សៀមរាប៖ ក្រសួងទេសចរណ៍កម្ពុជា សហការណជាមួយ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ បានបន្តរៀបចំ ព្រឹត្តិការណ៍ឥណ្ឌា festival of India នៅលើទឹកដី ខេត្តសៀមរាប ដែលមានកម្មវិធី សម្តែងសិល្បៈ Ramayana (រាមកេរិ៍ត) ដោយក្រុមសល្បៈករ សិល្បការិនីឥណ្ឌា Kalakshetra Foundation ចំនួន៤៥រូប មកពីខេត្ត Chennai ។ 

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង រំលឹកខួបទី២៥ឆ្នាំ ដៃគូសន្ទនា ឥណ្ឌ-អាស៊ាន ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រត្តិបត្តិការណ៍ លើវិស័យទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា និងឥណ្ឌា ឲ្យកាន់តែរឹងមាំបន្ថែមទៀត ពិសេសប្រទេសទាំងពីរ ជាប្រទេសដែលមាន ទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងប្រវត្តសាស្ត្រ ដ៏យូរលុងមកហើយ ។ 

សូមបញ្ជាក់ថា ការសម្តែងសិល្បៈ របស់ឥណ្ឌានេះ បានប្រព្រឹត្តនៅរាជធានីភ្នំពេញ ម្តងរួចមកហើយ កាលពីថ្ងៃទី១០-១១-១២ ខែមករា នៅសាលសន្និសីទ​ ចតុមុខ បន្ទាប់មកនៅល្ងាចថ្ងៃទី១៤ ខែមករា ក្រុមសិល្បៈឥណ្ឌា បានមកសម្តែង នៅក្នុងប្រាសាទបាយ័ន ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Naveen SRVISTAVA អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អភិបាលរងខេត្តសៀមរាប មន្ត្រីតាមមន្ទីរនានា ក្នុងខេត្ត និងក្រុមនិសិត្ស សកលវិទ្យាល័យ ក្រុមសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សាលាគោរុសល ខេត្តសៀមរាប ជាច្រើននាក់ផងដែរ ។

ក្នុងព្រឹត្តិការណ៍ សាមគ្គីភាពនេះ សិល្បៈករ សិល្បការិនីឥណ្ឌា បានលើកយកវគ្គមួយចំនួន ក្នុងរឿង Ramayana ដែលខ្មែរហៅថា រាមកេរ្តិ៍ មកសម្ដែងផងដែរ ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ប្រធានក្លឹប Fujieda សន្យាជួយ ចាន់ វឌ្ឍនាកា រហូតឡើង J-League និងល្បីនៅអឺរ៉ុប

(ភ្នំពេញ)៖ លោក Jun Koyama ប្រធានក្លឹប Fujieda MYFC បានសម្ដែងការពេញចិត្តជាខ្លាំង ក្រោយឆក់បានកីឡាករ ខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅជួយក្លឹបរបស់ខ្លួន បើទោះបីក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។ លើសពីនេះ លោកថែមទាំងប្ដេជ្ញាជួយអភិវឌ្ឍន៍សមត្ថភាពខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ឲ្យកាន់តែល្បីនៅជប៉ុន ប្រចាំទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងពិភពលោកទៀតផង។

ក្រោយប្រកាសផ្ទេរ និងទទួលកីឡាករ ចាន់ វឌ្ឍនាកា ជាផ្លូវការក្នុងសន្និសីទសារព័ត៌មាន លោក Jun Koyama បាននិយាយថា «ខ្ញុំសន្យាថា នឹងបណ្ដុះបណ្ដាល វឌ្ឍនាកា ឲ្យកាន់តែរីកចម្រើន ដែលអាចនិយាយបានថា រីកចម្រើន រហូតបានឡើងទៅលេងលីគកំពូលជប៉ុន (J-League) ឬតំបន់អឺរ៉ុប និងពិភពលោកជាដើម។ តែយ៉ាងណា ខ្ញុំសូម សំណូមពរដល់អ្នកគាំទ្រកម្ពុជា សូមបន្ដគាំទ្រ វឌ្ឍនាកា ដើម្បីជំរុញសមត្ថភាពរបស់គេឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

បុរសជនជាតិជប៉ុនរូបនេះបានឲ្យដឹងថា មូលហេតុនៃការទទួលយក ចាន់ វឌ្ឍនាកា នេះគឺជាយុទ្ធសាស្ដ្របាល់ទាត់ជប៉ុន និងពង្រឹងកីឡាករក្នុងក្រុមបន្ថែម។ ជប៉ុនមានយុទ្ធសាស្ដ្រស្វែងរកកីឡាករឆ្នើមៗក្នុងអាស៊ី នៅលេងនៅលើទឹកដីជប៉ុន ហើយធ្វើយ៉ាងម៉េចឲ្យកីឡាករអាស៊ីមានភាពខ្លាំង ដូចបណ្ដាកីឡាករនៅអឺរ៉ុប និងពិភពលោកដែរ។

សូមរំលឹកដែរថា តំណាងក្លឹបបឹងកេតអង្គរ របស់កម្ពុជាលោក បែ មករា រួមជាមួយតំណាង ក្លឹបជប៉ុន Fujieda MYFC បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំ (ឆ្នាំ២០១៧) ដើម្បីនៃយកកីឡាករដ៏ល្បីរបស់ កម្ពុជា ទៅលេងនៅជប៉ុន ក្នុងលក្ខខណ្ឌខ្វីជើង ក្រោមតម្លៃពលកម្មបិទជិត ដោយមិនត្រូវក្លឹបទាំងពីរទម្លាយឲ្យដឹងឡើយ បើទោះបីជា អ្នកសារព័ត៌មាន និងអ្នកគាំទ្រឯទៀតជជីកសួរយ៉ាងណាក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]