ភ្នំពេញ៖ លោក​គ្រូ​ ឡុង​ វិបុល​ ក្រៅ​ពី​អាជីព​បង្ហាត់ ​ប្រដាល់​ក៏​ជា​ជាង ធ្វើ​ម្នាងសិលា​ម្នាក់​ដែរ ​នៅ​សំណង់​កាណាឌីយ៉ា​ ​ជិត​ពហុកីឡដ្ឋាន​ជាតិ ។ ​ប្រាក់​ដែល​បាន​មក​ពី​ការងារ​មួយ​នេះ​ លោក​គ្រូ​យក​ទៅ​ផ្គត់ផ្គង់​ ក្លិប​ប្រដាល់​របស់​ខ្លួន ។​ 

តាម​ការ​លើក​ឡើង​ពី​លោក​គ្រូ​ ឡុង​ វិបុល​ ថា ​បច្ចុប្បន្ន​ក្រៅ​ពី​ធ្វើ​ជា​ចៅ​ក្រម ​និងគ្រូ​​បង្ហាត់​ប្រដាល់​ លោក​ក៏​ជា​ជាង​ធ្វើ​ម្នាង សិលា​របស់​ក្រុមហ៊ុន​សំណង់​ កាណាឌីយ៉ា​ ម្នាក់​ដែរ។ បច្ចុប្បន្ន​លោក​កំពុង​ ធ្វើ​នៅ​ការដ្ឋាន​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ។​ លោក​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​សៅរ៍​ វេលា​ម៉ោង​ ៧ព្រឹក​ដល់​ម៉ោង​៥ល្ងាច ។​

ចៅ​ក្រម ​និង​ជា​អាជ្ញា​កណ្ដាល​នៅ​សង្វៀន ​អាស៊ីអាគ្នេយ៍​រូប​នេះ​បន្ត​ទៀត​ថា​ ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការងារ​ ជា​ជាង​ម្នាងសិលា​ទាំង​អស់​ត្រូវ​ ចំណាយ​លើ​ក្លិប​ប្រដាល់​ ដូច​ជា​ម្ហូប​អាហារ​ ជួល​ដី​សម្រាប់​ទីតាំង​ក្លឹប​ និង​ការ​ស្នាក់​នៅ​ប្រចាំ​ថ្ងៃ​របស់​កីឡាករ ។​ ខែ​ខ្លះ​ក៏​មាន​ប្រាក់​គ្រប់​គ្រាន់ និង​ពេល​ខ្លះ ​ក៏​មាន​ការ​ខ្វះខាត​តាម​​ដែរ ។ លោក​សំណូមពរ ឲ្យអ្នកស្រឡាញ់វិស័យប្រដាល់ជួយ ឧបត្ថម្ភដល់ក្លិបលោក​ផងដែរ​ ។​ ទោះ​ជា​លំបាក​ខ្លាំង​យ៉ាង​នេះ​ក្ដី​ក៏​គ្រូ​ប្រដាល់​រូប​នេះ​ ត្រូវ​តែ​តស៊ូ​ជម្នះ​​ ​ពី​ព្រោះ​​ចិត្ត​ស្រលាញ់​ប្រដាល់​គុន​ខ្មែរ​ និង​ចង់​បង្រៀន​ក្មេងៗ ​ជំនាន់​ក្រោយ​ឲ្យ​ស្នង​បន្ត ។​

បច្ចុប្បន្ន​ក្លិប​ប្រដាល់​ ពន្លឺវិបុល ដារិទ្ធិ​ ពោសែនជ័យ​ មាន​ទីតាំង​ភូមិ​ តាងួន​ សង្កាត់​ កាកាប​ ខណ្ឌ​ ពោសែនជ័យ​ រាជធានី​ភ្នំ​ពេញ​ និង​មាន​កូន​សិស្ស​ ១៥នាក់ ៕

ប្រភព៖ Looking Today

ដោយឡែកព័ត៌មានគូរឲ្យចាប់អារម្មណ៍មួយទៀត៖ ចាន់ វឌ្ឍនាកា សម្រេចទៅលេងឲ្យក្លិប Fujieda MYFC នៅជប៉ុន ជាផ្លូវការ ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង។

អ្វីដែលអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាគ្រប់គ្នាទន្ទឹងរង់ចាំ ទីបំផុតមានចម្លើយហើយ!! ខ្សែប្រយុទ្ធកំពូលពាក់ស្លាកលេខ១១ កីឡាករ ចាន់ វឌ្ឍនាកា នឹងចាកចេញពីក្លិបបឹងកេតអង្គរ ផ្លាស់ទៅលេងឲ្យក្លិប Fujieda MYFC លីកទី៣ នៅប្រទេសជប៉ុន ជាផ្លូវការក្នុងល័ក្ខខណ្ឌខ្ចីជើង ពេញមួយរដូវកាល។ នេះបើយោងតាមការឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧កន្លងទៅ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្លិបទាំងសងខាងពុំបានបង្ហើបពីតម្លៃឈ្នួល ដែល វឌ្ឍនាកា នឹងទទួលបាននៅពេលទៅលេងឲ្យក្លិបនៅលីកទី៣មួយនេះទេ។

គួរបញ្ជាក់ដែរថា Fujieda MYFC គឺជាក្លិបបាល់ទាត់ មានមូលដ្ឋាននៅក្នុងតំបន់ Fujieda នៃទីក្រុង Shizouka ហើយបច្ចុប្បន្នកំពុងលេងនៅក្នុងលីកទី៣ នៃក្របខ័ណ្ឌបាល់ទាត់របស់ប្រទេសជប៉ុន។

គួររំឭកដែរថា ក្លិបមួយនេះ ក៏ធ្លាប់ទទួលអនុញ្ញាតិឲ្យ វឌ្ឍនាកា ទៅធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពមួយលើកផងដែរ កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]