ភ្នំពេញ៖ កន្លងមក មហាជនតែងដឹងលឺថា អ្នកនាង យ៉ាន លីនដា និង អ្នកនាង គង់ ចាន់ស្រីមុំ ជាមិត្តភក្តិជិតស្និទ្ធស្នាលបំផុត ដែលស្រលាញ់គ្នាដូចបងប្អូនបង្កើត។ ជាពិសេសរាល់ពេល អ្នកនាង យ៉ាន លីនដា មកខ្មែរម្តងៗ អ្នកនាង គង់ ចាន់ស្រីមុំ តែងទៅទទួលដោយផ្ទាល់ និងថែមទាំង ចំណាយពេលផ្ទាល់ខ្លួនរបស់នាងដើរលេង កំសាន្តជាមួយនឹង អ្នកនាង យ៉ាន លីនដាទៀតផង។

មិនតែប៉ុណ្ណោះ កាលពីយប់មិញ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបចំពិធីខួបកំណើត ឲ្យអ្នកនាង យ៉ាន លីនដា មុនថ្ងៃកំណើត ដែលតាមការពិតទៅ ថ្ងៃកំណើតរបស់នាង គឺចំថ្ងៃ២១ ខែកុម្ភៈ នោះទេ តែអ្នកនាង គង់ ចាន់ស្រីមុំ ខ្លាចថាយ៉ាន លីនដា នឹងជិតត្រឡប់ទៅប្រទេសអូស្រ្តាលីវិញ ក៏សម្រេចចិត្ត ធ្វើពិធីយ៉ាងភ្ញាក់ផ្អើលឲ្យមុនតែម្តងទៅ។

ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះ វីដេអូ អមជាមួយនឹងសារដ៏មានអត្ថន័យថា "Pre BD for my beautiful mummy Linda Yan ថ្ងៃនេះមិនមែនជាថ្ងៃខួបកំណើតពិតរបស់គាត់ទេ ថ្ងៃខួបពិតគឺថ្ងៃទី 21 ខែ កុម្ភៈ តែពួកយើងទាំងអស់គ្នាបានរៀបចំជូនគាត់មុនថ្ងៃ ដោយសារតែជិតដល់ថ្ងៃដែលគាត់ត្រូវត្រលប់ទៅ អូស្ត្រាលី វិញហើយ ក៏មិនដឹងថាតើប៉ុន្មានឆ្នាំទៀតទើបយើង បានជួបគ្នាបែបនេះម្តងទៀតទេ សុំជូនពរឲ្យ mummy មានសុខភាពល្អ ជួបតែមនុស្សល្អៗ ជោគជ័យគ្រប់ការងារ លុយហូរចូលដូចទឹក សំខាន់សម្រស់កាន់តែក្មេងទៅៗណា"។

ក្រោយពីឃើញ អ្នកនាង គង់ ចាន់ស្រីមុំ Surprise ថ្ងៃខួបកំណើតឲ្យ បែបនេះ តារាស្រីអាយុច្រើន តែមុខក្មេង យ៉ាន លីនដា  ចង់អួលដើមក រកពាក្យថ្លែងពីអារម្មណ៍រំភើបរបស់នាង ស្ទើរតែមិនចង់បាន៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង គង់ ចាន់ស្រីមុំ បានទៅទទួល អ្នកនាង យ៉ាន លីនដាដោយផ្ទាល់។

អតីតតារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះបោះសម្លេងមួយរូប នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «កំពូលតារាបង្ហាញម៉ូតកម្ពុជា» (Cambodia Next Top Model) អ្នកនាង យ៉ាន លីនដា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាមាតុភូមិកំណើតវិញ ថែមទាំងមានអ្នកនាង គង់ ចាន់ស្រីមុំ ទៅទទួលដល់ព្រលានយន្តហោះផ្ទាល់ទៀតផង បន្ទាប់ពីនាង និងកូនស្រីជាទីស្រលាញ់ បានចាកចេញទៅរស់នៅក្នុងប្រទេស អូស្ត្រាលី អស់មួយរយៈពេលវែងកន្លងមកនេះ។

ក្រោយពីបានបាត់មុខពីក្នុងវិស័យសិល្បៈ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីខ្លួនទៅសម្ងំរស់នៅក្នុងប្រទេសអូស្តា្រលី ដោយតារាស្រីរូបនេះក៏ធ្លាប់បានប្រាប់ឱ្យមហាជន និងអ្នកគាំទ្រនាងទាំងអស់បានដឹងថា នាងនឹងចេញទៅរស់នៅប្រទេសអូស្រា្តលីរហូត មិនវិលមកទឹកដីកំណើតវិញទេ ប៉ុន្តែ នាងបាន បង្ហាញវត្តមាន ជាថ្មីម្តងទៀត ដោយបានធ្វើឱ្យអ្នកគាំទ្ររបស់នាង ជាច្រើនសប្បាយចិត្តគ្រប់គ្នា។

ចំណែកឯ បើរំលឹកទៅដល់អតីតកាលចាស់វិញ មូលហេតុធំដែលបានលេចឮកន្លង មក ដែលបណ្តាលឱ្យអ្នកនាង យ៉ាន លីនដា និងកូនស្រី សម្រេចចិត្តទៅរស់នៅអូស្ត្រាលីនោះ គឺដោយសារតែនាងមិនចង់ជួបមុខអតីតស្វាមីរបស់ខ្លួន គឺលោក យ៉ែម សំអូន ព្រោះថាស្វាមីរូបនេះបានធ្លាប់បានប្រើអំពើហិង្សា និងអំពើមិនគប្បីមួយចំនួនទៀតមកលើរូបនាង ដែលមិនអាចនឹងធ្វើការផ្សះផ្សាគ្នាឱ្យល្អ ដូចដើមឡើងវិញបាន។

គួររំលឹកឱ្យដឹងផងដែរថា អ្នកនាង យ៉ាន លីនដា និងអ្នកនាង គង់ចាន់ស្រីមុំ គឺមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាដូចជាបងប្អូនបង្កើត ហើយទោះបីជាឃ្លាតឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅតែស្រលាញ់រាប់អានគ្នាដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ