ភ្នំពេញ៖ តារាស្រីសម្តែងស្រី រូបស្រស់សោភា ដែលចាប់បានតំណែងតួឯក ក្នុងរឿងភាគថ្មី របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ រឿង «ហង្សបាក់ស្លាប» កញ្ញា ដួង ម៉ានិច ក្នុងឆ្នាំ២០១៧ នេះ រូបនាង ហាក់ដូចជាឡើងកូដស្រឺតៗតែម្តង នៅក្នុងរង្វង់សិល្បៈ មិនថា អាជីពអ្នកចម្រៀង អាជីពសម្តែង និងថតម៉ូតជាដើម។

ខណៈពេលទីផ្សារសិល្បៈរបស់កញ្ញា ដួង ម៉ានិច កំពុងទទួលបានប្រជាប្រិយភាពខ្លាំង រូបនាង ក៏មិនភ្លេចនោះដែរ ក្នុងការទាញចំណាប់អារម្មណ៍ពីមហាជន ទៅលើរូបសម្រស់ដ៏សែនស៊ិចស៊ី បញ្ចេញសាច់ដើមទ្រូងរបស់នាង។

នៅក្នុងបណ្តាញសង្គមរបស់តារាស្រីរូបនេះ បានធ្វើការបង្ហោះនូវរូបថតមូយសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្របុរសៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចំពោះរូបថតមួយសន្លឹកនេះ មិនមែនជារូបថតធម្មតានោះឡើយ គឺជារូបដែល កញ្ញា ដួង ម៉ានិច បានបញ្ចេញអាវក្នុងពណ៌ឆើតស្រស់របស់នាង ដោយឃើញនូវសម្រស់ដើមទ្រូង ដ៏សែនស៊ិចស៊ីតែម្តង៕

ចង់ដឹងថា រូបថតមួយសន្លឹកនោះ  របស់តារាស្រីវ័យក្មេង ដួង ម៉ានិច ពិតជាដុតអារម្មណ៍បុរសៗប៉ុណ្ណា តោះមើលទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ដួង ម៉ានិច បានអាជីពចម្រៀងមួយទៀត បន្ថែមលើអាជីពសម្តែងរបស់នាង។

តារាសម្ដែងស្រី និយមស្លៀកសិចស៊ី ដួង ម៉ានិច ចាប់អាជីពចម្រៀងបន្ថែម ខណៈមានសង្ឃឹមខ្ពស់ នឹងការច្រៀងលើកដំបូង មានទាំងច្រៀងផង រ៉េបផង ។

ការហក់ចូលក្នុងសិល្បៈ ចម្រៀងលើកដំបូង ដោយចាប់ដៃគូច្រៀង ជាមួយតារាចម្រៀង រ៉េបម្នាក់ឈ្មោះ VidCooler កញ្ញា ដួង ម៉ានិច បានឲ្យដឹងថា ហួសចិត្តខ្លួនឯងមួយ ដែលអាចថាសឹង តែនឹកស្មានមិនដល់ ថានាងអាចធ្វើបានល្អ ។ កិច្ចការនេះ សូម្បីតែខ្លួននាងផ្ទាល់ ស្ទើរតែមិនជឿថា ត្រឹមជាតារាសម្តែង ប៉ុន្តែអាចច្រៀង បានថែមទៀតសោះ។

បទនេះដែរ កំពុងតែត្រៀមថត MV និងសម្រាប់ចែកជូន បងប្អូនស្តាប់កម្សាន្ត ។ តារាសម្ដែងស្រី និយមស្លៀកសិចស៊ី បញ្ចេញដើមទ្រូង ដួង ម៉ានិច បន្តថា "អាចថាវាជារឿងហួសចិត្តមួយ ព្រោះបងមិនដែលនឹកស្មានថា ខ្លួនអាចច្រៀងបានចឹងទេ មិន តែប៉ុណ្ណោះ ក្នុងបទសម្រាប់ថ្ងៃណូអែលនេះ មានទាំង រ៉េប ទៀត តែបងអាចធ្វើបាន សឹងតែមិនជឿខ្លួនឯងដែរអូន។ តទៅថ្ងៃមុខ ចាប់អាជីពចម្រៀងបន្ថែម ក៏មិនទាន់ហ៊ាន និយាយពេលនេះដែរ"។

ទោះយ៉ាងណា ដួង ម៉ានិច មិនទាន់ប្រាប់ពីចំណងជើង បទនៅឡើយទេ នាងថា ចាំចេញមកចង់ឲ្យ បងប្អូនមានភាពភ្ញាក់ផ្អើលចំពោះ ស្ទីលថ្មីរបស់នាងមួយនេះ។ បទ នេះនាងហាត់ច្រៀង២ថ្ងៃ ទម្រាំអាចយកជាការបាន។ សូមរំលឹកថា តារាសម្តែង ដួង ស្រីពេជ្រ មានស្រុកកំណើតមកពី ខេត្តបន្ទាយមានជ័យ បានប្រកាសជាផ្លូវការថា នាងប្តូរឈ្មោះទៅជា ដួង ម៉ានិច វិញខណៈពេលដែរឈ្មោះ ស្រី ពេជ្រ ធ្វើឲ្យរូបនាងឈឺ ស្ទើរគ្មានថ្ងៃលស់។

ចំពោះឈ្មោះ ដួង ម៉ានិច ក៏មិនមែនជាឈ្មោះទើបតែនឹកឃើញដាក់នោះទេ ការពិតជាឈ្មោះ ហៅនៅផ្ទះនិងក្នុងបញ្ជីជាតិ គាប់ជួនឈ្មោះ ប្រើក្នុងវិស័យសិល្បៈ ដួង ស្រីពេជ្រ ធ្វើឲ្យនាងឧស្សាហ៍ឈឺពេក ទើបយកឈ្មោះ ម៉ានិច មកដាក់តែម្តង សង្ឃឹមថាឈ្មោះថ្មី នឹងធ្វើឲ្យនាងមានភាពរីកចម្រើន នៅក្នុងជីវិត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច