(បន្ទាយមានជ័យ)៖ ស្ត្រីមេម៉ាយកូនមួយម្នាក់ ដែលមានមុខរបបលក់អីវ៉ាន់ចាប់ហួយ និងគ្រូទាយស្លឹកបៀនៅខេត្តបន្ទាយមាន័យ ត្រូវប្រុសស្នេហ៍ល្បួងយកដេកផ្ទះសំណាក់ ហើយសម្លាប់យកម៉ូតូនិងទ្រព្យសម្បត្តិ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។

សាកសពស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេប្រទះឃើញ និងផ្អើលឆោឡោ នៅវេលាម៉ោង១២ៈ០០ថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ នៅក្នុងផ្ទះសំណាក់ម៉ារីមានជ័យ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្តកិច្ចជំនាញនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ ជាស្រីមេម៉ាយកូនមួយ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

សមត្តកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលដំណឹងថាមានស្រ្តីម្នាក់ត្្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ម៉ារីមានជ័យ បន្ទប់លេខ២ហើយ សមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយច្របាច់ករ ហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូក នៅលើគ្រែ។

តាមសំដីអ្នកបំរើក្នុងផ្ទះសំណាក់បានបញ្ជាក់ថា ស្ត្រីរងគ្រោះដែលស្លាប់នោះ បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅអំឡុងម៉ោង៩យប់ថ្ងៃដដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ។

អ្នកបម្រើនិយាយថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ ហើយគោះទ្វារបន្ទប់ជាច្រើនដងមិនឃើញឆ្លើយតប។ ដោយមានការសង្ស័យ ពួកគេក៏គាស់ទ្វារបន្ទប់ ទើបឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែតែម្តង។

បើតាមការសន្និដ្ឋានសមត្តកិច្ចជំនាញ គឺស្ត្រីរងគ្រោះ ស្លាប់ដោយឃាតកម្មគ្រោងទុកសម្លាប់ ដោយសារតែសង្សារនាំមកសំលាប់បានយកម៉ូតូ១គ្រឿងម៉ាក់ហុងដារឌ្រីម ដែលមានស្លាក់លេខបន្ទាយមានជ័យ 1J-6256 និងយកទ្រព្យសម្បត្តិនឹងខ្លួន បានហើយគេចខ្លួនបាត់។

ក្រោយពេលដែលពិនិត្យស្ត្រីរងគ្រោះដែលស្លាប់និងសក្សីសាច់ញាតិផ្តល់ព័ត៌មានគឺកម្លាំងបានទទួលមុខសញ្ញាបានខ្លះហើយ ដោយកំពុងស្រាវជ្រាវរកចាប់ខ្លួន៕

ប្រភព៖ Fresh News

ព័ត៌មានប្រហាក់ប្រហែល៖

ស្រវឹង​ពុះកញ្ជ្រោល​ដល់ក រួមរ័ក​ស្នេហា​ជាមួយ​នាង​ខ្ទើយ ទីបំផុត​អស់​ម៉ូតូ​១​គ្រឿង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​លេង​នៅ​ក្លិប​ឌី​ស្កូ​មួយ​កន្លែង​រហូត​សប្បាយ​អស់ចិត្ត​ទើប​ចេញ​មក​វិញ ហើយ​បាន​ជួបនឹង​នាង​ខ្ទើយ​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ ។ ខណៈនោះ​បុរសខាងលើ​មិន​បានដឹង​ថា​ជា​ខ្ទើយ​ទេ ដោយ​នឹក​ស្មានថា​ជា​ស្រី​ស្អាត​ក៏​ទាក់ទង​ប្រលោម​ស្នេហ៍ រហូត​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ហើយ​នាំ​នាង​ខ្ទើយ​នោះ​ទៅ​រួមរ័ក ប៉ុន្តែ​មិន​បាន​ទៅ​រក​ផ្ទះសំណាក់​ឡើយ​ព្រោះ​ខ្លាច​អស់​លុយ ។

ពួក​គេ​បាន​នាំ​គ្នា​ទៅ​រួមរ័ក​នៅ​លើ​គ្រែ​ដែល​គេ​ទុក​ចោល​នៅ​ក្រោម​ដើមឈើ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​បុរស​នោះ​មានការ​ហួសចិត្ត​និង​អាម៉ាស់​បំផុត​នោះ គឺ​នារី​ដែល​ខ្លួន​គិត​ថា​ជា​ស្រី​ស្អាត​តាម​ពិតជា​មនុស្ស​ខ្ទើយ​សោះ ប៉ុន្តែ​ដោយសារ​តែ​ជ្រុល​ហួស​ទៅ​ហើយ ក៏​បាន​រួមរ័ក​តាម​វិធី​ផ្សេង​ៗ រហូត​បាន​សម្រេច ។

បន្ទាប់​មក នាង​ខ្ទើយ​បាន​ក្រោក​មុន ហើយ​ខណៈ​ពេល​ដែល​បុរស​នោះ​កំពុង​ស្លៀកខោ នាង​ខ្ទើយ​ក៏​កញ្ឆក់​យក​កូនសោ​ម៉ូតូ រួចរ​ត់ទៅ​ចាក់​បញ្ឆេះ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ នៅ​ក្រោម​ដើមឈើ ស្ថិត​ក្នុង​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាំងពី​យប់​នោះ​មក បុរស​ខាងលើ​មិន​ហ៊ានចូល​ផ្ទះ​ទេ​ព្រោះ​ណាមួយ​ខ្មាស​គេ​ផង និង​ណាមួយ​ខ្លាច​ក្រុម​គ្រួសារ​ស្តីបន្ទោស​ផង ហើយ​ក៏​បាន​គេចខ្លួន​រយៈពេល​២​ថ្ងៃ គឺ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមករា ទើប​ក្រុម​គ្រួសារ​តាម​រក​ឃើញ​និង​នាំ​ទៅ​ផ្ទះ ។ បន្ទាប់​មក ក៏​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​ង​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ។

បុរស​ដែល​ស៊យ​ប៉ះ​ចំ​នាង​ខ្ទើយ​នេះ​ឈ្មោះ ប៉ាក់ ពាន់ អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ បុរស​រូប​នេះ ត្រូវ​នាង​ខ្ទើយ​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១H-៧៨៨១ ទៅ​បាត់​ដោយ​សុវត្ថិភាព ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]