ភ្នំពេញ៖ កាលពីថ្មីៗនេះ ខាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានរៀបចំនូវកម្មវិធី «ប្រកួតប្រជែង គូររូបតួអង្គនិមិត្តរូប និង តែងនិពន្ធពាក្យស្លោក នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧» ។

ដោយកម្មវិធីនេះ បានបើកទូលាយ សម្រាប់សាធារណៈជន ដែលជាពិសេសគឺស្រទាប់យុវវ័យជំនាន់ក្រោយ អាចមានឱកាសបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ដូចជាការបញ្ចេញស្នាដៃក្នុងការគូររូបនិមិត្តរូបនៃឆ្នាំទាំង១២ ដែលនឹងត្រូវធ្វើជានិមិត្តរូបអង្គរសង្រ្កាន្តប្រចាំឆ្នាំ ក៏ដូចជាអាចបញ្ចេញស្នាដៃក្នុងការតាក់តែង ពាក្យស្លោក ដែលមានអត្ថន័យឆ្លុះបញ្ចាំងពីទិដ្ឋភាពនានា នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើម្បីទុកជាពាក្យស្លោកប្រចាំឆ្នាំផងដែរ។

យ៉ាងណាមិញ ខាងផ្នែកគូររូបនិមិត្តរូប មានបេក្ខជនចូលរួមប្រកួតរហូតទៅដល់ ១៣៦នាក់ឯណោះ ដោយជ័យលាភីលេខ១ គឺបានទៅលើយុវជនវ័យក្មេងរូបសង្ហាម្នាក់ដែលមានឈ្មោះ ច័ន្ទ គីមហាក់ ដែលយុវជនរូបនេះបានគូររូបមាន់ តំណាងឆ្នាំរកាប្រចាំឆ្នាំ២០១៧នេះ យ៉ាងស្រស់ស្អាត និងទាក់ទាញមែនទែន។ លើសពីនេះទៅទៀត យុវជនរូបនេះមិនត្រឹមតែពូកែគូរគំនូរដោយដៃ យ៉ាងរស់រវើកនិងស្ទើរតែដូចបេះបិទនឹងរូបពិតៗនោះទេ ប៉ុន្តែថែមតែជំនាញគូររូបតាមកុំព្យូទ័របានយ៉ាងល្អថែមទៀតផង៕

ដូចនេះកុំឲ្យខាតពេលយូរទស្សនា រូបគំនូររបស់យុវជនរូបនេះ ទាំងអស់គ្នា៖  

រូបនិមិត្តដែលទទួលបានជ័យលាភី
គំនូរ កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា គូរដោយប៊ិចសរសេរធម្មតា
គំនូរតារាចម្រៀង រ៉េត សូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]