ថៃ៖ ថ្មីៗនេះតារាចម្រៀងថៃដ៏ល្បីប្រចាំផលិតកម្ម RSiam កញ៉ា Baitoey បានបង្ហោះរូបភាពមួយចំនួននៅក្នុងគណនី Instagram របស់នាង ដែលបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ព្រោះតែពួកគេមើលសឹងតែមិនស្គាល់ថាជា Idol របស់ពូកគេ។

តារាចម្រៀងស៊ិចស៊ី Baitoey បានពញ្ញាក់ស្មារតីអ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញរូបភាពមួយចំនួន ជាមួយសក់ពណ៌ទង់ដែង និងឈុតហែលទឹកដ៏ស៊ិចស៊ី ម៉ាក Mai B និង Lalalove។

គួរឲ្យដឹងដែរថា តារាចម្រៀងដែលមានរូបសម្រស់ស្រស់សោភារូបនេះ ធ្លាប់បានចេញចម្រៀងមួយបទមានចំណងជើងថា “Splash Out” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកទស្សនាតាមគេហទំព័រ YouTube រហូតដល់ទៅរាប់លាននាក់ផងដែរ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ កាន់តែផ្អែមល្ហែម ពេជ្រ សោភា សង្ឃឹមថាអាចមានគ្រួសារដ៏កក់ក្តៅជាមួយ ឆឹម សក្កដា

ភ្នំពេញ៖ តារាចម្រៀង អ្នកនាង ពេជ្រ សោភា និងតារាសម្តែងថ្មី លោក ឆឹម សក្កដា កាន់តែមានទំនាក់ទនងស្នេហាជាមួយគ្នាស្អិតរមួតទៅៗហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងមានការផ្គូរផ្គង និងសំណូមពរជាច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រពីគ្រប់ទិសទី ឱ្យពួកគេទាំងពីរឆាប់ស្រលាញ់គ្នាដោយបើកចំហ។

ក៏ប៉ុន្តែបច្ចុប្បន្នអ្វីៗហាក់ដូចជា កំពុងតែស្ថិតនៅក្នុងការសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមកនៅឡើយ ខណៈដែលភាគីខាងស្រី ធ្លាប់មានស្នាមរបួសបេះដូងរឿងស្នេហាប្រេះស្រាំកន្លងមកហើយនោះ។

ទោះយ៉ាងនេះក្តី តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ក៏មិនបានព្រងើយកន្តើយចំពោះសេចក្តីស្នេហារបស់លោក សក្កដា ដែលមានមកលើខ្លួនដែរ ដោយនាងក៏បានសង្ឃឹម និងមានជំនឿថា តទៅថ្ងៃខាងមុខទំនាក់ទំនងនេះអាចល្អប្រសើរ មិនឈឺចាប់ដូចជាស្នេហាចាស់នោះទេ។

ជាមួយនឹងរូបថតមួយសន្លឹកបង្ហើរតាមហ្វេសប៊ុក ដែលកំពុងតែអោបក្មេងស្រីម្នាក់ តារាចម្រៀងវ័យជ្រេបន្តិចហើយ អ្នកនាង ពេជ្រ សោភា ក៏មិនភ្លេចទម្លាយពីអារម្មណ៍ក្នុងចិត្តរបស់ខ្លួនផងដែរថា៖ «ថ្ងៃក្រោយពួកយើងចង់បានបែបនេះ សង្ឃឹមថាពេលវេលានឹងព្រមផងចុះ!»៕

តើក្តីសង្ឃឹមដ៏ផ្អែមល្ហែមរបស់តារាចម្រៀងរូបនេះ និងគូស្នេហ៍ថ្មីដូចជា លោក សក្កដា អាចលេចចេញជារូបរាងពិតប្រាកដនៅពេលណា? រង់ចាំមើលទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]