រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រត់ឡើង​លើ ដំបូល​ផ្ទះ​គេ​មិន​ព្រម​ចុះ​ ទាល់តែ​សោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តែ​អ្វី​ដែល​គួរ​ឲ្យ​អស់សំណើច​នោះ​គឺ ពេល​ប្រជាពលរដ្ឋ​បញ្ឆោត​ ថា​ប៉ាវ​បាយ​ស្រូប​ ស្រាប់តែ​ព្រម​ចុះ​មក​ក្រោម​វិញ ។

ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ផូ​ហ្សា ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-7875 ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុរស​រូប​នោះ​ឈប់​ម៉ូតូ​រួច​រត់ឡើង​លើដំបូល​ផ្ទះ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្ដុំ​នោះ​ផ្អើល​ឆោឡោ​រត់​ចេញ​មក​មើល​គ្រប់​គ្នា ធ្វើ​ឲ្យ​បុរស​ដែល​នៅ​លើដំបូល​ផ្ទះ​ភ័យ​មិន​ហ៊ាន​ចុះ​មក​ក្រោម​ទេ រយៈពេល​ជាង​មួយ​ម៉ោង​ទើប​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​បញ្ឆោត​បុរស​នោះ​ថា ចុះ​មក​ក្រោម​វិញ​មក​ពួក​គាត់​ប៉ាវ​បាយ​ស្រូប ហើយ​ប្រហែលជា​បុរស នោះ​ឃ្លាន​ដែរ​ហើយ​មើលទៅ ទើប​ព្រម​ចុះ​មក​ក្រោម​វិញ​ដើម្បី​ញាំ​បាយ​ស្រូប ។ លុះ​ចុះ​មក​ដល់​ក្រោម​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ក៏​បាន​ចាប់​បុរស​នោះ​យក​ទៅ​ប៉ុស្ដិ៍​នគ​បាល​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​រត់ឡើង​លើដំបូល​ផ្ទះ​គេ​នេះ​ឈ្មោះ ស៊ី​ន សុភ​ក្ដិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មេជាង​ថ្នាំ​បាញ់​ផ្ទះ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ម្ដុំ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ខ​សែន​សុខ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។

បើ​តាម​សម្ដី​សារភាព​របស់​បុរស​រូប​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយសារ​តែ​មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​ជិះ​ដេញ​វៃ​គាត់ ហើយ​ម៉ូតូ​របស់​គាត់​អស់​សាំង​ទើប​គាត់​រត់ឡើង​លើ​ផ្ទះ​គេ​តាម​រន្ទា​ធ្វើ​ផ្ទះ​ដែល​គេ​ដាក់​ជិត​នោះ លុះ​ពេល​ឃើញ​មនុស្ស​ច្រើន​មក​ព័ទ្ធ​រូបគេ​នៅ​ខាងក្រោម​ពេញ ធ្វើ​ឲ្យ​គេ​ភ័យ​មិន​ហ៊ាន​ចុះ​មក​ក្រោម ។

បើ​តាម​ការ​សួរនាំ​ចុះឡើង​ៗ​ទៅ​បុរស​ខាងលើ​សង្ស័យ​ថា​បែក​ថ្នាំ​ផង ព្រោះ​គេ​បាន​សារភាព​ថា រូបគេ​បាន​ជក់​គ្រឿងញៀន​តាំងពី​ព្រឹក​ម្ដង​រួច​មក​ហើយ ។

ក្រោយ​ពេល​សួរនាំ​រួច សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ទាក់ទង​សាច់ញាតិ​ឲ្យ​មក​ធានា​បុរស​ម្នាក់​នោះ​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មានកម្សាន្ត គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្វាមី ខៀវ សានសាណា ហេតុតែស្រលាញ់ប្រពន្ធ ព្យាយាមផ្ញើសារញ៉ែប្រពន្ធ សរសេរជាអក្សរខ្មែរ!

ភ្នំពេញ៖ ពិធីការីនីរាងតូចច្រឡឹង ពូកែខាងវោហារសព្ទ អ្នកនាង ខៀវ សានសាណា បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីទី២ ដែលត្រូវបានគេស្គាល់ថាជាជនជាតិ អូស្រ្តាលី ឈ្មោះលោក Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន «Herbalife Cambodia» មក គេសង្កេតឃើញថា ជីវិតគូស្វាមីភរិយា របស់អ្នកទាំងពីរ ពិតជាផ្អែមល្អែម និងមានសុភមង្គលខ្លាំងមែនទែន។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបថតScreenshot មួយសន្លឹក ដែលបានថតទុក ពេលនាងកំពុងផ្ញើសារឆ្លងឆ្លើយជាមួយនឹង ស្វាមីរបស់នាង។ នេះបើយោងតាមរូបថតសារខាងក្រោមនេះ យើងអាចដឹងបានថា លោក Seraj Sutton ពិតជាស្រលាញ់ភរិយាខ្លាំងណាស់ រហូតព្យាយាមសរសេរសារជាអក្សរខ្មែរ ដើម្បីចង់ផ្អែមល្អែមជាមួយនឹងភរិយា និងបង្ហាញពីភាពរលឹកដែលលោក មិនបានជួបមុខភរិយារបស់លោកមួយរយៈ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]