ខេត្តបាត់ដំបង ​៖ សេចក្ដី​រាយ​ការ​ណ៍​​ឱ្យដឹង​បន្តទៀត ពាក់ព័ន្ធ​ករណី​ឃាតកម្ម​​​​លើ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ស្ថិតនៅ​ស្រុក​ឯក​ភ្នំ ដែល​គេ​សង្ស័យ​​ថា ជន​ដៃដល់​គឺ​បុរស​ជា​ប្ដី​របស់​នាងតែម្តង ​ប៉ុន្តែ​ជន​នេះ​មិន​បាន​សារភាព​ទេ បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗនោះ ។ 

​ទីបំផុត នៅ​​ព្រឹក​ថ្ងៃ​ទី​១៦ ​មក​រា ​នេះ ជនសង្ស័យ​បានឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ហើយ​​ថា «ខ្លួន​ពិតជា​បាន​រឹត​.​ក​សម្លាប់​ប្រពន្ធ​​មែន» ដោយសារ​នាង​មាន​ប្រុស​ថ្មី ដែល​ខ្លួន​បាន​តាម​ទាន់​នៅ​យប់​កើតហេតុ​នោះ​ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ​ជូន ពៅ អាយុ​២២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនបន្ទាប់​ពី​សង្ស័យជំហាន​​ដំបូង​ថា បាន​រឹត​.​ក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ មក​រា ស្ថិតនៅ​លើ​ផ្ទះ​​​​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ ប៉ុន្តែ​ជន​នេះ​ មិន​បាន​សារភាព​ទេ បើ​ទោះជា​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​ក្ដី លុះ​បញ្ជូន​មក​ដល់​ស្នង​ការ​ខេត្ត ​​ពេល​នេះ​ឆ្លើយ​ទ​ទួ​ល​ស្គាល់​​កំ​ហុសហើយ ​។

បើ​តាម​​​លោក​​សេង លុ​ច នាយ​រង​ការិយាល័យ​ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​ជូន ពៅ នេះ បាន​សារភាព​ថា ខ្លួន​បាន​ប្រើ​ខ្សែ​នីឡុង​រឹត​.​ក​​សម្លាប់​ប្រពន្ធ ដោយសារ​តែ​តាម​ទាន់​ប្រ​ពន្ធ​ផ្ទាល់​ភ្នែក ​លួច​មាន​សហា​យ​​ ។ ជន​នេះ​​និយាយ​ទៀត​ថា មុន​ពេល​កើតហេតុ​ បន្តិច​ពេល​ខ្លួន​ដើរ​ចូល​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដើរ​ចេញពី​បន្ទប់​ប្រពន្ធ​ខ្លួន​ទាំង​​យប់ លុះ​ខ្លួន​សួរ​នាំ​ប្រពន្ធបែរជា​ឆ្លើយ​ថា មិនដឹង​​ ប៉ុន្តែ​ប្រពន្ធ​ខ្លួន​បាន​ព្រលយ​ពាក្យ​ថា «មក​ពី​បង​ឯង​ដើរ​ចោល​ខ្ញុំ​ច្រើន​ខែ​ពេក​ធ្វើ​អី​?»

លោក​សេង លុ​ច បាន​ស្រង់​​ចម្លើយ​ជន​ដៃដល់​​ទៀត​ថា ដោយសារ​តែ​ខឹង​ប្រពន្ធ​លួច​ទាក់ទង​ប្រុស​ថ្មី និង​តាម​ទាន់​ផ្ទាល់​ភ្នែក​បែប​នេះ​​ហើយ ទើប​នៅ​ពេល​ប្រពន្ធ​ដេក​​លក់ ខ្លួន​យក​ខ្សែរ​នីឡុង​រឹត​.​ក​​សម្លាប់​ប្រពន្ធ​តែ​ម្ដង​ទៅ​ ។

ប៉ុន្តែ​លោក​សេង លុ​ច បាន​បញ្ជាក់​ដែរ​​ថា បើ​តាម​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​​បាន​ប្រាប់​ថា ប្ដី​-ប្រពន្ធ​នេះ​​បាន​ឈ្លោះប្រកែក​លេង​លះ​គ្នា រហូត ​ខាង​ប្ដី​ដើរ​ចេញពីផ្ទះ និង​ចោល​ប្រពន្ធ​ច្រើន​ខែ​​ហើយ តែ​ការ​លែងលះ​នេះ​ មិន​បាន​ឆ្លងកាត់​ផ្លូវ​តុលាការ​ទេ ។ លុះ​​​ប្ដី​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​មានរឿង​បែប​នេះ​តែ​ម្ដង​ ។

ពេល​នេះ​ សមត្ថកិច្ច​កំពុង​រៀបចំ​ សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ហើយ​ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌ពាក់ព័ន្ធខាងលើនេះដែរថានៅ​ទីបំផុត ! សមត្ថកិច្ច​សម្រេច​ឃុំខ្លួន​ប្តី​ហើយ

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​បាន​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​ថា ប្រពន្ធ​វ័យក្មេង​របស់​ខ្លួន​បាន​ស្លាប់​ ខណៈ​កំពុង​ដេក​ជាមួយ​ខ្លួន​ នៅ​ក្នុងផ្ទះ​នោះ រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​សម្រេច​ឃុំខ្លួន​ បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោយ ។

សូម​បញ្ជាក់​ថា នារី​វ័យក្មេង​ម្នាក់​បាន​ដេក​ស្លាប់​ ខណៈ​កំពុង​ដេក​ក្នុងផ្ទះ​ជាមួយ​ប្តី ហើយ​ត្រូវ​បាន​ប្តី​ដឹង​ថា​ ស្លាប់​ពេល​ដាស់​ប្រពន្ធ​ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ប៉ុន្តែ​នៅ​លើ​សាកសព​ នារី​វ័យក្មេង​រង​គ្រោះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​ជាំ ដូច​ស្នាម​រឹត​.​ក​សម្លាប់ ដូច្នេះ​ហើយ​ទើប​កម្លាំង​ នគរបាល​ស្រុក​ឯក​ភ្នំ​ សម្រេច​ហៅ​បុរស​ជា​ប្ដី​ទៅ​សួរនាំ​អំពី​រឿង​នេះ ពាក់ព័ន្ធ​នឹង​ស្នាម​ដូច​រឹត​.​ក​សម្លាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ជូន ពៅ អាយុ​២២​ឆ្នាំ រីឯ​នារី​វ័យក្មេង​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​សុខ គឹ​មជូ អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បន្ទាប់​ពី​ហៅ​ទៅ​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ ជូន ពៅ មិន​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​ប្រពន្ធ​នោះ​ទេ បើ​ទោះជា​នៅ​យប់​កើតហេតុ​ខ្លួន​បាន​ដេក​នៅ​ក្បែរ​ប្រពន្ធ​ក្ដី ជន​នេះ​បាន​ឆ្លើយ​ ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លួន​ដាស់​ប្រពន្ធ​ពី​ដំណេក គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ខ្លួន​សង្ស័យ​ថា នាង​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។

លោក សន លុ​ច នាយ​រង​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ទោះបីជា​ជន​នេះ​បាន​ព្យាយាម​ បដិសេធ​យ៉ាងណា​ក្តី ប៉ុន្តែ​វត្ថុ​តាង​មួយ​ចំនួន​ដែល​សមត្ថកិច្ច​រក​ឃើញ ហើយ​សង្ស័យ​ថា ឈ្មោះ ជូន ពៅ គឺជា​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ។

លោក សន លុ​ច បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ប្រទះ​ឃើញ​ ខ្សែ​នីឡុង​មួយ​ខ្សែ​នៅ​កន្លែង​កើតហេតុ ដែល​ស៊ីសង្វាក់​គ្នា​ ទៅ​នឹង​ស្លាកស្នាម​នៅ​លើ​.​ក​សាកសព ដូច្នេះ​គេ​សង្ស័យ​ថា​ជា​ខ្សែ​ដែល​ជន​នេះ​ ប្រើ​សម្រាប់​រឹត​.​ក​ សម្លាប់​ប្រពន្ធ​របស់​ខ្លួន​តែ​ម្ដង ។ ហើយ​ជន​នេះ​ក៏​ធ្លាប់​មាន​ ប្រវត្តិ​ជាប់គុក​ម្ដង​ហើយពី​បទ​ «​ប្លន់​» ។

ទោះជា​យ៉ាងណា​លោក​ថា លោកស្នងការ​នគរបាល​ ខេត្ត​បាន​បញ្ជា​ឲ្យ​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ហើយ​ដើម្បី​ឃុំខ្លួន​បណ្ដោះ​អ​សន្ន និង​សួរនាំ​បន្ត​មុន​ពេល​ឈាន​ ដល់​ការ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]