ភ្នំពេញ៖ កាលពីថ្ងៃទី 14 ខែមករា ឆ្នាំ 2017 ទឹកដោះគោ ម៉េកណូលា គីងកុ ភ្លឹស បានសហការជាមួយអ្នកតំណាងជាផ្លូវការរបស់ខ្លួនក្នុងឆ្នាំ ២០១៧ គឺក្រុមក្មេងខ្មែរ ដោយបានធ្វើកម្មវិធី ការប្រគំតន្ត្រីក្មេងខ្មែរ ដោយ ម៉េកណូលា គីងកុ ភ្លឹស ដែលបានធ្វើឡើងនៅរោងភាពយន្ត Major Cineplex by Cellcard កាលពីថ្ងៃសៅរ៍ ទី14 ខែ មករានេះ ដោយមានការចូលរួមពីក្រុមសារពត័មាន ក្រុមយុវវ័យ យ៉ាងច្រើនកុះករដែលពួកគាត់បានចូលរួមលេង ហ្គេមសប្បាយៗ និងរាំលេងកម្សាន្តជាមួយតារាសំណព្វចិត្តរបស់ពួកគាត់ទៀតផង។

ផលិតផលទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស គឺជាម៉ាកដែលមានភាពល្បីល្បាញនៅថៃរូចមកហើយ ក៏កំពុងចរាចរណ៍នៅតាមទីផ្សារកម្ពុជា គួរឲ្យកត់សម្គាល់ផងដែរ។ ទឹកដោះគោ ម៉េកណូលា គីងកុ ភ្លឹស ផ្សំឡើងដោយស្លឹកគីងកុ និងវីតាមីន B12 ដែលជួយបំប៉នខួរក្បាល និងជំនួយដល់ការចងចាំបានល្អ។

ពន្លឺ តារាចម្រៀងរ៉េបប្រចាំក្រុមក្មេងខ្មែរ បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុន ម៉េកណូលា គីងកុ ភ្លឹស បានជ្រើសតាំងលោកជា អ្នកតំណាងផលិតផលប្រចាំឆ្នាំ 2017 ។ គាត់តែងតែញ៉ាំទឹកដោះគោឆៅម៉េកណូលា គីងកុ ភ្លឹស ជារៀងរាល់ថ្ងៃ ព្រោះវាបានផ្តល់នូវគុណប្រយោជន៍ដ៏ល្អ ជំនួយដល់ការចងចាំ និងបំប៉នខួរក្បាលបានយ៉ាងល្អ ក្នុងការនិពន្ធចម្រៀង និងមានគំនិតច្នៃប្រឌិតខ្ពស់លើទំនុកភ្លេង ។  

ស្របជាមួយគ្នានេះ សុជាតិ ក៏បានបង្ហើបប្រាប់ពីអារម្មណ៍របស់ខ្លួនថា លោកក៏មានក្តីរំភើបរីករាយ ដែលលោកធ្វើជា អ្នកតំណាងផលិតផល ម៉េកណូលា គីងកុ ភ្លឹស ព្រោះលោកត្រូវការថាមពលខួរក្បាលល្អ និងភាពឆ្លាតវៃ ក្នុងការរៀនសូត្រ និងច្នៃនិពន្ធបទចម្រៀងពិរោះៗ។ លើសពីនេះទៅទៀយ សុជាតិ ក៏បង្ហើបពីគន្លឹះសំខាន់ដែលជំរុញឲ្យលោក ក្លាយជាអ្នកចម្រៀងម្នាក់នៅថ្ងៃនេះ គឺដំបូងត្រូវមាន “មហិច្ឆតា” ដើម្បីជំរុញចិត្តប្រឹងតស៊ូរៀនសូត្រឲ្យពូកែ ហើយយកចំណេះវិជ្ជានេះមកសម្រេចក្តីសុបិន្តរបស់ខ្លួន។

នៅក្នុងពិធីជួបជុំរីករាយ រយៈពេលពេញមួយថ្ងៃនោះ បានធ្វើឲ្យយុវវ័យជួបគ្នាថតរូបជាមួយតារាចម្រៀងសំណ្វចិត្តរបស់ខ្លួន លេងហ្គេមសប្បាយៗ ឈ្នះជាច្រើនសន្ធឹកសន្ធាប់ ញ៉ាំទឹកដោះគោឆៅ ម៉េកណូលា គីងកុ ដោយឥតគិតថ្លៃ ជាពិសេសទទួលបាននូវគន្លឹះសំខាន់ៗក្នុងការអភិវឌ្ឍខ្លួនជាយុវជនល្អ អាចសម្រេចក្តីស្រម៉ៃឲ្យក្លាយជាការពិត។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុជាតិ