អ៊ីតាលី៖ ភោជនីយដ្ឋានចិនមួយកន្លែង ត្រូវបានចោទប្រកាន់ថា បម្រើជើងមនុស្សជាអាហារ បន្ទាប់ពីអ្នកបម្រើម្នាក់បានបង្ហោះរូបភាពដ៏គួរឲ្យខ្ពើមរអើម ដែលថតឡើងនៅក្នុងចង្ក្រានបាយ ចូលទៅក្នុងបណ្ដាញសង្គម។

នេះបើតាមរូបភាព បានបង្ហាញពីទំរង់ជើងមនុស្សដ៏រលេះរលួយ នៅក្នុងចានជ័រធំពណ៌ខៀវ។ នៅក្នុងនេះបានឲ្យដឹងថា វាត្រូវបានលេចឡើង ក្រោយពីអាហារល្ងាចរបស់មនុស្សមួយក្រុម នៅក្នុងភោជនីយដ្ឋានមួយកន្លែង នៅទីក្រុង Padua ក្នុងប្រទេសអ៊ីតាលី ដែលពួកគេបានកុម្ម៉ង់ម្ហូបដ៏ល្បីរបស់ចិន គឺក្រញ៉ាំខ្មាឃ្មុំ។ អ្នកបម្រើដែលមិនបញ្ចេញឈ្មោះម្នាក់ បានអះអាងថា រូបភាពដែលខ្លួនបង្ហោះថាជាជើងមនុស្សនេះ គឺជាក្រញ៉ាំខ្មាឃ្មុំ ដែលបានបម្រើជូនដល់ មនុស្សមួយក្រុមខាងលើ។

ទោះជាយ៉ាងណា បន្ទាប់ពីរូបភាពនេះបានចែកចាយ ពេញបណ្ដាញសង្គមរួចមក ភ្ញៀវអ៊ីតាលីដែលឧស្សាហ៍ទៅទទួលទាននៅទីនោះ បានធ្វើការរាយការណ៍ទៅកាន់ អជ្ញាធររបស់ខ្លួន។ ដោយនៅក្នុងនោះ ប៉ូលិស និងអជ្ញាធរជំនាញម្ហូបអាហារ បានចុះទៅដល់ទីតាំងនោះ និងរកឃើញសាច់ប្រមាណជិត ២៥គ.ក និងត្រីកក ដែលមិនមានប្រភពច្បាស់លាស់។ ពួកគេក៏បានរកឃើញភាពកខ្វក់ និងខ្លាញ់ជាច្រើននៅលើទូរទឹកកក, នៅលើឥដ្ឋ និងនៅលើម៉ាស៊ីនដុតសាច់ផងដែរ ហើយជើងកង្កែប និងសាច់ក្ដាមដែលនៅក្នុងថង់វេចខ្ចប់ ក៏ប្រទះឃើញថា សាច់ទាំងនេះសុទ្ធសឹងតែហួសថ្ងៃប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ថា ប៉ូលិសក៏បានធ្វើការពិគ្រោះជាមួយនឹង អ្នកជំនាញទាក់ទិននឹងរូបភាពជើងមនុស្សនេះផងដែរ ដែលពួកគេនៅតែបន្ដលើកឡើងថា ពួកគេកំពុងតែស្វែងរកប្រភពដើមនៃរូបភាពនេះ ខណៈដែលចំណាត់ការផ្លូវច្បាប់ទៅលើភោជនីយដ្ឋាននេះ មិនត្រូវបានបញ្ជាក់នោះទេ៕

ប្រភព៖ ឌេលីម៉ែល

កំណត់ត្រាខ្មែរឡូត៖

ដោយឡែកកាលពីឆ្នាំ ២០១៥ កន្លងទៅនេះ នៅឯភោជនីយដ្ឋានមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងរដ្ឋ Anambra នៃប្រទេសនីហ្សេរីយ៉ា ត្រូវបានបិទដំណើរការ បន្ទាប់ពីសកម្មភាព ដែលពួកគេលក់សាច់មនុស្ស បានដឹងលឺទៅដល់ ថ្នាក់ដឹកនាំក្នុងតំបន់ រួចមក។

ប៉ូលិសបានទទួលដំណឹង ដ៏គួរឲ្យតក់ស្លុតនេះ ពីអ្នករស់នៅក្នុងតំបន់ ទើបមានការប្រញាប់ប្រញាល់ បញ្ជូនសមត្ថកិច្ច ទៅដល់ទីតាំងភោជនីយដ្ឋាន លក់សាច់មនុស្សនោះភ្លាមៗ។ ប៉ូលិស មានការរន្ធត់ជាខ្លាំង នៅពេលដែល រកឃើញក្បាលមនុស្ស នៅស្រស់ៗ និងមានឈាម ហូរជាដំណក់ៗនៅឡើយ នៅកន្លែងកើតហេតុនោះ។ ប្រភពព័ត៌មាន ឲ្យដឹងថា ឈាមមនុស្ស ត្រូវបានគេច្រក ទុកក្នុងថង់ ផ្លាស្ទិចស្តើងៗ ប្រហែលជាទុក សម្រាប់ធ្វើមុខ ម្ហូបផ្សេងៗទៀត។ នៅពេលចាប់ខ្លួនជនពាក់ព័ន្ធ ក៏មានការរកឃើញ កាំភ្លើង AK-47 មួយដើម គ្រាប់បែកដៃ និងអាវុធផ្សេងៗទៀត។

បើតាមការរៀបរាប់ របស់អ្នករស់នៅទីនោះម្នាក់ បានឲ្យដឹងថា៖ «រាល់ពេលដែល ខ្ញុំដើរទៅផ្សារ ខ្ញុំសង្កេតឃើញ មានសកម្មភាព ចម្លែកៗ ចេញពីក្នុងសណ្ឋាគារនោះ។ មនុស្សនៅទីនោះ មិនដែលស្លៀកពាក់ស្អាត បាតទេ ដែលមើលទៅ គួរឲ្យចម្លែកណាស់។ នៅពេលដែល ពួកគេដើរចេញពី សណ្ឋាគារម្តងៗ ធ្វើឲ្យខ្ញុំ សង្ស័យពីសកម្មភាព របស់ពួកគេជាខ្លាំង។ ខ្ញុំមិនភ្ញាក់ផ្អើលទេ នៅពេលដែល រឿងដ៏រន្ធត់នេះ ត្រូវបង្ហាញចេញមក»។

ចំណែកសាក្សី ម្នាក់បានរាយការណ៍ ប្រាប់ប៉ូលិសថា៖ «មានពេល ព្រលឹមមួយ ខ្ញុំបានទៅ ភោជនីយដ្ឋាននោះ ដើម្បីទទួលទានអាហារ ពេលព្រឹក។ នៅពេលខ្ញុំ ញ៉ាំរួចរាល់ គេក៏ចេញវិក័យប័ត្រមក ហើយខ្ញុំក៏ ភ្ញាក់ព្រើតដោយ គេយកថ្លៃ 700 niara (ស្មើនឹង 3.52 ដុល្លារ)។ ដោយឃើញ ប្រតិកម្មរបស់ខ្ញុំ បែបនេះ ទើបអ្នកបម្រើ នោះប្រាប់ខ្ញុំថា តម្លៃនេះគឺមកពី សាច់មួយដុំតូច ដែលខ្ញុំបរិភោគ ទើបធ្វើឲ្យអាហារ មួយចាននេះថ្លៃ»។

កន្លងមក ធ្លាប់មានរបាយការណ៍ ជាច្រើន រួចមកហើយ នៅប្រទេសនីហ្សេរីយ៉ា ថាសាច់មនុស្ស ត្រូវបានជនមួយចំនួនលក់ រួមជាមួយនឹង មុខម្ហូបផ្សេងៗទៀត ប៉ុន្តែនេះជាលើកទីមួយ ដែលទើបតែបានដឹងថា ភោជនីយដ្ឋានកើតហេតុ មួយកន្លែងនេះ លក់តែសាច់មនុស្សមួយមុខ ប៉ុណ្ណោះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]