ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ហេង​ជីវ៉ា​» ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចាប់​បង្ខាំង​អតីត​ប្រពន្ធ​របស់​ខ្លួន​ដើម្បី​សុំ​ស្នេហ៍​ជា​ថ្មី ។

ប្រភព​ពី​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ខេន លី​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​បើកបរ ស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្របី ឃុំ​ក្រគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ផាត សុ​ឈៀក ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ និង​ស្ត្រី​រង​គ្រោះ ជា​ប្តី​ប្រពន្ធ​គ្នា ដែល​ទើបតែ​លែងលះ​គ្នា​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ហើយដោយ​ជនសង្ស័យ​មិន​ដាច់​ចិត្ត​ពី​អតីត​ប្រពន្ធ ទើប​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ក្នុងផ្ទះ​សំណាក់​យីហោ «​ហេង​ជីវ៉ា​» ដើម្បី​សុំ​ស្នេហ៍​ជា​ថ្នី ។

អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ស្ត្រីមេម៉ាយម្នាក់ ត្រូវប្រុសស្នេហ៍ល្បួងដេកនៅផ្ទះសំណាក់ ហើយសម្លាប់យកម៉ូតូនិងទ្រព្យសម្បត្តិ

ស្ត្រីមេម៉ាយកូនមួយម្នាក់ ដែលមានមុខរបបលក់អីវ៉ាន់ចាប់ហួយ និងគ្រូទាយស្លឹកបៀនៅខេត្តបន្ទាយមាន័យ ត្រូវប្រុសស្នេហ៍ល្បួងយកដេកផ្ទះសំណាក់ ហើយសម្លាប់យកម៉ូតូនិងទ្រព្យសម្បត្តិ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។

សាកសពស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេប្រទះឃើញ និងផ្អើលឆោឡោ កាលពីវេលាម៉ោង១២ៈ០០ថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅក្នុងផ្ទះសំណាក់ម៉ារីមានជ័យ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្តកិច្ចជំនាញនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ ជាស្រីមេម៉ាយកូនមួយ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

សមត្តកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលដំណឹងថាមានស្រ្តីម្នាក់ត្្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ម៉ារីមានជ័យ បន្ទប់លេខ២ហើយ សមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយច្របាច់ករ ហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូក នៅលើគ្រែ។

តាមសំដីអ្នកបំរើក្នុងផ្ទះសំណាក់បានបញ្ជាក់ថា ស្ត្រីរងគ្រោះដែលស្លាប់នោះ បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅអំឡុងម៉ោង៩យប់ថ្ងៃដដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ។

អ្នកបម្រើនិយាយថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ ហើយគោះទ្វារបន្ទប់ជាច្រើនដងមិនឃើញឆ្លើយតប។ ដោយមានការសង្ស័យ ពួកគេក៏គាស់ទ្វារបន្ទប់ ទើបឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែតែម្តង។

បើតាមការសន្និដ្ឋានសមត្តកិច្ចជំនាញ គឺស្ត្រីរងគ្រោះ ស្លាប់ដោយឃាតកម្មគ្រោងទុកសម្លាប់ ដោយសារតែសង្សារនាំមកសំលាប់បានយកម៉ូតូ១គ្រឿងម៉ាក់ហុងដារឌ្រីម ដែលមានស្លាក់លេខបន្ទាយមានជ័យ 1J-6256 និងយកទ្រព្យសម្បត្តិនឹងខ្លួន បានហើយគេចខ្លួនបាត់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]