(ភ្នំពេញ)៖ បុរសម្នាក់ និងនារីបានស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែង បន្ទាប់ពីពួកគេទាំងពីរបានបើកម៉ូតូ ទៅបុកឃឿនពុះចែកទ្រូងផ្លូវ ដែលធ្វើឲ្យពួកគេហោះផ្លោង មកកណ្តាលផ្លូវ ត្រូវរថយន្តដឹកទំនិញបើកមកដល់ ក៏កិនបែកក្បាលចេញខួរមើលទៅគួរឲ្យរន្ធត់បំផុត។​

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ជាង៤ទៀបភ្លឺ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក MSX បើកបរដោយបុរសម្នាក់ និងស្ដី្រម្នាក់ ក្នុងល្បឿនលឿន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ពេលមកដ៏ចំណុចកើតហេតុ ក៏បានបុកជាមួយឃឿន ពុះចែកទ្រូងផ្លូវ ដែលធ្វើឲ្យពួកគេហោះផ្លោង មកកណ្ដាលផ្លូវ ភ្លាមនោះដែរក៏មានរថយន្តកុងទីន័រ បើកកិនជនរងគ្រោះទំាងពីរ ចេញខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕

ចំណែកសពត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖  ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តធុនធំ ក្នុងល្បឿនលឿនបើកបុករះ !

បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវរថយន្តបុក ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី កែងនឹងផ្លូវហាណូយ កាលពីវេលាម៉ោង១២៖០៥នាទីយប់ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ម៉ាក Hyundia បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿននៅតាមបណ្តោយ ផ្លូវកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏បានបុករះជាមួយនឹងម៉ូតូមួយគ្រឿង ដោយសារតែល្បឿនលឿនផងនោះទើប រថយន្តបង្កជ្រុលទៅបុកជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាក Lexus RX300 ពណ៌ស ធ្វើឲ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែកឯរថយន្តបង្កបានក្រឡាប់ សង្កត់លើម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

សម្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា រថយន្តបង្កធុនធំម៉ាក Hyuandia នោះបានបើកបរក្នុងទិសដៅ ពីកើតមកលិច ក្នុងល្បឿនលឿនមែនទែន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូរះជាមួយនឹងស្លាកសញ្ញាតាមចញ្ចើមផ្លូវ ហើយហួសទៅបុករថយន្ត Lexus មួយគ្រឿង ដែលធ្វើដំណើរតាមបញ្រ្ចាស់ទិសគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងស្ទួចយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ គ្នានៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]