ភ្នំពេញ៖ បទថ្មីស៊ីអារម្មណ៍មិត្តៗយុវវ័យ របស់តារាចម្រៀងរូបសង្ហាសុគន្ធ ថេរ៉ាយុ បានចេញជា MV ហើយ ដែលមានឈុតឆាកស្នេហា និងការសម្តែងប្រទាក់ក្រឡាគ្នាបានយ៉ាងល្អ។

ដោយនៅក្នុងនោះដែរ ក៏មានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗនៅក្នុងស្រុកមួយចំនួនទៀតដូចជា កញ្ញា គឹម ចាន់បូរមី ដែលដើរតួសម្តែងជាតួឯកស្រីយ៉ាងស្រស់ស្អាត ក៏ដូចជា តារាហ្វេសប៊ុកល្បីល្បាញ សម្បូរវោហារស័ព្ទ លោក Pey Pey Dy និង Boy Bachelor ជាដើម។

បទថ្មី នៅក្នុងផលិតកម្មថោន ដែលទើបតែចេញ MV ក្តៅៗនេះមានចំណងជើងថា៖ «បែកគ្នាហាមនិយាយដើមបង»។ បកស្រាយដោយលោក សុគន្ធ ថេរ៉ាយុ ដឹកនាំសម្ដែងដោយលោក ប៊ុន រតនា និងនិពន្ធទំនុកច្រៀងដោយ សោម ដូរ៉េ។

ជាពិសេស បទនេះ ក៏មានបទស្រី ច្រៀងឆ្លងឆ្លើយបន្តសាច់រឿងគ្នាផងដែរ ដែលបកស្រាយដោយកញ្ញា សាសា និងត្រៀមចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

តោះទស្សនាបទ៖ «បែកគ្នាហាមនិយាយដើមបង» របស់ សុគន្ធ ថេរ៉ាយុ បន្តិចទៅមើលឡូយប៉ុណ្ណាដែរ៖ 

សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ