(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ បានឲ្យដឹងនៅមុននេះបន្តិចថា មានករណីប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបទរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សង្ស័យថាបានពុលបាយ នេះបើយោងតាមប្រធានមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១៣ ខែមករានេះ។

ករណីពុលនេះ ត្រូវបានលោកអភិបាលខេត្ត ម៉ៅ ធនិន ចុះជួយអន្តរាគមន៍ សង្គ្រោះភ្លាមៗផងដែរ ដោយមានប្រជាពលរដ្ឋប្រមាន៧០នាក់ ហើយបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

យោងតាមព័ត៌បឋមបានឲ្យថា ករណីសង្ស័យពុលបាយនេះ ដោយតែបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សខាងលើ បានទទួលទាននូវបាយដែលក្រុមការងារ សន្និបាតរបស់ឃុំសំរោង យកទៅចែកជូនដល់ក្មេងៗសិស្សសាលាបឋមសិក្សាបទរំដួល ហើយបាយនៅក៏ត្រូវចែកបន្តដល់ ប្រជាពលរដ្ឋនៅជិតៗនោះផងដែរ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ប្រជាពលរដ្ឋប្រមាណ១០០នាក់ បានហូបអាហារជប់លៀងក្នុងពិធីមង្គលការមួយ បណ្ដាលឲ្យពុលក្អួតចង្អោរ ហើយត្រូវបានគេចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិពពាលខែ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក នង សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះខាងលើនេះពួកគាត់បានពុលចំណីអាហារនៅក្នុងពីធីមង្គលការនិងមិនទាន់បានដឹងស្ថានភាពបណ្ដាលមកពីអី្វពិតប្រាកដនៅឡើយនោះទេ។ អ្នកដើមការដែលភ្ញៀវទៅហូបពុលខាងលើនេះ ប្តីមានឈ្មោះសិដ្ឋ អាយុ៥០ និងប្រពន្ធមានឈ្មោះសឿន។

បើតាមបងប្អូនប្រជាពលរដ្ឋបានទៅហូបការខាងលើនេះបានប្រាប់ថា ខណៈពួកគាត់ទៅហូបការនោះស្រាប់តែនៅពេលមកដល់ផ្ទះវិញស្រាប់តែមានអាការៈក្អូតចុកពោះ និងរាគ។

បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកកៀនស្វាយ និងមណ្ឌលសុខភាពដីឥដ្ឋ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]