កំពង់ចាម៖ ជាមួយនឹងសកម្មភាពថតរឿង «ពស់កេងកង» ដែលជារឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ PNN កញ្ញា ដួង ម៉ានិច តារាសម្តែងវ័យក្មេង ដែលទើបតែឈានជើងប្រឡូកនៅក្នុងវិស័យសិល្បៈមិនប៉ុន្មានឆ្នាំ បានគ្រងតំណែងជាតួឯកស្រីឈ្មោះនាងនី និងត្រូវជាប្រពន្ធពស់កេងកងផងដែរ។

នៅក្នុងការថតរឿងភាគថ្មី មានឈុតឆាកលេងសម្តែងជាមួយនឹងសត្វពស់មែនទែនមួយក្បាល ដែលត្រូវបានគេហៅថាជាពស់កេងកង។ ក្នុងនោះ កញ្ញា ដួង ម៉ានិច ហាក់ដូចជាមិនខ្លាចពស់ដ៏ធំនោះសោះ ថែមទាំងបានអោបរឹត អង្អែលប្រឡែងលេងជាមួយពស់យ៉ាងស្និទ្ធស្នាលទៀតផង ធ្វើឱ្យអ្នកបានឃើញសកម្មភាពនេះស្រៀវសាច់ជំនួសនាង។

ពស់ដ៏ធំមួយក្បាលនេះ ក៏ត្រូវបានគេស្គាល់ឈ្មោះវាផងដែរថា «ស្រីមាស» ដែលបានរស់នៅវត្តនិគ្រោធ ស្រុកកងមាស ខេត្តកំពង់ចាម។

គួរឱ្យដឹងដែរថា រឿងភាគថ្មីដែលផលិតករនាំយកមកថតសាឡើងវិញនេះ ក៏មានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនដួងនៅក្នុងស្រុក ជាពិសេសគឺមានការចូលរួមសម្តែងពីលោក ទេព រិនដារ៉ូ កំពូលតារាសម្តែងជើងចាស់ប្រចាំនៅក្នុងប្រទេសយើង ព្រមទាំងកុមារី ជូលី ដែលធ្លាប់មានប្រវត្តិថតរឿង ហូលីវូដ ឱ្យតារាសម្តែងល្បីល្បាញ អ្នកនាង Angelina Jolie ផងដែរ៕

ទស្សនារូបភាពរបស់ កញ្ញា ដួង ម៉ានិច ជាមួយនឹងពស់ថ្លាន់ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច