(កំពង់ស្ពឺ)៖ រថយន្តកុងតឺន័រសណ្តាងកន្ទុយមួយគ្រឿង របស់ក្រុមហ៊ុន សូរ ងួន បានបើកបុកចូលផ្ទះ លោកឧត្តមសេនីយ៍យោធាផ្កាយ៣ អ៊ុក កោសា យ៉ាងពេញទំហឹង ទាំងកណ្តាលយប់ ឆ្លងចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា រថយន្តបង្កធ្វើដំណើរពីភ្នំពេញឆ្ពោះ ទៅខេត្តព្រះសីហនុ ស្រាប់តែដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកចូលផ្ទះលក់ភេសជ្ជ: (គ្មានមនុស្ស) ទាំងកំរោលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនទាន់ដឹងពីទំហំខូចខាត គិតជាទឹកប្រាក់ប៉ុន្មាននោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់នេះ ដោយសារតែរថយន្តកុងតឺន័រ បានបុកជាមួយនឹងរថយន្តដឹកអំបិល ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចរថយន្តកុងតឺន័រ ក៏រេចង្កូតបុកចូលផ្ទះ លោកឧត្តមសេនីយ៍យោធា តែម្តងទៅ។

សេចក្តីរាយការណ៍បានបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបរកុងតឺន័រ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗក្រោយកើតហេតុ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងខណៈរថយន្តឡិចស៊ីស៣០០ រេចង្កូតបុកផ្ទះរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកំពង់រទេះសង្កាត់កំពង់រទេះក្រុងស្ទឹងសែនខេត្តកំពង់ធំ។

សាក្សីពីកន្លែងកើតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កហេតុដោយរថយន្ត ឡិចស៊ីស៣០០រេចង្កូត ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបានបង្កអោយមាន គ្រោះថ្នាក់ ដល់ម្ចាស់ផ្ទះ ស្រីម្នាក់ និងចៅម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសាដឹកបន្តបញ្ជូន ទៅមន្ទីពេទ្យកាលម៉ែតដើម្បីសង្គ្រោះជីវិត។ ដោយឡែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែនរងចាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]