ភ្នំពេញ៖ ក្រៅពីអាជីពជាអ្នកចម្រៀងដ៏ល្បីម្នាក់ ថ្មីៗនេះ កញ្ញា ឡោម លក្ខិណា បានបង្កើតមុខរបររកស៊ីមួយទៀត គឺអ្នកលក់កាបូបជជុះ។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីរូបនេះ តែងតែប្រកូសប្រកាស លក់កាបូបជជុះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់ ដែលកាបូបទាំងនេះ មិនត្រឹមតែមានតម្លៃសមរម្យប៉ុណ្ណោះទេ ថែមទាំងជាកាបូប ម៉ាកល្បីៗ និងកំពុងទាន់សម័យសម្រាប់យុវវ័យទៀតផង។

ថ្វីត្បិតតែ កញ្ញា ឡោម លក្ខិណា ទើបតែចាប់អាជីពជាអ្នកលក់កាបូបនេះក៏ពិតមែន តែនាងទទួលបាន អតិថិជនច្រើនមិនធម្មតាឡើយ ដែលពួកគេបាននាំគ្នាទិញកាបូបនាង ជាបន្តបន្ទាប់។

នាពេលបច្ចុប្បន្ននេះ ទីផ្សារសិល្បៈរបស់ តារាស្រី ឡោម លក្ខិណា កំពុងតែទទួលបានប្រជាប្រិយភាព ដែលស្ទើរតែរកពេលសម្រាកមិនបាន។ ចំណែកឯ ខាងរកស៊ីលក់កាបូបជជុះរបស់នាង ក៏មានគេទិញច្រើនទៀត ដូចនេះអាចនិយាយបានថា ឆ្នាំ ២០១៧នេះ រាសីរបស់នាង ហាក់ដូចជាឡើងស្រឺតៗតែម្តង៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែងស្រី ដែលត្រូវបានទស្សនិកជនធ្លាប់ស្គាល់ គ្រប់គ្នា ត្រូវជាអតីតគូស្នេហ៍ឌីជេ ក្តឹប នាង ឡោម លក្ខិណា បន្ទាប់ពីស្ងប់ស្ងាត់ ពីសិល្បៈ ស្រាប់តែបែកធ្លាយ ដំណឹងដ៏រសើបមកថា នាង សម្ងំលួចលាក់ សាងសម្ព័ន្ធភាពស្នេហា យ៉ាងត្រជាក់ល្ហឹម ជាមួយអ្នកសិល្បៈរួមអាជីព រហូតឈានដល់ដំណាក់កាល មានផ្ទៃពោះយ៉ាងភ្ញាក់ផ្អើល ទៀតផង

តារាសម្តែង និយមការស្លៀកពាក់បែបសិចស៊ី នាង ឡោម លក្ខិណា ត្រូវបានគេកត់សម្គាល់ឃើញថា ចាប់តាំងពីរង្គោះរង្គើរ បែកបាក់ស្នេហាជាមួយអតីតសង្សាចាស់ ឌីជេ ក្តឹប មក គេកម្របានឃើញតារារូបនេះ បណ្តើរបុរសប្លែកមុខណាម្នាក់ ជាសាធារណៈ ឬចូលរួមក្នុងកម្មវិធីណាមួយនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពេលនេះស្រាប់តែបែកធ្លាយ រឿងតារាស្រីរូបនេះ លួចភ្ជាប់ចំណងស្នេហាជាមួយ តារាសម្តែងប្រុស លោក ប៉ា ពិសិដ្ឋ ។ ស្របពេលដំណាលគ្នា នឹងការលេចឮព័ត៌មានថា នាងក៏កំពុងមានផ្ទៃពោះ ផងដែរ។

បើតាមប្រភព ពីអ្នកសិល្បៈរួមអាជីព បានបង្ហើបប្រាប់ ថា តារាសម្តែង ឡោម លក្ខិណា បន្ទាប់ពីផ្តាច់ស្នេហ៍ ជាមួយឌីជេ ក្តឹប និងបានបាត់មុខពីទីផ្សារសម្តែង អស់មួយសន្ទុះធំមក ពេលនេះក៏ត្រូវបានគេដឹងថា ឡោម លក្ខិណា បាននឹងកំពុងភ្ជាប់ចំណង ស្នេហាលួចលាក់ ជាមួយតារាសម្តែងប្រុស លោក ប៉ា ពិសិដ្ឋ ហើយថែមទាំងបានរស់នៅ ក្រោមដំបូលផ្ទះជាមួយគ្នា ប្រៀបដូចជាប្តីប្រពន្ធរៀបការ ពេញច្បាប់រហូតមានផ្ទៃពោះ កូនក្នុងផ្ទៃទៀតផង។

ប្រភពខាងលើ បាននិយាយបន្តទៀតថា ចំពោះទំនាក់ទំនងស្នេហា ក្រៅឆាករវាងនាង ឡោម លក្ខិណា ជាមួយតារាសម្តែង ប្រុស ប៉ា ពិសិដ្ឋ គឺមានរយៈពេលយូរឆ្នាំមកហើយ គ្រាន់តែរឿងនេះ ត្រូវបានបិទបាំងពីភ្នែកមហាជន អ្នកគាំទ្រតែប៉ុណ្ណោះ។ ចំណងស្នេហារវាង ពួកគេទាំងពីរ បានកើតឡើងបន្ទាប់ពីបែកបាក់ ជាមួយឌីជេ ក្តឹប និងក្រោមរូបភាពជាប្តី-ប្រពន្ធ បែបស្ងាត់ៗ ប៉ុន្តែមិនទាន់ឈានដល់ ដំណាក់កាល នៃការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ឬបើកចំហរឲ្យមហាជនអ្នកគាំទ្រ បានដឹងឮជាសាធារណៈ ណាមួយនៅឡើយទេ។

ប្រភពដដែលនេះ បានបញ្ជាក់ថា បច្ចុប្បន្នគូស្នេហ៍ពួកគេទាំងពីរ កំពុងតែសាងភាពផ្អែមល្ហែម និងល្អូកល្អឺនជាមួយគ្នា ខណៈមានប្រភពខ្លះទៀត បានបញ្ចេញថា បែកពីឌីជេ ក្តឹប ទៅស្នេហ៍តារាសម្តែង ដែលធ្វើការនៅកន្លែងធ្វើស្លាកលេខ ម៉ូតូ ឡាន ដែលមានតំណែងធំគ្រាន់បើដែរ ហើយ ប៉ា ពិសិដ្ឋ ធ្លាប់ថតខារ៉ាអូខេ ឲ្យផលិតកម្មរៃមាស និងផលិតកម្មបុប្ផា ជាដើម។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡោម លក្ខិណា