង់នឹងអាកាសធាតុ បានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ ភ្លៀង និងធ្វើឱ្យទឹកប្រែពណ៌ ឬបង្ករជាសារធាតុពុល ផ្សេងៗដល់ទឹកឡើយ។ លើសពីនោះទៅទៀត ពោងជ័រ Polyethylene មានលក្ខណៈគ្រើម ដែលមិនធ្វើឲ្យរអិល ហើយពោងនីមួយៗ មានខ្យល់នៅខាងក្នុង ពេលណាកម្តៅឡើងខ្លាំងធ្វើឲ្យឧស្ម័នក្នុងពោងសាយភាយមកក្រៅ ដែលអាចរក្សាទ្រង់ទ្រាយ និងសីតុណ្ហភាព ក្នុងពោងឲ្យនៅដដែល។

លោក​បន្ថែមទៀតថា ក្នុងការតំឡើង និងតភ្ជាប់ពោងពីមួយទៅមួយដើម្បីធ្វើស្ពាន គឺអ្នកជំនាញនៃក្រុមហ៊ុនកាំត្រង់ស៊ីប និងអ្នកជំនាញ ផលិតស្ពាន មកពីប្រទេសកាណា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើបច្ចេកទេស ដែលធានាបាននូវភាពមាំ សុវត្ថិភាពខ្ពស់ មិនអាចរបូតចេញពីគ្នាឡើយ។

សូមបញ្ជាក់ថា មកដល់ពេលនេះក្រុមការងារ បានតភ្ជាប់ពោងជ័របណ្តែតទឹក រួមនឹងដាក់បង្កាន់ដៃស្ពានរួចរាល់ហើយ នៅសល់តែការ ភ្ជាប់ជណ្តើរឈើមកស្ពានលើទឹកតែប៉ុណ្ណោះ ដែរក្រុមការងារទាំង២ កំពុងសិក្សាពីវិធីសាស្ត្របន្ថែមទៀត ក្នុងការទប់លំនឹងស្ពានកុំឲ្យ យោលយោគឬរេចុះឡើង ខណៈ​មានភ្ញៀវទេសចរឆ្លងកាត់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]