ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង រូបស្រស់ រ៉េត ស៊ូហ្សាណា ជាតារាមួយរូប ដែលត្រូវបានគេស្គាល់ និងផ្ទុះប្រជាប្រិយភាពលឿនបំផុត ចាប់តាំងពីនាងប្រឡងក្នុងកម្មវិធី The Voice Cambodia មកម្ល៉េះ។

ទោះបីជាភាពចាប់អារម្មណ៍របស់មហាជន វាមានទាំងការសរសើរ និងការរិះគន់ ទៅការច្រៀងរបស់នាងក៏ដោយ ក៏នាពេលបច្ចុប្បន្ន នាងទទួលបានកេរ្តិ៍ឈ្មោះល្បីខ្លាំងមិនធម្មតាផងដែរ លើបទចម្រៀងមួយចំនួនរបស់នាង។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រភាគច្រើន បានសម្គាល់ផងដែរថា រាល់ពេលមានអ្នករិះគន់ លើការបញ្ចេញសំនៀង ឬក៏ការសម្តែង នៅក្នុងបទចម្រៀង គឺនាងមិនដែលចេញមុខ តបតComment សរសេរសារបែបផ្លែផ្កា ឌឺដង ឬក៏ចេញវីដេអូ បង្ហាញពីកំហឹងរបស់នាងនោះទេ គឺនាងតែងតែនៅស្ងៀម ហើយនៅតែបញ្ចេញស្នាមញញឹមជានិច្ច ទៅកាន់មហាជន។

នេះជាចំណុចពិសេសមួយ ដែលធ្វើឲ្យអ្នកគាំទ្រ ស្រលាញ់ និងពេញចិត្តរូបនាង ព្រោះថា នាងជាតារាម្នាក់ ដែលអាចនិយាយបានថា មានការអត់ធ្មត់ខ្ពស់ លើមតិដែលគេដៀលថា រិះគន់ ឲ្យរូបនាង នៅក្នុងបណ្តាញសង្គម៕ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

មតិរបស់អ្នកគាំទ្រ

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា រ៉េត ស៊ូហ្សាណា បានប្រាប់ថា «ការតស៊ូក្នុងជីវិត និងការមិនចុះចាញ់គឺជាខ្ញុំ»។

តារាចម្រៀងស្រីវ័យក្មេងដែលត្រូវបានទទួលការគាំទ្រដ៏ច្រើនលើសលប់ តាមរយៈការបង្ហាញខ្លួន នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia Season 2» របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស កញ្ញារ៉េត ស៊ូហ្សាណា បច្ចុប្បន្នបានក្លាយជាមនុស្សម្នាក់ ដែលទទួលសម្លេងគាំទ្រខ្លាំង គួរឱ្យកត់សម្គាល់ក្នុងស្រទាប់យុវវ័យ។ នាងត្រូវបានគេស្គាល់ច្បាស់ថា គឺជាក្មេងស្រីមានទឹកដមសម្លេងពិរោះទាក់ទាញគួរឱ្យចង់ស្តាប់ ជាពិសេសគឺការច្រៀងចម្រៀងជាភាសាបរទេស។

ប៉ុន្តែទន្ទឹមនឹងមានការគាំទ្រ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបាន សម្តែងការមិនពេញចិត្តជាខ្លាំងផងដែរ ខណៈពេលដែលនាងច្រៀងបទ ជាភាសាបរទេសច្រើនជាងភាសាខ្មែរនៅលើឆាក «The Voice Cambodia»។ ហើយបន្ទាប់ពីបានចាកចេញពីក្នុងកម្មវិធីប្រឡងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កញ្ញា រ៉េត ស៊ូហ្សាណា នៅតែបន្តមានប្រជាប្រិយភាពមិនធម្មតា ទោះបីជារងនូវការរិះគន់មិនតិចដងក្នុងពេលកន្លងទៅក៏ដោយ ហើយនាងក៏បានចេញបទចម្រៀង «Baby I Promise You» ក្នុងផលិតកម្មរស្មីហង្សមាស និងទទួលបានការគាំទ្រសន្ធឹកសន្ធាប់ទៀតផង។

ឆ្លងតាមរយៈព្យុះភ្លៀងទាំងនោះបានធ្វើឱ្យកញ្ញាដ៏ក្មេងខ្ចីម្នាក់នេះ មានភាពរឹងមាំ កាន់តែខ្លាំងឡើងៗ ថែមទាំងបាននិយាយប្រាប់ខ្លួនឯង ដោយបានបង្ហើរនៅក្នុង ហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនថា៖ «ការតស៊ូក្នុងជីវិត និងការមិនចុះចាញ់គឺជាខ្ញុំ»។ មួយឃ្លានេះរបស់នាង ពិតជាបានចាក់ចំបេះដូងអ្នកគាំទ្រជាច្រើន ឱ្យកាន់តែ ស្រឡាញ់ចូលចិត្តនាងទ្វេដង។ ពួកគេបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ព្រមទាំងបានផ្តល់កម្លាំងចិត្តឱ្យ ហ្សាណា ខិតខំបន្តនៅក្នុងវិស័យសិល្បៈចម្រៀង មួយនេះ ដើម្បីអនាគតភ្លឺស្វាងលើវិថីសិល្បៈដែលនាងតែងតែប៉ងប្រាថ្នា។

ក្រៅពីនេះ ហ្សាណា ក៏បាននិយាយទៅកាន់អ្នកគាំទ្រខ្លួនបន្ថែមទៀតថា៖ «សូមអរគុណរាល់ការគាំទ្រពីពុកម៉ែបងប្អូននិងការផ្តល់កំលាំងចិត្តដល់នាងខ្ញុំ។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។

ចុះប្រិយមិត្តទាំងអស់គ្នា ចូលរួមផ្តល់កម្លាំងចិត្តឱ្យ រ៉េត ស៊ូហ្សាណាដែរទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា