ឥណ្ឌូនេស៊ី៖ វីដេអូមួយត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook ដោយម្ចាស់គណនីដែលមានឈ្មោះថា Alle កាលពីព្រឹកមិញនេះ បានធ្វើឲ្យអ្នកទស្សនាសើចចុកពោះ ព្រោះតែហួសចិត្តជាមួយនារីម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នោះ។

នៅក្នុងវីដេអូមួយគេឃើញមាននារីម្នាក់ ដែលទំនងជាទើបនឹងចាកចេញពីហាងលក់ទំនិញមួយកន្លែង បានព្យាយាមអូសម៉ូតូរបស់នាងចេញ ដោយគ្មានជំនាញទាល់តែសោះ។ 

ដំបូងឡើយ នារីម្នាក់នោះបានឡើងជិះម៉ូតូរបស់នាងដើម្បីចាកចេញពីហាង ដោយនាងបានបើកម៉ូតូរបស់នាងទៅមុខថយក្រោយ ទៅមកៗ ប៉ុន្តែនាងមិនអាចចេញរួច។ ដូច្នេះនាងក៏បានទៅអូសម៉ូតូមួយទៀតដែលចតនៅខាងស្តាំដៃនាង ដោយរុញទៅមុខបន្តិច ដើម្បីឲ្យមានកន្លែងទំនេរសម្រាប់នាងចេញ។ 

បន្ទាប់មក នាងក៏បានឡើងជិះម៉ូតូរបស់នាង ទៅមុខថយក្រោយ ទៅមកៗម្តងទៀត ប៉ុន្តែនៅតែមិនអាចចេញរួចដដែល។ នាងក៏បានចុះពីលើម៉ូតូរបស់នាងម្តងទៀត ដើម្បីទៅអូសម៉ូតូមួយដែលបានចតនៅខាងក្រោយនាង ដោយខិតវាទៅមុខបន្តិច។ លទ្ធផលនៅតែមិនអាចដូចបំណង។

នាងក៏បន្តធ្វើការអូសខិតម៉ូតូមួយគ្រឿងដែលនៅខាងស្តាំដៃនាងនោះបន្តិចទៀត ទើបចុងក្រោយនាងបានយកម៉ូតូរបស់នាងចេញបានសម្រេចទាំងត្រដាបត្រដួស។

គួរឲ្យដឹងដែរថា វីដេអូមួយនេះមានអ្នកទស្សនារហូតដល់ជាង ៤០០ ០០០ ដងឯណោះ។  ទោះជាយ៉ាងណា ហេតុការណ៍នេះត្រូវបានគេជឿថា បានកើតឡើងនៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូនេស៊ី៕

សូមចូលរួមទស្សនាវីដេអូរបស់កំពូលអ្នកអូសម៉ូតូរូបនេះទាំងអស់គ្នា៖ 

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ធ្វេសប្រហែសណាស់! ថតរូបសេលហ្វីបញ្ចេញស្ទាយមិនចេះគិត ធ្លាក់ជ្រោះស្លាប់ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃពុធកន្លងទៅនេះ មានអ្នកទេសចរម្នាក់បានធ្លាក់ជ្រលងភ្នំ Uluwatu ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍កោះបាលី បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។

បុរសរងគ្រោះឈ្មោះ Kwan Anto Randy Saputro អាយុ ៤៧ឆ្នាំ បានមកដើរកម្សាន្តនៅប្រាសាទ Balinese Uluwatu ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំំមួយកាលពីរសៀលថ្ងៃពុធ សប្តាហ៍មុននេះ។

បើយោងទៅតាមសារព័ត៌មាន Tribun Bali បានឲ្យដឹងថា រឿងហេតុមូយនេះបានកើតឡើងនៅពេលដែលលោក Saputro បានធ្វើស្ទាយផ្អៀងខ្លួន ដើម្បីថតរូបសេលហ្វី (Selfie) បន្ទាប់មកគាត់ក៏បានរអិលធ្លាក់រំលងបង្កាន់ដៃចុះទៅក្រោមតែម្តង។

ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះ Basarnas បានចំណាយពេលប្រមាណជិត ២ ម៉ោងឯណោះ ទើបអាចរកសាកសពរបស់បុរសរងគ្រោះឃើញ ដោយសារតែស្ថានភាពភូមិសាស្រ្តនៅក្នុងតំបន់នោះ មិនសូវអំណោយផល ដូចជាមានខ្យល់ខ្លាំង និង ចំណោទចោទពេកជាដើម។

យ៉ាងណាមិញ វីដេអូមួយ ត្រូវបានថតដោយក្រុមជួយសង្គ្រោះ Basarnas និងត្រូវបានចាក់ផ្សាយនៅក្នុងកម្មវីធី Tribun Bali ដើម្បីបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារជួយសង្គ្រោះរបស់ពួកគេ។

ចំពោះនាយកគ្រប់គ្រង ក្រុមជួយសង្គ្រោះ Basarnas Bali លោក Did Hamzar វិញ បានប្រាប់មកកាន់កម្មវីធី Tribun Bai ថា “ពួកយើងបានបញ្ជូនក្រុមការងារជំនាញៗ ដើម្បីធ្វើការជួយសង្គ្រោះ និងបញ្ជូនសាកសពរបស់បុរសនេះចេញ”។ គាត់បានបន្ថែមទៀតថា “ ជនរងគ្រោះបានធ្លាក់ទៅខាងក្រោមក្នុងកំរិតកម្ពស់ប្រមាណ១០០ ទៅ ១២០ ម៉ែត្រឯណោះ” ។

បើតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា សាកសពរបស់លោក Saputro ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ Sanglah ភ្លាមៗ បន្ទាប់ពីត្រូវបានគេរកឃើញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]