រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​លេង​នៅ​ក្លិប​ឌី​ស្កូ​មួយ​កន្លែង​រហូត​សប្បាយ​អស់ចិត្ត​ទើប​ចេញ​មក​វិញ ហើយ​បាន​ជួបនឹង​នាង​ខ្ទើយ​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ ។ ខណៈនោះ​បុរសខាងលើ​មិន​បានដឹង​ថា​ជា​ខ្ទើយ​ទេ ដោយ​នឹក​ស្មានថា​ជា​ស្រី​ស្អាត​ក៏​ទាក់ទង​ប្រលោម​ស្នេហ៍ រហូត​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ហើយ​នាំ​នាង​ខ្ទើយ​នោះ​ទៅ​រួមរ័ក ប៉ុន្តែ​មិន​បាន​ទៅ​រក​ផ្ទះសំណាក់​ឡើយ​ព្រោះ​ខ្លាច​អស់​លុយ ។

ពួក​គេ​បាន​នាំ​គ្នា​ទៅ​រួមរ័ក​នៅ​លើ​គ្រែ​ដែល​គេ​ទុក​ចោល​នៅ​ក្រោម​ដើមឈើ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​បុរស​នោះ​មានការ​ហួសចិត្ត​និង​អាម៉ាស់​បំផុត​នោះ គឺ​នារី​ដែល​ខ្លួន​គិត​ថា​ជា​ស្រី​ស្អាត​តាម​ពិតជា​មនុស្ស​ខ្ទើយ​សោះ ប៉ុន្តែ​ដោយសារ​តែ​ជ្រុល​ហួស​ទៅ​ហើយ ក៏​បាន​រួមរ័ក​តាម​វិធី​ផ្សេង​ៗ រហូត​បាន​សម្រេច ។

បន្ទាប់​មក នាង​ខ្ទើយ​បាន​ក្រោក​មុន ហើយ​ខណៈ​ពេល​ដែល​បុរស​នោះ​កំពុង​ស្លៀកខោ នាង​ខ្ទើយ​ក៏​កញ្ឆក់​យក​កូនសោ​ម៉ូតូ រួចរ​ត់ទៅ​ចាក់​បញ្ឆេះ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ នៅ​ក្រោម​ដើមឈើ ស្ថិត​ក្នុង​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាំងពី​យប់​នោះ​មក បុរស​ខាងលើ​មិន​ហ៊ានចូល​ផ្ទះ​ទេ​ព្រោះ​ណាមួយ​ខ្មាស​គេ​ផង និង​ណាមួយ​ខ្លាច​ក្រុម​គ្រួសារ​ស្តីបន្ទោស​ផង ហើយ​ក៏​បាន​គេចខ្លួន​រយៈពេល​២​ថ្ងៃ គឺ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមករា ទើប​ក្រុម​គ្រួសារ​តាម​រក​ឃើញ​និង​នាំ​ទៅ​ផ្ទះ ។ បន្ទាប់​មក ក៏​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​ង​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ។

បុរស​ដែល​ស៊យ​ប៉ះ​ចំ​នាង​ខ្ទើយ​នេះ​ឈ្មោះ ប៉ាក់ ពាន់ អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ បុរស​រូប​នេះ ត្រូវ​នាង​ខ្ទើយ​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១H-៧៨៨១ ទៅ​បាត់​ដោយ​សុវត្ថិភាព ៕

ប្រភព៖ កោះសន្ដិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ស្វិតមែន! ជិះបុកឡានមួយទំហឹងហើយនៅមិនអីទៀត... (មានវីដេអូ)

ប្រេស៊ីល៖ វីដេអូឃ្លីបមួយ ដែលដកស្រង់ចេញពីកាមេរ៉ាសុវត្ថិភាពរបស់ហាងប៉ះកង់ក្បែរកន្លែងកើតហេតុ បានបង្ហាញពីសកម្មភាពរបស់បុរសវ័យ ១៨ឆ្នាំម្នាក់ ដែលបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ទៅបុកនឹងរថយន្តមួយគ្រឿងដែលចេញពីចំណតយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបើុង ទាំងមនុស្ស និងម៉ូតូទៅបុកនឹងរថយន្តដឹកទំនិញមួយគ្រឿងទៀត មុនធ្លាក់ដល់ដី។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Sao Paula ប្រទេសប្រេស៊ីល ដែលគ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកនៅកន្លែងកើតហេតុចំហមាត់ ដោយសារតែសម្លេងបុកលាន់ដូចគ្រាប់បែក។

អ្នកនៅកន្លែងកើតហេតុ បានរត់ស្លន់ស្លោទៅជួយជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះព្យយាមងើបឈរ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរកឃើញថាមានរបួសក ជើង របួសម្រាមដៃ មានស្នាមជាំ និងឈឺចាប់កន្លែងប៉ះទង្គិចតិចតួចតែប៉ុណ្ណោះ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]