ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ បានឱ្យ​ដឹង​ថា យ៉ាង​ហោចមនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​

ផ្ទុះ​មីន ក្រោយ​ពី​ជន​រង​គ្រោះទាំង ២នាក់ជា​បុគ្គលិកហេ​ល​ឡូ បានចុះទៅ​​ដោះ​មីន​ តែត្រូវភ្លាត់ស្នៀត កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ស្ថិត​ត្រង់​ចំណុច​អូរ​តា​ផៃ ក្នុងភូមិរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​លឿង រស្មី អាយុ​៥៤​ឆ្នាំ (​ស្លាប់​) រស់នៅ​ក្នុងស្រុក​បាណ​ន់ ខេត្តបាត់ដំបង រីឯ​ម្នាក់​ទៀត​ឈ្មោះ​ងុ​យ ថា​នី ភេទស្រី អាយុ​២៨​ឆ្នាំ (របួសធ្ងន់) មាន​ទីលំនៅ​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ត្រូវ​បាន​ដឹក​តាម​

ឧ​ប​ទ្ធ​ម្ភា​គ​ចក្រ ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ទាំង​២​នាក់​គឺជា​បុគ្គលិក​អង្គការ​ហេ​ឡូ ។

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

អនុប្រធានាធិបតីអាមេរិក ចូ ប៊ីដិន ទទួលមេដាយសេរីភាព ពីលោក បារ៉ាក់ អូបាម៉ា ទាំងទឹកភ្នែក ។ 

អាមេរិក៖ សារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ថា លោក បារ៉ាក់ អូបាម៉ា បានផ្តល់គ្រឿងឥស្សរិយយសមេដាយសេរីភាព ថ្នាក់ប្រធានាធិបតី ដែលជាការផ្តល់កិត្តិយសដ៏ខ្ពស់បំផុតមួយ ដល់លោក ចូ ប៊ីដិន (Joe Biden) អនុប្រធានាធិបតីអាមេរិក ដែលមានការរំជួលចិត្តនិងភ្ញាក់ផ្អើលខ្លាំងរហូតដល់ស្រក់ទឹកភ្នែក។

លោក បារ៉ាក់ អូបាម៉ា បានថ្លែងកោតសរសើរទៅដល់អនុប្រធានាធិបតីរបស់លោក គឺលោក ចូ ប៊ីដិន ចំពោះភាពស្មោះត្រង់ដល់ប្រជាជនអាមេរិកទាំងមូល ចំពោះការស្រឡាញ់ប្រទេសជាតិ និងពេលវេលាដ៏មានតម្លៃ បំពេញការងាររបស់លោក។

ប្រភពព័ត៌មានបានឲ្យដឹងថា ការផ្តល់គ្រឿងឥស្សរិយយសនេះត្រូវបានធ្វើឡើង ស្របពេលដែលអ្នកទាំង២ កំពុងតែត្រៀមខ្លួនដើម្បីចាកចេញពីសេតវិមាន ក៏ដូចជាមុខតំណែង ស្របពេលដែល លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាខាងមុខ ជាប្រធានាធិបតីអាមេរិក ទី៤៥។

ប្រភពព័ត៌មានបន្តថា លោក ចូ ប៊ីដិន បានឈរនៅក្បែរ ខណៈដែល លោក បារ៉ាក់ អូបាម៉ា បានថ្លែងកោតសរសើរយ៉ាងច្រើនដល់មិត្តល្អរូបនេះ ចំពោះអ្វីដែលលោក បានហៅថាជា "ជម្រើសដ៏ល្អបំផុតដែលអាចធ្វើបាន ហើយគឺមិនមែនសម្រាប់តែសម្រាប់រូបខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រជាជានអាមេរិកទាំងអស់"។

លោក ចូ ប៊ីដិន បាននិយាយទាំងអារម្មណ៍ក្តុកក្តួលថា លោកមិនដឹងថា លោកទទួលបានមេដាយនេះនោះទេ។ លោកគិតថា លោកជំទាវ មីឆែល អូបាម៉ា ជាអ្នកផ្តល់មេដាយនេះ ទៅឲ្យលោក អូបាម៉ា និង លោក Jill តែប៉ុណ្ណោះ។

លោក បាននិយាយថា លោកគឺជាផ្នែកមួយនៃការធ្វើដំណើរដ៏វែងឆ្ងាយរបស់បុរសខ្លាំង ដែលត្រូវបានគេកត់សម្គាល់ម្នាក់ ដែលបានធ្វើរឿងជាច្រើនឲ្យមនុស្សគ្រប់គ្នាចងចាំ ។ លោកបន្តថា លោកគឺនៅតែសកម្មក្នុងនយោបាយគណបក្សប្រជាធិបតេយ្យ ហើយ "វាមិនមានការប្រែប្រួលនោះទេ"៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]