ហ្វីលីពីន៖ កុមារីសញ្ជាតិអង់គ្លេសម្នាក់ បាននិងកំពុងតែធ្វើ ឲ្យគណៈកម្មការ រួមទាំងទស្សនិកជនជាច្រើន ដក.កចំហមាត់ ទប់អារម្មណ៍សឹងតែពុំបាន ស្ទើរតែផើតគូទចេញពីកៅអី បន្ទាប់ពីបានទស្សនាការច្រៀង ធ្វើត្រាប់តាមតារាចម្រៀងស្រីវ័យក្មេង Taylor Swift បូកផ្សំជាមួយនឹងកាយវិការយ៉ាងរស់រវើក កក្រើកពេញស្ទូឌីយ៉ូ។

កុមារី Xia Vigor មានវ័យទើប ៧ឆ្នាំប៉ុណ្ណោះ តែបើក្រឡេកទៅមើលពី សមត្ថភាពសិល្បៈរបស់នាងវិញ គឺពិតជាមិនធម្មតាឡើយ។ ជាក់ស្តែងក្មេងស្រីវ័យក្មេងរូបនេះ បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង សមត្ថភាពចម្រៀងមួយ ដែលមានឈ្មោះថា «Your Face Sounds Familiar Kids» របស់ប៉ុស្ត៍ទូរទស្សន៍មួយ ក្នុងប្រទេសហ្វីលីពីន ដែលមានគណៈកម្មការបីរូបរួមមាន អ្នកស្រី Saron Cuenta លោក Gary Valenciano និងលោក Ogie Alcasid ជាអ្នកវិនិច្ឆ័យលើសមត្ថភាព របស់បេក្ខជនប្រឡងទាំងអស់។

ក្នុងនោះកុមារី Xia បានបញ្ចេញសមត្ថភាពច្រៀងរបស់នាង ដោយធ្វើត្រាប់ទៅនឹងតារាចម្រៀងស្រីសញ្ជាតិអាមេរិកនាង Taylor Swift ក្រោមចម្រៀងមួយបទដែលមានចំណងជើងថា «You Belong With Me» ដែលជាបទចម្រៀងដ៏ល្បីមួយ ក្នុងអំឡុងឆ្នាំ២០០៨   និងថែមទាំងជាបទចម្រៀងមួយ ធ្លាប់ទទួលបាននូវពានរង្វាន់ Grammy ថែមទៀតផង។

កុមារី Xia បានរៀបចំតុបតែងខ្លួន ទាំងសម្លៀកបំពាក់មើលទៅ គឺពិតជាយ៉ាងស្រស់ស្អាតជាទីបំផុត ជាមួយនឹងស្ទាយសក់ពណ៌ទង់ដែងដ៏ភ្លឺរលោងរបស់នាង មិនចាញ់គ្នាប៉ុន្មានទៅនឹងតារាចម្រៀងស្រី នាង Taylor ឡើយ។

ពិសេសជាងនេះទៅទៀតនោះ ភាពក្រមិចក្រមើមរបស់ក្មេងស្រីតូចរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ គណៈកម្មការ រួមទាំងអ្នកទស្សនាជាច្រើន ឲ្យស្រែហ៊ោកញ្រ្ជៀវកងរំពង ពេញស្ទូឌីយ៉ូតែម្តង។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះ បន្ទាប់ពីត្រូវបានបង្ហោះចូលនៅក្នុងគេហទំព័រ YouTube មក បានទាក់ទាញអ្នកចុចចូលមើល រហូតដល់ទៅ ជាង១លានដង ជាមួយនឹងការបញ្ចេញមតិ សរសើរមិនដាច់ពីមាត់ចំពោះកុមារី Xia Vigor ផងដែរ។ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរថា «ឱ! ព្រះជាម្ចាស់អើយ! នាងគួរឲ្យស្រលាញ់អ្វីម្ល៉េះទេហ្ន៎!»

តោះនៅចាំអីទៀត ចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

រូបភាព៖ Taylor Swift

ប្រភព៖ Dailymail | Metro 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]