កំពត៖ តារាចម្រៀងវ័យក្មេងលោក ជា សុជាតិ ឬដែលមានឈ្មោះពេញនិយមជារបស់ខ្លួនថា «ក្រុមក្មេងខ្មែរ» ដ៏ល្បីល្បាញដោយសារការបង្កើតស្នាដៃបទថ្មីដោយខ្លួនឯង ម្ចាស់បទ៖«បុណ្យភូមិ»នោះ កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងនារីវ័យក្មេងស្រស់ស្អាតម្នាក់ លើហ្វេសប៊ុកខ្លួន។

ក្រោយរូបថតមួយប៉ុស្តិ៍នោះ បានបង្ហាញរួចមក ក៏មានបណ្តាអ្នកគាំទ្រជាច្រើននាក់ ជាពិសេសនារីដែលតែងតែគាំទ្រ និងលួច Crush ទៅលើ លោកសុជាតិ លួចច្រណែន លួចខកចិត្តមិនតិចនាក់នោះទេ។

កញ្ញាមុខមាត់ស្អាតបាត ញញឹមមានមន្តស្នេហ៍រូបនេះ ដែលបានឈរថតរូបគូជាមួយ លោកសុជាតិ យ៉ាងផ្អែមល្ហែមនៅក្នុងទឹកដីខេត្តកំពតនោះ ក៏ត្រូវបានគេស្គាល់ឈ្មោះនាងនៅក្នុងហ្វេសប៊ុកថា Nick Nick ជាតារាហ្វេសប៊ុកល្បីល្បាញម្នាក់ដែរ និងបានធ្វើឱ្យនារីៗជាច្រើននាក់ខូចចិត្តជាបណ្តើរៗ។

គួរឱ្យដឹងដែរថា ក្រុម«ក្មេងខ្មែរ» ដែលមាន លោក កៅ ពន្លឺ និងលោក ជា សុជាតិ ជាតារាចម្រៀងក្នុងក្រុមនេះ ត្រូវបានគេមើលឃើញថា គ្រាន់ចេញបទចម្រៀង តែ១បទ(បុណ្យភូមិ) ប៉ុណ្ណោះ អាចធ្វើឲ្យពួកគេទាំងពីរនាក់ ល្បីល្បាញខ្លាំងស្ទើរមិនគួរឲ្យជឿ ទាំងក្នុង និងក្រៅប្រទេស។ 

ថ្មីៗនេះក៏បានចេញបទចម្រៀងថ្មី នៅក្នុងខ្សែភាពយន្ត «Jailbreak» ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសំណាក់យុវវ័យគ្រប់ស្រទាប់ផងដែរ៕

ជា សុជាតិ និង Nick Nick

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុជាតិ