កូរ៉េ៖ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Playboy បានប្រកាសបោះពុម្ភផ្សាយជា Korea version នៅខែមិថុនាខាងមុខនេះ ដែលប្រមូលដោយតារាកូរ៉េស្រីជួរមុខសម្រាប់លេខដំបូងនេះ។

ក្រុមហ៊ុនទស្សនាវដ្ដីដ៏ល្បីល្បាញនេះ បានចុះកុងត្រាជាមួយក្រុមហ៊ុនកូរ៉េឈ្មោះ Kaya Media Corporation ក្នុងការបង្កើតទស្សនាវដ្ដី Playboy នេះជាភាសាកូរ៉េ ដែលក្នុងលេខដំបូងនេះនឹងត្រូវបានផ្ដោតសំខាន់ទៅលើជីវិតរស់នៅ បែបស៊ីវិល័យរបស់តារាស្រីជួរមុខរបស់កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា  ទស្សនាវដ្ដីប្រភេទស៊ិចស៊ីនេះ ក៏បានចេញជាច្រើនភាសាផងដែរ ដូចជាឥណ្ឌូនេស៊ី  សិង្ហបុរី  ហុងកុង  តៃវ៉ាន់  និងជប៉ុនជាដើម   ប៉ុន្តែក៏មានប្រទេសខ្លះបានលុបចោលវិញផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្ន ទស្សនាវដ្ដីនេះក៏បានពង្រីក ស្នាក់ការរបស់ខ្លួននៅប្រទេសមួយចំនួនទៀតដូចជាប្រទេសម៉ុងហ្គោលី  ថៃ  ហ្វីលីពីន  និងប្រទេសកូរ៉េនេះតែម្តង។

នេះមិនមែនជាលើកដំបូងទេ ដែលតារាស្រីល្បីៗរបស់កូរ៉េធ្លាប់បានថតផ្សាយឲ្យទស្សនាវដ្ដីមួយនេះ ខណៈដែលកាលពីមុនទស្សនាវដ្ដីនេះក៏បានផ្សាយពីតារាស្រី១១រូប របស់កូរ៉េដែលមានភាពស៊ិចស៊ីបំផុតផងដែរ៕ 

ខាងក្រោមនេះជាវីដេអូបង្ហាញពីតារាស្រីកូរ៉េ ដែលធ្លាប់ថតផ្សាយឲ្យទស្សនាវដ្ដី Playboy៖

ប្រភព៖ Koreaboo

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

Girls' Generation ចាត់ទុកជាក្រុមកំពូល និងខ្លាំង ទោះឈរលើឆាកតន្ត្រីជិត១០ទៅហើយ ប៉ុន្តែរលកក្រោយនៅតែវាយមិនរង្គើរ

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី Girls’ Generation ត្រូវបានគេចាត់ទុកថា ជាក្រុមកំពូលនិងរឹងមាំបំផុត បើទោះបីជាពួកគេឈរជើងលើឆាកតន្ត្រីជិត១០ឆ្នាំ ដោយ ឆ្លងកាត់ព្យុះភ្លៀង ជួបរឿងអាស្រូវបង្ខូចកេរ្តិ៍ឈ្មោះរាប់សិបដងយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមចម្រៀងនារីស្រស់ស្អាតទាំង៨រូបនេះ នៅតែអាចឆ្លងកាត់រឿងទាំងនេះបានទៅជាមួយគ្នា និងថែមទាំងស្ថិតនៅក្នុងបេះដូង អ្នកគាំទ្រជាច្រើននាក់ថែមទៀតផង។

ជាក់ស្តែងប៉ុន្មានឆ្នាំមកនេះ ក្រុមស្រីស្អាតGirls’ Generation បានពង្រីកវិសាលភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួន កាន់តែអស្ចារ្យឡើងៗ ដោយពួកគេបានផ្តល់ក្តីស្រលាញ់ យ៉ាងច្រើនចំពោះអ្នកគាំទ្ររបស់គេ បង្កើនមិត្តភាពជិតស្និទ្ធ និងផ្តល់ភាពកក់ក្តៅចំពោះសមាជិកក្រុមទៅវិញទៅមក ដូចជាគ្រួសារតែមួយ និងត្រូវបានអ្នកគាំទ្រចាត់ទុកពួកគេដូចជាទេពធីតានៃក្តីស្រលាញ់ថែមទៀតផង។

ដោយទាំងនេះហើយ ទើបកំពូលក្រុមចម្រៀងនេះ បានក្លាយទៅជាទីស្រលាញ់ និង ស្តង់ដាល្អឥតខ្ចោះសម្រាប់ឧស្សាហកម្ម តន្ត្រីKpopទាំងមូលតែម្តង។ លើសពីនេះទៅទៀត Girls’ Generation នឹងបន្តភាពអស្ចារ្យនិងការភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនទៅមុខជារឿយៗ ជាមួយនឹងការវិលត្រឡប់មកវិញម្តងហើយម្តងទៀត និងមិនអាចបញ្ឈប់បាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]