រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​៦​នាក់ (​ស្រី​២​នាក់​) ត្រូវ​បានក​ម្លាំ​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ដែល​ធ្វើ​ឡើង​ក្រោម​ អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ក្រោយ​ពី​បាន​រក​ឃើញ​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ ជា​ជាងសំណង់​ដោយ​ខុសច្បាប់​នោះ ។

ការ​បណ្តេញចេញ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​មាន​ទីតាំង​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ជា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដោយ​យោង​ទៅ​តាម​បទបញ្ជា​ យ៉ាង​មុតមាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្លាំង​របស់​លោក​ពង្រឹង​ ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​របស់​លោក​តែងតែ បាន​ចុះ​អនុវត្តន៍ និង​ចុះ​ធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ​រាល់​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ ជនបរទេស​គ្រប់​សញ្ជាតិ និង​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូ​ទាំង​បណ្តា​ខេត្ត និង​ក្រុង​ទាំង​២៥​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ទោ​ បាន​ប្រាប់​បន្ត​ទៀត​ថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែរ​កម្លាំង​នគរបាល នៃ​នាយ​យក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​នូវ​ជនអន្តោប្រវេសន៍​ ខុសច្បាប់​ដែល​ជា​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ (​ស្រី​២​នាក់​) ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ។

ក្រុម​ជនជាតិ​វៀតណាម​ ដែល​ត្រូវ​ធ្វើការ​បណ្តេញចេញ​ ទៅ​កាន់​ស្រុក​កំណើត​វិញ​ទាំង​៦​នាក់​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​ របស់​លោក​បាន​រក​ឃើញ​ថា ពួក​គេ​កំពុង​តែ​លួច​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​នាក់ និង​ខេត្តសៀមរាប​ម្នាក់​នា​ពេល​កន្លង​មកនេះ ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

កាន់តែផ្អែមល្ហែម ពេជ្រ សោភា សង្ឃឹមថាអាចមានគ្រួសារដ៏កក់ក្តៅជាមួយ ឆឹម សក្កដា!

ភ្នំពេញ៖ តារាចម្រៀង អ្នកនាង ពេជ្រ សោភា និងតារាសម្តែងថ្មី លោក ឆឹម សក្កដា កាន់តែមានទំនាក់ទនងស្នេហាជាមួយគ្នាស្អិតរមួតទៅៗហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងមានការផ្គូរផ្គង និងសំណូមពរជាច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រពីគ្រប់ទិសទី ឱ្យពួកគេទាំងពីរឆាប់ស្រលាញ់គ្នាដោយបើកចំហ។

ក៏ប៉ុន្តែបច្ចុប្បន្នអ្វីៗហាក់ដូចជា កំពុងតែស្ថិតនៅក្នុងការសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមកនៅឡើយ ខណៈដែលភាគីខាងស្រី ធ្លាប់មានស្នាមរបួសបេះដូងរឿងស្នេហាប្រេះស្រាំកន្លងមកហើយនោះ។

ទោះយ៉ាងនេះក្តី តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ក៏មិនបានព្រងើយកន្តើយចំពោះសេចក្តីស្នេហារបស់លោក សក្កដា ដែលមានមកលើខ្លួនដែរ ដោយនាងក៏បានសង្ឃឹម និងមានជំនឿថា តទៅថ្ងៃខាងមុខទំនាក់ទំនងនេះអាចល្អប្រសើរ មិនឈឺចាប់ដូចជាស្នេហាចាស់នោះទេ។

ជាមួយនឹងរូបថតមួយសន្លឹកបង្ហើរតាមហ្វេសប៊ុក ដែលកំពុងតែអោបក្មេងស្រីម្នាក់ តារាចម្រៀងវ័យជ្រេបន្តិចហើយ អ្នកនាង ពេជ្រ សោភា ក៏មិនភ្លេចទម្លាយពីអារម្មណ៍ក្នុងចិត្តរបស់ខ្លួនផងដែរថា៖ «ថ្ងៃក្រោយពួកយើងចង់បានបែបនេះ សង្ឃឹមថាពេលវេលានឹងព្រមផងចុះ!»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]