រាជធានី​ភ្នំពេញ៖ មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ធ្វើការ​ឃាត់ខ្លួន​ទាំងអស់​កាលពី​វេលា​ម៉ោង​១​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​, លោក​អនុសេនីយ៍ឯក សុខ សុផល នាយ​ប៉ុស្តិ៍​ទឹកថ្លា និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កុ​ល ប៊ុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង​ជា​ច្រើន​រូប​ទៀត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​មាន ១-​ឈ្មោះ ប៊ុត បុ​ទុម ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​ជួញដូរ​, ២-​ឈ្មោះ ប៊ុត សុខុម ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​ជួញដូរ​, ៣-​ឈ្មោះ សៀ​ក ស៊ី​ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ជួញដូរ​, ៤-​ឈ្មោះ នាង ចាន់​មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជួញដូរ និង ៥-​ឈ្មោះ នាង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស (​ទាំង​៥​នាក់ ស្នាក់​នៅ​កន្លែង​កើតហេតុ​) ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​បង្ក្រាប​ទី​តាំ​ជួញដូរ​គ្រឿងញៀន​ខាងលើ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ​រហូត​ដល់​ម៉ោង​ខាងលើ​ក៏​ដឹកនាំ​កម្លាំង​បង្ក្រាប​តែ​ម្តង​ដោយ​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៤០​កញ្ចប់ ក្នុង​នោះ​មាន​ធំ​ចំនួន​១៣​កញ្ចប់ និង​តូច​២៧​កញ្ចប់ ព្រមទាំង​សម្ភារ​ល្មើស​មួយ​ចំនួន​ធំ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ និង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រន្ធត់ណាស់! ក្មេងស្រីម្នាក់ ត្រូវចង្កឹះចាក់តាមមាត់ធ្លុះ ដល់ខួរ ខណៈពេលកំពុងញ៉ាំអី

ចិន៖ នេះជាអព្ភូតហេតុមួយ ដែលក្មេងស្រីអាយុ៣ឆ្នាំម្នាក់ អាចរស់រានមានជីវិត បន្ទាប់ពីត្រូវចង្កឹះមួយ ដែលមានប្រវែង 1,6 អ៊ីញ ប្រហែលជា ៤សង់ទីម៉ែត្រ ចាក់ចូលទៅក្នុងខួរក្បាលរបស់នាង តាមរយៈមាត់ ដោយសារតែនាងជំពប់ជើងដួល ទៅលើជណ្តើរ ខណៈពេលកំពុងញ៉ាំអី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះរបស់ក្មេងស្រីតូច ក្នុងទីក្រុង Hanzhong ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមករា កន្លងទៅ ខណៈក្រុមគ្រូពេទ្យបានយកចេញដោយជោគជ័យ បន្ទាប់ពីវាបានមុតចូលទៅប្រមាណតែ ១មីលីម៉ែត្រទៀតប៉ុណ្ណោះ នឹងធ្លាយដល់ទងខួរក្បាល ដែលគ្រប់គ្រងមុខងារសំខាន់ៗជាច្រើនចំពោះរាងកាយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីតូចនេះមានឈ្មោះ Tong Tong ហើយនាងបានញ៉ាំអាហារថ្ងៃត្រង់របស់នាង នៅម៉ោងប្រមាណជា២រសៀល នៅពេលដែលសោកនាដកម្មនេះបានកើតឡើង។ នាងបានជំពប់ជើងដួលទៅលើជណ្តើរ ខណៈពេលដែលនាងកំពុងកាន់ចង្កឹះញ៉ាំអាហាររបស់ ទើបបណ្តាលឲ្យចង្កឹះនោះមុតចូលទៅក្នុងមាត់បែបនេះ។ 

ភ្លាមៗបន្ទាប់ពីកើតហេតុ នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារស៊ីអាន (Xi'an) ខណៈក្រុមគ្រូពេទ្យបានរកឃើញថា ចង្កឹះចាក់ទម្លុះចូលទៅក្នុងតំបន់ខួរក្បាលបាន តាមរយៈការប្រហោងធ្មេញរបស់នាង។ តាមរយៈការស្គែន បានបង្ហាញថា ចង្កឹះបានចាក់ទម្លុះចូលទៅក្នុងមាត់របស់ Tong Tong ប្រវែង ១៣សង់ទីម៉ែត្រ ដោយ ៤សង់ទីម៉ែត្រជាប់នៅក្នុងខួរក្បាល។

លោកគ្រូពេទ្យ Mi Weiyang ផ្នែកវះកាត់ បានមានប្រសាសន៍ថា ចង្កឹះនោះ នៅប្រមាណតែ ១មីលីម៉ែត្រទៀតប៉ុណ្ណោះ នឹងចាក់ដល់ទងខួរក្បាល ដែលជាសរីរាង្គសំខាន់សម្រាប់មនុស្ស ប្រសិនបើដកចង្កឹះនោះដោយគ្មានបច្ចេកទេសត្រឹមត្រូវ សោកនាដកម្មអាក្រក់ជាងនេះ នឹងអាចកើតមានឡើង។ ទងខួរក្បាល គឺជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់គ្រប់គ្រងមុខងារសំខាន់របស់រាងកាយ ដូចជាការលេប ការដកដង្ហើម និងដំណើរការគ្រប់គ្រងសសៃឈាមជាដើម។

ប្រភពព័ត៌មានបានបន្តថា ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកចង្កឹះ នោះចេញអស់រយៈពេលប៉ុន្មានម៉ោង កាលពីព្រឹកថ្ងៃទី០៩ ខែមករា ដោយជោគជ័យ គឺរយៈពេល១១ម៉ោង បន្ទាប់ពីក្មេងស្រីនោះបានរងរបួស ហើយបច្ចុប្បន្នក្មេងស្រីនេះ មានស្ថានភាពនឹងនរហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]