រាជធានីភ្នំពេញ៖ អតិថិជនរបស់ ធនាគារ មេយប៊ែង ម្នាក់មានសំណាងបានឈ្នះរង្វាន់ធំមួយរង្វាន់គឺ ខុនដូ ដែលមានបន្ទប់គេង១បន្ទប់ ពីធនាគារ មេយប៊ែង ដែលគិតតម្លៃជាសាច់ប្រាក់ប្រមាណជាង ៤២ ០០០ ដុល្លារអាមេរិក ពីកម្មវិធី “SAVE NOW & WIN BIG” របស់ ធនាគារ មេយប៊ែង

កម្មវិធីខាងលើនេះ គឺជាកម្មវិធីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយបានទទួលការគាំទ្រចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់អតិថិជនដែលមានស្រាប់របស់ធនាគារ មេយប៊ែង និង ទាំងអតិថិជនថ្មីផងដែរ។ កម្មវិធីនេះបានសហការជាមួយ នឹងក្រុមហ៊ុនផ្នែកអចលនវត្ថុមួយឈ្មោះ JS LAND LIMITED ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនវត្ថុ មួយមកពីប្រទេសម៉ាឡេស៊ី ដែលបានកំពុងអភិវឌ្ឍន៍សាងសងលើខុនដូដែលប្រកបដោយរចនាបទ ទំនើបបែបបូទិកនៅក្នុងរាជធានីភ្នំពេញ។

ដោយបានលើកឡើង នៅក្នុងព្រឹត្តិការណ៍ចាប់រង្វាន់ធំនេះ នាយិការប្រតិបត្តិនៃធនាគារ មេយប៊ែង (កម្ពុជា) ភីអ៊ិលស៊ី គឺលោកស្រី CYNTHIA LIAW បានមានប្រសាសន៍ថា កម្មវិធី “SAVE NOW & WIN BIG”ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងកំណើននៃអតិថិជន ស្មោះស្ម័គ្រ ស្រឡាញ់ពេញចិត្ត ប្រើប្រាស់សេវាកម្មរបស់ ធនាគារ មេយប៊ែង នាពេលថ្មីៗនេះ ហើយក៏សម្រាប់ជាការលើកទឹកចិត្តដល់ការគាំទ្ររបស់ពួកគេចំពោះធនាគារយើងផងដែរ។ លោកស្រី CYNTHIA LIAW បានបន្ថែមផងដែរថាកម្មវិធី “SAVE NOW & WIN BIG” ពិតជាកម្មវិធីមួយដែលអាចអោយអតិថិជន យើងចងចាំជាប់ក្នុងចិត្តជានិច្ច។ កម្មវិធីនេះនឹងផ្តល់នូវ ទំលាប់យ៉ាងល្អមួយដល់អតិថិជនក្នុងការសន្សំប្រាក់ ហើយក្នុងនោះពួកគេអាចទទួលបានរង្វាន់ដ៏អស្ចារ្យមួយផងដែរ។

នាយកគ្រប់គ្រងក្រុមហ៊ុន JS LAND LIMITED លោក DATO’ JACK YAP បានលើកឡើងថា ការចូលរួមសហការជាមួយនឹង ធនាគារ មេយប៊ែង គឺអាចធ្វើអោយអ្នកឈ្នះរង្វាន់ធំនេះក្លាយជា ម្ចាស់គេហដ្ឋានដ៏ប្រណិតមួយ។ លោក DATO’ JACK YAP បានបន្ថែមទៀតថា THE GARDEN RESIDENCY មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ហើយមានអាងហែលទឹក២កន្លែង កន្លែងហាត់កីឡា២កន្លែង សួនច្បារ២ សួនច្បារលើដំបូលអគារ២កន្លែង រួមជាមួយនឹងសន្តិសុខពេញ ២៤ម៉ោង។ នេះជាទីតាំងអភិវឌ្ឍន៍មួយ ដែលមានតម្លៃសមរម្យអាចជួយអោយ ប្រជាជនកម្ពុជាអាចក្លាយជាម្ចាស់ផ្ទះនៅក្នុងរាជធានីភ្នំពេញ។

កម្មវិធីនេះបានផ្ដល់ឳកាស ដល់ម្ចាស់គណនីទាំងថ្មី និងទាំងមានស្រាប់ជាមួយនឹងឱកាសឈ្នះរង្វាន់ធំគឺ ខុនដូមួយរង្វាន់ជាមួយនឹងរាល់ការកើនឡើង ប្រាក់សន្សំចំនួន៥០០ ដុល្លារអាមេរិក ក្នុងគណនីសន្សំ រឺ គណនីចរន្តរបស់ពួកគេដែលមានជាមួយនឹង ធនាគារ មេយប៊ែង។ 

លោក CHHENG VUTHA ដែលជាអ្នកឈ្នះរង្វាន់ធំមួយនេះ បានលើកឡើងទាំងក្តីរំភើបថា “ខ្ញុំស្ទើតែមិនជឿថា ខ្ញុំពិតជាមានសំណាងដល់ម្លឹង។ នេះគឺជារង្វាន់ដ៏ធំជាងគេបង្អស់មួយដែលខ្ញុំធ្លាប់បានឈ្នះកន្លងមក។ ខ្ញុំគ្រាន់តែជាអតិថិជនថ្មីមួយរូបរបស់ ធនាគារ មេយប៊ែង ហើយខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារនេះ ទើបតែជិតមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែពេលនេះ ខ្ញុំមានហេតុផលច្បាស់លាស់គ្រាន់គ្រាន់មួយ ហើយក្នុងការបន្តប្រើប្រាស់សេវាកម្មធនាគារមួយនេះ អោយរិតតែខ្លាំងឡើង។ រង្វាន់មួយនេះគឺធ្វើអោយ គ្រួសារខ្ញុំទាំងមូលមានក្តីរំភើបយ៉ាងក្រៃលែង។”

ក្នុងពិធីប្រគល់រង្វាន់ធំនេះ ធនាគារ មេយប៊ែង ក៏បានចាប់ផ្តើមកម្មវិធីថ្មីមួយទៀតរបស់ខ្លួន និង ដើម្បីអបអរសាទនៃពិធីចូលឆ្នាំថ្មី ឆ្នាំរការខាងមុខនេះផងដែរ។ កម្មវិធីនោះគឺមានឈ្មោះថា MAYBANK PREMIER WEALTH “LUCKY 888” ដែលផ្តល់ជូនដល់អតិថិជនថ្មី ៨៨ នាក់ដំបូង នូវអាំងប៉ាវមួយរង្វាន់ ដែលអាចមានទឹកប្រាក់ចាប់ពី ៣៨ ដុល្លារអាមេរិក ទៅ ៨៨៨ ដុល្លារអាមេរិក រាល់ការបើកគណនី PREMIER WEALTH ជាមួយនឹង ធនាគារ មេយប៊ែង ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ រឺ រហូតដល់អាំងប៉ាវទាំង ៨៨ អស់ពីស្តុក។

មេយប៊ែង PREMIER WEALTH បានផ្តល់នូវបទពិសោធន៍ប្លែក និងថ្មីៗសម្រាប់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មធនាគារជាមួយនឹង ធនាគារ មេយប៊ែង ហើយបានផ្តល់នូវភាពងាយស្រួល និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ទូលំទូលាយដោយផ្អែកលើការ តម្រូវការក្នុងតំបន់ និងក្នុងស្រុក ដែលទាមទារអោយមានសេវាកម្មល្អ ការលើកទឹកចិត្ត និង រង្វាន់ផ្សេងៗផងដែរ។ អតិថិជនរបស់ មេយប៊ែងPREMIER WEALTH ចង់អោយប្រធានផ្នែកទំនាក់ទំនង PREMIER WEALTH ជួយពួកគេក្នុងប្រតិបត្តិការធនាគារ របស់ពួកគេ និងរីករាយក្នុងការទទួលសេវាកម្មពិសេស នៅគ្រប់សាខារបស់ធនាគារ មេយប៊ែងទាំងអស់។ ពួកគេក៏ទទួលបាននូវអទិភាពក្នុងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ធនាគារជាឯកជន និងប្រកបដោយសុខុមាលភាពជាមួយនឹង PREMIER WEALTH LOUNGE ទាំងក្នុងប្រទេសកម្ពុជា និងទូទាំងប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបូរី និងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ដោយបន្ថែមពីនេះទៀត ពួក គេអាច រីករាយក្នុងជាមួយ នឹងកម្រិតពិសេសនៃអត្រាការប្រាក់ និងកម្រៃសេវា ក៏ដូចជាការជ្រើសរើសយកសេវាកម្មផ្សេងៗរបស់ ធនាគារ មេយប៊ែង ព្រមទាំងផលិតផលទាំងផ្នែកហិរញ្ញវត្ថុ និងក្រៅហិរញ្ញវត្ថុ ឬ សេវាកម្មជាច្រើនទៀត របស់ដៃគួរនៃធនាគារ មេយប៊ែង រួមមានដូចជាសេវាធានារ៉ាប់រង់ សេវាសុខភាព រហូតដល់សេវាប្រើប្រាស់កន្លែងរង់ចាំពិសេស នៅអាកាសយានដ្ឋានជាដើម។

លោកស្រី CYNTHIA LIAW បានលើកឡើងថា ការផ្តល់ជូនខាងលើនេះ គឺជាយុទ្ធនាការថ្មីមួយដែលស្របទៅនឹងទិសដៅ ចំបងរបស់ធនាគារ មេយប៊ែង ក្នុងការផ្តល់ជូនកាន់តែប្រសើរដល់អតិថិជនរបស់ខ្លួន។ លោកស្រីបានបន្ថែមថា “នេះគឺជាយុទ្ធសាស្ត្រ ក្នុងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះអតិថិជនថ្មី ហើយយើងនឹងបន្តបង្កើតនូវកម្មវិធីថ្មីៗបន្ថែមទៀត ដូចដែលយើងមានបំណងក្នុងការពង្រឹងសេវាកម្មធនាគារ ខាងផ្នែកហិរញ្ញទានបុគ្គល ក្នុងស្រុក និងថ្នាក់តំបន់។” 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]