ខេត្តកំពង់ឆ្នាំង ៖ ​បុរ​សវ័យ​ក្មេង​​​ម្នាក់​ដោយ​សារ​វិបត្តិ​​​​គ្រួសារ​​​ និង​តូចចិត្ត​​​ខ្លួន​ឯង​​ ក៏ចង.ក​​សម្លាប់ខ្លួន​ធ្វើឱ្យមានការ​​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​១០ និង​៣០នាទី​​ព្រឹកថ្ងៃទី២៩ កុម្ភៈ​​​នៅ​ផ្ទះ​របស់ខ្លួន​ ស្ថិត​​នៅ​​ភូមិ​​ផ្សារ​លើ សង្កាត់​ផ្សារ​​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

បុរសរូប​នោះ​ឈ្មោះឡុង សុភ័ក្រ ​​​អាយុ​២៧​ឆ្នាំ ​ជា​​​​ជាងជួសជុលទូរស័ព្ទ​ មាន​​ប្រពន្ធ​​ឈ្មោះស្រី​​ ពៅ ​​អាយុ​២៣​ឆ្នាំ និង​​​​មានកូនស្រី​ម្នាក់​​ ។ អ្នកជិត​​ខាង​​និយាយ​ថា ​​​​កាលពីប៉ុន្មាន​ថ្ងៃមុន​ពេល​កើត​ហេតុ បុរស​រូប​នោះ​បានឈ្លោះ​​​ទាស់ទែង​​​ជាមួយ​ប្រពន្ធរបស់ខ្លួន ព្រមទាំង​​វាយបែក​​កញ្ចក់​ទូ តុ ទៀតផង ។​ បន្ទាប់មក​នៅ​ថ្ងៃទី២៨ ​កុម្ភៈ​​បាន​ឈ្លោះ​​​ទាស់សម្តី​គ្នា​ជាមួយ​បងស្រី​​ខ្លួនដែល​រស់​នៅប្រទេស​ ​​ក្រៅ ទើបមក​លេង​ស្រុកខ្មែរ​ទៀត ។ ការឈ្លោះ​​​ជាមួយ​​​បងស្រីនេះ ត្រូវឪពុក​ឃាត់ និង​​​បំបែក​ចេញពីគ្នា ។

ប្រភព​ដដែល​បន្តថា នៅថ្ងៃទី២៩ ​កុម្ភៈ ម៉ោង​ជាង១០ព្រឹក ​ស្រាប់តែ​គេឃើញ​​ឡុង សុភ័ក្រចង.ក​​​​​នៅក្រោមផ្ទះ​ស្លាប់​បាត់ទៅហើយ ។

ប៉ូលិស​​​​​​បានឆែកឆេរ​​​ឃើញ​លិខិត​បណ្តាំ​​ចុង​ក្រោយ ​​​​​ដែល​ឡុង សុភ័ក្រ រៀបរាប់​​ពីកំហុស​របស់ខ្លួន​ធ្វើបាប​ប្រពន្ធ ​និងសុំទោស​​បងស្រី​ ពិសេស​ឪពុក ម្តាយ ​​ដែលគេ​​ធ្វើបាប​ផ្លូវចិត្ត​​​កន្លងមក ។ ​បណ្តាំ​ចុង​ក្រោយ​​ គឺគេ​សុំ​ឱ្យប្រពន្ធ​​ឈ្មោះ​​​​​ស្រីពៅ ​​បូជា​សព​រូបគេដោយផ្ទាល់​​ដៃ​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]