ចិន៖ ក្រុមគ្រួសារជនជាតិចិន រស់នៅជនបទមួយ ហេតុតែក្រីក្រគ្មានលទ្ធភាព ក្នុងការចំណាយលើថ្លៃវះកាត់ភ្នែកកូនប្រុសឲ្យមើលឃើញឡើងវិញ បុរសជាឪពុកសុខចិត្តលត់ជង្គង់កណ្តាលផ្លូវ ដើម្បីរៃអង្គាសប្រាក់ពីអ្នកដំណើរ។

បុរសជាឪពុកមិនត្រូវបានស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេប្រទះឃើញ អង្គុយលុតជង្គង់  មានស្លៀកត្រឹមតែខោខ្លី(លីអូ)មួយប៉ុណ្ណោះ  ក្រោមអាកាសធាតុដ៏សែនត្រជាក់ នៅខាងក្រៅស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងទីក្រុងប៉េកាំង។

គាត់បានអង្គុយលុតជង្គង់លើកដំបងឈើមួយ និងទទូចសូមឲ្យអ្នកដំណើរ ដែលបានដើរកាត់វាយគូទរបស់ខ្លួន ជាថ្នូនឹងប្រាក់ចំនួន ១០យ័ន (ប្រហែលជា ១.៤៥ដុល្លារអាមេរិក) ក្នុងមួយលើក ដើម្បីយកប្រាក់ទៅសន្សំសម្រាប់ថ្លៃចំណាយការវះកាត់កែវភ្នែកកូនប្រុសជាទីស្រលាញ់របស់គាត់។  រីឯប្រពន្ធរបស់គាត់វិញ គេឃើញថាកំពុងតែអង្គុយ អោបកូនប្រុសរបស់ខ្លួននៅក្បែរនោះ  ហើយនៅលើក្តារខៀនមួយ មានសរសេរអក្សរ  រៀបរាប់ពីរឿងរ៉ាវកូនប្រុសរបស់គាត់ ដើម្បីអាចឲ្យអ្នកដំណើរ បានឃើញពីទុក្ខលំបាកគ្រួសាររបស់ខ្លួនផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា រូបគាត់បានធ្វើដំណើរមកកាន់ទីនេះ ជាមួយនឹងគ្រួសាររបស់គាត់ ដែលមានចំងាយផ្លូវជាង ១,៥០០គីឡូម៉ែត្រ ពីទីក្រុង Chongqing មកកាន់ទីក្រុងប៉េកាំង  ក្នុងគោលបំណងដើម្បីនាំយក កូនប្រុសតូចអាយុ១ឆ្នាំ មកព្យាបាល ដែលរូបគេមានជំងឺភ្នែកតាំងពីកំណើតមកម្ល៉េះ ដែលតម្រូវឲ្យព្យាបាលជាបន្ទាន់ បើមិនដូច្នោះទេ គេនឹងត្រូវពិការភ្នែកអស់មួយជីវិត។

ដោយសារតែគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់ថ្លៃវះកាត់ ក្នុងចំនួនទឹកប្រាក់ប្រមាណជា ១០០,០០០យ័ន (ប្រហែលជា ១៤,៥១០ដុល្លារអាមេរិក)   ទើបរូបគាត់សម្រេចចិត្តធ្វើបែបនេះតែម្តង។

ឪពុករូបនេះនិយាយថា «ខ្ញុំមានតែត្រូវបង្ខំចិត្តធ្វើបែបនេះ ហើយវាក៏គ្មានរឿងអ្វីដែលខ្ញុំអាចធ្វើបាន ក្រៅពីនេះបានដែរ។ ខ្ញុំមានអារម្មណ៍ថា ក្រៀមក្រំ ហើយការធ្វើបែបនេះ វាពិតជាខុសឆ្គងខ្លាំងណាស់...ខ្ញុំធ្វើអ៊ីចឹង ក៏ដោយសារតែរកប្រាក់ប៉ុណ្ណោះ ដោយសង្ឃឹមថាគ្រប់គ្នាអាណិត និងជួយដល់កូនប្រុសរបស់ខ្ញុំ»

បើតាមសម្តីអ្នកដំណើរបានដើរកាត់ក្បែរនោះម្នាក់ បាននិយាយថា មានមនុស្សច្រើនណាស់ បានផ្តល់លុយឲ្យគាត់ ក៏ប៉ុន្តែពុំមាននរណាម្នាក់ បានវាយគាត់ឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព៖ បរទេស

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ចំណុចពិសេសមួយ របស់រ៉េត ស៊ូហ្សាណា​ ដែលធ្វើឲ្យអ្នកគាំទ្រ ស្រលាញ់នាង គឺមកពី.....

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង រូបស្រស់ រ៉េត ស៊ូហ្សាណា ជាតារាមួយរូប ដែលត្រូវបានគេស្គាល់ និងផ្ទុះប្រជាប្រិយភាពលឿនបំផុត ចាប់តាំងពីនាងប្រឡងក្នុងកម្មវិធី The Voice Cambodia មកម្ល៉េះ។

ទោះបីជាភាពចាប់អារម្មណ៍របស់មហាជន វាមានទាំងការសរសើរ និងការរិះគន់ ទៅការច្រៀងរបស់នាងក៏ដោយ ក៏នាពេលបច្ចុប្បន្ន នាងទទួលបានកេរ្តិ៍ឈ្មោះល្បីខ្លាំងមិនធម្មតាផងដែរ លើបទចម្រៀងមួយចំនួនរបស់នាង។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រភាគច្រើន បានសម្គាល់ផងដែរថា រាល់ពេលមានអ្នករិះគន់ លើការបញ្ចេញសំនៀង ឬក៏ការសម្តែង នៅក្នុងបទចម្រៀង គឺនាងមិនដែលចេញមុខ តបតComment សរសេរសារបែបផ្លែផ្កា ឌឺដង ឬក៏ចេញវីដេអូ បង្ហាញពីកំហឹងរបស់នាងនោះទេ គឺនាងតែងតែនៅស្ងៀម ហើយនៅតែបញ្ចេញស្នាមញញឹមជានិច្ច ទៅកាន់មហាជន។

នេះជាចំណុចពិសេសមួយ ដែលធ្វើឲ្យអ្នកគាំទ្រ ស្រលាញ់ និងពេញចិត្តរូបនាង ព្រោះថា នាងជាតារាម្នាក់ ដែលអាចនិយាយបានថា មានការអត់ធ្មត់ខ្ពស់ លើមតិដែលគេដៀលថា រិះគន់ ឲ្យរូបនាង នៅក្នុងបណ្តាញសង្គម៕ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]