កំពង់ស្ពឺ៖ កម្លាំងនគរបាលក្រុងច្បារមន បានឃាត់ខ្លួនបុរសម្នាក់ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើនារីម្នាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិទួលកោគ សង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើយោងតាមនគរបាល បានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីមាននារីម្នាក់ ឈ្មោះ មួយ ស្រីលីស ហៅឡា អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន បានដាក់ពាក្យបណ្តឹង មកនគរបាលថា មានបុរសម្នាក់ ឈ្មោះ វ៉ែន និច្ច អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្រែស ឃុំក្រាំងអម្ពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបៀតបៀនកេរ្តិ៍ខ្មាស់ (អោប ស្ទាបដោះ ចាប់ក) ខ្លួន។

បច្ចុប្បន្នជនសង្សយ័ខាងលើ ត្រូវបានឃាត់ខ្លួន ​និងនាំយកមកនៅអធិការ កសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖បុរសម្នាក់ ចាប់ស្រ្តីម្នាក់ បង្ខាំង​ទុក​ក្នុងផ្ទះ​សំណាក់​ដើម្បី​សុំ​ស្នេហ៍​ជា​ថ្មី។

បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ហេង​ជីវ៉ា​» ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចាប់​បង្ខាំង​អតីត​ប្រពន្ធ​របស់​ខ្លួន​ដើម្បី​សុំ​ស្នេហ៍​ជា​ថ្មី ។

ប្រភព​ពី​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ខេន លី​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​បើកបរ ស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្របី ឃុំ​ក្រគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ផាត សុ​ឈៀក ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ និង​ស្ត្រី​រង​គ្រោះ ជា​ប្តី​ប្រពន្ធ​គ្នា ដែល​ទើបតែ​លែងលះ​គ្នា​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ហើយដោយ​ជនសង្ស័យ​មិន​ដាច់​ចិត្ត​ពី​អតីត​ប្រពន្ធ ទើប​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ក្នុងផ្ទះ​សំណាក់​យីហោ «​ហេង​ជីវ៉ា​» ដើម្បី​សុំ​ស្នេហ៍​ជា​ថ្នី ។

អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]