ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ករណី​ឈ្លោះប្រកែក​គ្នា​​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ រហូត​ឈាន​ដល់​ប្រើ​​ហិង្សា បណ្តាល​​ឱ្យ​ម្នាក់​រង​របួស​ស្រាល និង​ម៉ូតូ​ម៉ាក​វ៉េវ​​មួយ​​គ្រឿងត្រូវ​ឆេះ​ហ្មត់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ទាំង​២​នាក់​តែ​ម្តង ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា ២០១៧ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ប្រភព​ឱ្យ​ដឹង​ថា ទាំង​២​នាក់​បងប្អូន​សាច់ថ្លៃ​​ឈ្លោះ​ប្រ​កែ​ច​គ្នានេះ ១-​ឈ្មោះ​មាន សេង​ហូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​បងថ្លៃ​ហើយ​ក៏​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​វ៉េវ​ ២-​ឈ្មោះ​ឈុ​ន រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ប្អូនថ្លៃ​រង​របួសស្រាល ហើយ​ជា​អ្នក​ដុត​ម៉ូតូ ទាំង​២​នាក់​នេះ រស់​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទោះបីជា​យ៉ាងណា ជំហាន​ដំបូង គេ​មិនដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ទំនាស់​គ្នា​ខ្លាំង​នោះ​ទេ ។

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

រំជួលចិត្ត! ឪពុកសុខចិត្ត លុតជង្គង់កណ្តាលផ្លូវ ធ្វើរឿងដែលមិននឹកស្មានដល់ ដើម្បីរៃអង្គាសយកលុយ ព្យាបាលកែវភ្នែកកូនប្រុស!

ចិន៖ ក្រុមគ្រួសារជនជាតិចិន រស់នៅជនបទមួយ ហេតុតែក្រីក្រគ្មានលទ្ធភាព ក្នុងការចំណាយលើថ្លៃវះកាត់ភ្នែកកូនប្រុសឲ្យមើលឃើញឡើងវិញ បុរសជាឪពុកសុខចិត្តលត់ជង្គង់កណ្តាលផ្លូវ ដើម្បីរៃអង្គាសប្រាក់ពីអ្នកដំណើរ។

បុរសជាឪពុកមិនត្រូវបានស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេប្រទះឃើញ អង្គុយលុតជង្គង់ មានស្លៀកត្រឹមតែខោខ្លី(លីអូ)មួយប៉ុណ្ណោះ ក្រោមអាកាសធាតុដ៏សែនត្រជាក់ នៅខាងក្រៅស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងទីក្រុងប៉េកាំង។

គាត់បានអង្គុយលុតជង្គង់លើកដំបងឈើមួយ និងទទូចសូមឲ្យអ្នកដំណើរ ដែលបានដើរកាត់វាយគូទរបស់ខ្លួន ជាថ្នូនឹងប្រាក់ចំនួន ១០យ័ន (ប្រហែលជា ១.៤៥ដុល្លារអាមេរិក) ក្នុងមួយលើក ដើម្បីយកប្រាក់ទៅសន្សំសម្រាប់ថ្លៃចំណាយការវះកាត់កែវភ្នែកកូនប្រុសជាទីស្រលាញ់របស់គាត់។ រីឯប្រពន្ធរបស់គាត់វិញ គេឃើញថាកំពុងតែអង្គុយ អោបកូនប្រុសរបស់ខ្លួននៅក្បែរនោះ ហើយនៅលើក្តារខៀនមួយ មានសរសេរអក្សរ រៀបរាប់ពីរឿងរ៉ាវកូនប្រុសរបស់គាត់ ដើម្បីអាចឲ្យអ្នកដំណើរ បានឃើញពីទុក្ខលំបាកគ្រួសាររបស់ខ្លួនផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា រូបគាត់បានធ្វើដំណើរមកកាន់ទីនេះ ជាមួយនឹងគ្រួសាររបស់គាត់ ដែលមានចំងាយផ្លូវជាង ១,៥០០គីឡូម៉ែត្រ ពីទីក្រុង Chongqing មកកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងដើម្បីនាំយក កូនប្រុសតូចអាយុ១ឆ្នាំ មកព្យាបាល ដែលរូបគេមានជំងឺភ្នែកតាំងពីកំណើតមកម្ល៉េះ ដែលតម្រូវឲ្យព្យាបាលជាបន្ទាន់ បើមិនដូច្នោះទេ គេនឹងត្រូវពិការភ្នែកអស់មួយជីវិត។

ដោយសារតែគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់ថ្លៃវះកាត់ ក្នុងចំនួនទឹកប្រាក់ប្រមាណជា ១០០,០០០យ័ន (ប្រហែលជា ១៤,៥១០ដុល្លារអាមេរិក) ទើបរូបគាត់សម្រេចចិត្តធ្វើបែបនេះតែម្តង។

ឪពុករូបនេះនិយាយថា «ខ្ញុំមានតែត្រូវបង្ខំចិត្តធ្វើបែបនេះ ហើយវាក៏គ្មានរឿងអ្វីដែលខ្ញុំអាចធ្វើបាន ក្រៅពីនេះបានដែរ។ ខ្ញុំមានអារម្មណ៍ថា ក្រៀមក្រំ ហើយការធ្វើបែបនេះ វាពិតជាខុសឆ្គងខ្លាំងណាស់...ខ្ញុំធ្វើអ៊ីចឹង ក៏ដោយសារតែរកប្រាក់ប៉ុណ្ណោះ ដោយសង្ឃឹមថាគ្រប់គ្នាអាណិត និងជួយដល់កូនប្រុសរបស់ខ្ញុំ» ។

បើតាមសម្តីអ្នកដំណើរបានដើរកាត់ក្បែរនោះម្នាក់ បាននិយាយថា មានមនុស្សច្រើនណាស់ បានផ្តល់លុយឲ្យគាត់ ក៏ប៉ុន្តែពុំមាននរណាម្នាក់ បានវាយគាត់ឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]