ថៃ៖ មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃគម្រប់ខួប១ឆ្នាំហើយ សម្រាប់ការស្លាប់របស់តារាសម្តែងប្រុស Por Thridsadee Sahawong ដែលបានលាចាកលោកទៅ ដោយសារជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរមិនអាចជួយសង្រ្គោះបាន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៦កន្លងទៅ

ចំណែកឯកាលពីម្សិលមិញនេះ ក្នុងឱកាសចូលរួមកម្មវិធី Central Baby&Kids Big Surprise Sale អ្នកនាង Bo Vanda អតីតភរិយាលោក Por ក៏បានផ្តល់បទសម្ភាសន៍ខ្លីមួយដល់អ្នកសារព័ត៌មានក្នុងស្រុកផងដែរ ស្តីពីគម្រោងនៃការធ្វើបុណ្យគម្រប់ខួប១ឆ្នាំ ដែលនឹងត្រូវប្រព្រឹត្តទៅនៅក្នុងថ្ងៃ១៨មករា២០១៧នេះ នៅស្រុកកំណើត ឯខេត្ត Buriram។

នាង Vanda ថ្លែងទាំងទឹកមុខស្រពាប់ស្រពោនថា ចំពោះការរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំឱ្យស្វាមីនាងនាលើកនេះ គឺខាងនាង និងក្រុមគ្រួសារបានត្រៀមសម្ភារ និងទីកន្លែងប្រារព្ធពិធីបុណ្យរួចរាល់អស់ហើយ គឺនៅទីតាំងវត្តចាស់ដដែល ដែលធ្លាប់បានធ្វើពិធីបុណ្យ កាលពីថ្ងៃដែល Por ស្លាប់បាត់បង់ជីវិតទៅ។

ហើយពេលសួរដល់រឿងការឃ្លាតចាកទៅ អស់រយៈពេល១ឆ្នាំដ៏លឿនរបស់ Por នាង Vanda ស្រាប់តែអួលដើមក.ស្រក់ហូរទឹកភ្នែកចុះមកយ៉ាងក្រៀមក្រំបំផុត ព្រោះកន្លងទៅ១ឆ្នាំជាពេលវេលាមួយដែលពោរពេញទៅដោយភាពឈឺចាប់ អាឡោះអាល័យស្វាមីជាទីស្រលាញ់រកអ្វីមកប្រៀបផ្ទឹមពុំបាន។

នាង Vanda ក៏ប្រាប់ថា អ្វីៗគ្រប់យ៉ាងហាក់នៅដូចដើមទាំងអស់សម្រាប់នាង នាងមិនដែលភ្លេច ឬសូម្បីតែមិនគិតដល់មួយនាទីណាឡើយចំពោះ Por។ បច្ចុប្បន្នទៅបីជាគ្មានស្វមីនៅក្បែរ ប៉ុន្តែទាំងបន្ទប់គេង ទាំងសម្លៀកបំពាក់ និងអ្វីៗដែលជារបស់ Por គឺនាងនៅតែរក្សាទុកដូចដើមទាំងអស់ ទោះបីជាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]