ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយសារ​បុរស​ចំណាស់​​ ល្មោ​មកា​ម​​ម្នាក់ បាន​​ចាប់​កូនស្រី​ក្រមុំ​គេ​ ដោយ​ព្យាយាម​រំលោភ​​នាង តែ​ត្រូវ​បាន​ម្តាយ​នាង​​ មក​​ទាន់រត់​ទៅ​យក​ពូថៅ​​​ កាប់ទៅលើ​​ជន​នោះពី​ក្រោយ​ បណ្តាល​ឱ្យ​រ​ង​​របួស​ធ្ងន់ កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ ទាំង​របួស​ មានឈ្មោះ​សេង ហន អាយុ​៥៦​ឆ្នាំ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ទាំង​២​នាក់​មាន​ទី​លំ​ក្នុងភូមិ​តែ​មួយ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀត សាហាវ ! ទាញ​ផ្គាក់​កាប់​ក្បាល​គូសត្រូវ​ចាស់!

ខេត្តកំពង់ស្ពឺ ៖ បុរស​ចិត្ត​ភ្លើង​ម្នាក់ ដើម្បី​ស្រាយគំនុំ​ចាស់​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ក្បាល​សត្រូវ​ចាស់​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ នៅ​ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​ដៃដល់​ឈ្មោះ សុខ វុ័​រ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កា​ហែង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្ក​ហិង្សា ដោយ​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ឈ្មោះ ម៉ែ​ន ចំរើន ១​កាំបិត ចំ​ក្បាល បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ទៅ​កាប់​លើ​ជន​រង​គ្រោះ ព្រោះ​ចង់​ស្រាយគំនុំ​ចាស់ ដែល​កាលពីមុន​មក​ឈ្មោះ ម៉ែ​ន ចំរើន ហៅ ប៉ា​ង ធ្លាប់​បាន​វាយ​ខ្លួន​កាល​រដូវ​បុណ្យ​ភ្ជុំ​កន្លង​ទៅ ។

លោក​អធិការរង​បន្ត​ថា ករណី​នេះ​ជំនាញ​បាន​កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]