ភ្នំពេញ៖ កាលពីព្រឹកមិញ កញ្ញា ថន លក្ខិណា តារាសម្តែងស្រី និងជាពិធីការិនីវ័យក្មេងរូបស្អាត ចៃដន្យក៏បានជួបតារាសម្តែង នាងខាត់ទ្រីយ៉ា (Katreeya) ដែលជាតារាសម្ដែង តារាម៉ូដែល និងជាតារាចម្រៀងរបស់ថៃ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ដោយ កញ្ញា ថន លក្ខិណា នៅថ្ងៃនេះផងដែរ នាងមានដំណើរចាកចេញពីមាតុភូមិ ដើម្បីទៅកម្សាន្តនៅប្រទេសថៃ ជាមួយនឹងក្រុមគ្រួសារ។ 

នៅក្នុងជំនួបដោយមិនបានត្រៀមទុកនេះ កញ្ញា ថន លក្ខិណា ពិធីការិនីសម្បូរវោហារស័ព្ទ ក៏បានប្រាប់ឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់យ៉ាងដូច្នេះថា៖ « Good morning បានជួប idol ទៀតហើយ see you soon Thailand»

គួរឱ្យដឹងដែរថា នាងខាត់ទ្រីយ៉ា គឺជាកូនកាត់ថៃ-អង់គ្លេសមួយរួប ដែលមានភាពល្បីល្បាញខាងផ្នែកសម្ដែង ដើរបង្ហាញម៉ូត និងច្រៀងចម្រៀង កាលពី១០ឆ្នាំមុន ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ រួមទាំងអ្នកគាំទ្រនៅកម្ពុជាយើងទៀតផង។

គិតមកដល់បច្ចុប្បន្ននេះនាង ខាត់ទ្រីយ៉ា មានវ័យ៤០ឆ្នាំហើយ ប៉ុន្តែសម្រស់នាងក៏នៅតែស្រស់ស្អាតដែរ ហើយតារារូបនេះក៏តែងតែឧស្សាហ៍ឡើងចុះ ធ្វើដំណើរមកលេងប្រទេសកម្ពុជា ជាញឹកញាប់ ក៏ដូចជាច្រៀងឱ្យស្ថានីយទូរទស្សន៍ PNN ផងដែរ៕

ថន លក្ខិណា និង ខាត់ទ្រីយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា