រុស្សី៖ រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ ប្រុសហើយនិងស្រី តែងតែជួបរឿងមិនទៀង ជួនខឹងជួនឈ្លោះ ផ្អែមល្វីងជូរចត់ ខណៈក៏មានគូស្នេហ៍មួយចំនួនទៀត បានជ្រើសរើសយកការបែកបាក់ចែកផ្លូវគ្នាដោយសន្តិវិធី រីឯខ្លះទៀតបានចែកផ្លូវគ្នាទាំងកំហឹងផងដែរ។

ជាក់ស្តែងបើក្រឡេកទៅមើលគូស្នេហ៍ ជនជាតិរុស្សីមួយគូនេះវិញ បាននិងកំពុងតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីគេដឹងថា បុរសជាសង្សារបានប្រើហឹង្សា ទៅលើនារីជាមិត្តស្រីខ្លួនឯងទាំងកំរោល ចាប់លើកបោះនាងទម្លាក់ក្នុងធុងសំរាម ក្រោយពីបុរសជាសង្សារ រកឃើញថាមិត្តស្រីជើងល្អរបស់គាត់ ជាមនុស្សស្រីម្នាក់ដែលពូកែបោកប្រាស់។

តាមរយៈវីដេអូឃ្លីប គេឃើញថាបុរសជនដៃដល់ជាសង្សារ មិនស្គាល់អត្តសញ្ញាណខាងលើនេះ ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច ជាមួយនឹងអាវយឺតដៃខ្លីមួយ បានចាប់ទាញដៃ និងរុញមិត្តស្រី ចេញពីផ្ទះឆ្លងកាត់ផ្លូវមួយកន្លែង។ បន្ទាប់មកគេឃើញថា បុរសរូបនោះ បានព្យាយាមចាប់លើកមិត្តស្រីរបស់គាត់ ក្នុងគោលបំណងឲ្យក្បាលរបស់នាង ដាំដូងចូលក្នុងធុងសំរាមមុន ប៉ុន្តែការប៉ុនប៉ងលើកទីមួយត្រូវបានបរាជ័យ។

ជាលើកទីពីរ បុរសជាសង្សារបានព្យាយាមចាប់លើក ចង្កេះខោរបស់នារីរងគ្រោះ រួចទម្លាក់នាងចូលទៅក្នុងធុងសំរាម ទាល់តែបានសម្រេចផងដែរ។ ក្រោយមក ជនដៃដល់ក៏បានដើរចេញឆ្ងាយពីកន្លែងកើតហេតុ ចូលក្នុងផ្ទះរបស់គាត់វិញ រីឯនារីរងគ្រោះ កំពុងតែដាំដូងក្បាល នៅក្នុងធុងសំរាមតែម្នាក់ឯង គួរឲ្យអាណោចអាធ័ម។

គួរឲ្យដឹងថា ហេតុការណ៍នេះត្រូវបានគេជឿជាក់ថា កើតឡើងនៅក្នុងប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងក្តី គេមិនទាន់ដឹងច្បាស់ ជាមួយនឹងទីតាំងឲ្យពិតប្រាកដ ថាត្រូវបានថតចេញពីតំបន់ណាមួយឡើយ។ រីឯបុរសបង្កហេតុ ក៏ពុំទាន់ដឹងថានឹងត្រូវទទួលទោសបែបណា ពីបទប្រើហិង្សា ទៅលើមិត្តស្រីរបស់គាត់ទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយឡែកក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ភរិយា Por ស្រក់ទឹកភ្នែករហាម ស្របពេលថ្ងៃគម្រប់ខួប១ឆ្នាំស្វាមី ជិតឈានចូលមកដល់ ក្នុងពេលខាងមុខនេះ!

ថៃ៖ មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃគម្រប់ខួប១ឆ្នាំហើយ សម្រាប់ការស្លាប់របស់តារាសម្តែងប្រុស Por Thridsadee Sahawong ដែលបានលាចាកលោកទៅ ដោយសារជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរមិនអាចជួយសង្រ្គោះបាន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៦កន្លងទៅ។

ចំណែកឯកាលពីម្សិលមិញនេះ ក្នុងឱកាសចូលរួមកម្មវិធី Central Baby&Kids Big Surprise Sale អ្នកនាង Bo Vanda អតីតភរិយាលោក Por ក៏បានផ្តល់បទសម្ភាសន៍ខ្លីមួយដល់អ្នកសារព័ត៌មានក្នុងស្រុកផងដែរ ស្តីពីគម្រោងនៃការធ្វើបុណ្យគម្រប់ខួប១ឆ្នាំ ដែលនឹងត្រូវប្រព្រឹត្តទៅនៅក្នុងថ្ងៃ១៨មករា២០១៧នេះ នៅស្រុកកំណើត ឯខេត្ត Buriram។

នាង Vanda ថ្លែងទាំងទឹកមុខស្រពាប់ស្រពោនថា ចំពោះការរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំឱ្យស្វាមីនាងនាលើកនេះ គឺខាងនាង និងក្រុមគ្រួសារបានត្រៀមសម្ភារ និងទីកន្លែងប្រារព្ធពិធីបុណ្យរួចរាល់អស់ហើយ គឺនៅទីតាំងវត្តចាស់ដដែល ដែលធ្លាប់បានធ្វើពិធីបុណ្យ កាលពីថ្ងៃដែល Por ស្លាប់បាត់បង់ជីវិតទៅ។

ហើយពេលសួរដល់រឿងការឃ្លាតចាកទៅ អស់រយៈពេល១ឆ្នាំដ៏លឿនរបស់ Por នាង Vanda ស្រាប់តែអួលដើមក.ស្រក់ហូរទឹកភ្នែកចុះមកយ៉ាងក្រៀមក្រំបំផុត ព្រោះកន្លងទៅ១ឆ្នាំជាពេលវេលាមួយដែលពោរពេញទៅដោយភាពឈឺចាប់ អាឡោះអាល័យស្វាមីជាទីស្រលាញ់រកអ្វីមកប្រៀបផ្ទឹមពុំបាន។

នាង Vanda ក៏ប្រាប់ថា អ្វីៗគ្រប់យ៉ាងហាក់នៅដូចដើមទាំងអស់សម្រាប់នាង នាងមិនដែលភ្លេច ឬសូម្បីតែមិនគិតដល់មួយនាទីណាឡើយចំពោះ Por។ បច្ចុប្បន្នទៅបីជាគ្មានស្វមីនៅក្បែរ ប៉ុន្តែទាំងបន្ទប់គេង ទាំងសម្លៀកបំពាក់ និងអ្វីៗដែលជារបស់ Por គឺនាងនៅតែរក្សាទុកដូចដើមទាំងអស់ ទោះបីជាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]