រាជធានីភ្នំពេញ ៖ កម្មកររោងចក្រម្នាក់បានត្រូវខ្ទើយបោកយកម៉ូតូទៅបាត់ បន្ទាប់ពីរួមភេទនៅកន្លែងស្ងាត់តាមផ្លូវ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា តាមការពិតរឿងហេតុនេះបានកើតឡើងតំាងពីពីរថ្ងៃមុនម្ល៉េះ ប៉ុន្តែទើបបែកធ្លាយកាលពីម៉ោងជាង២រសៀលថ្ងៃទី១២ មករា ២០១៧ នៅក្នុងទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមបុរសរងគ្រោះឈ្មោះ ប.ព អាយុ ២៨ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិត្រពាំងធន់ ឃុំចំការលើ ស្រុកស្ទោង ខេត្តកំពង់ធំបានបា្រប់សមត្ថកិច្ចឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ មករា រូបគេបានចេញពីក្លឹបកម្សាន្តមួយដោយធ្វើដំណើរកាត់តាមផ្លូវវេងស្រេង លុះមកដល់មុខសួន វឌ្ឍនៈ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែជួបស្រីម្នាក់ កំពុងឈរតាមផ្លូវហើយបោយដៃហៅឲ្យខ្លួន (ជនរងគ្រោះ) ឈប់ពេលនោះដោយមានចំណង់ផ្លូវភេទ និងស្រវឹងផងនោះ ទើបនិយាយសារសងរហូតឈានដល់ព្រមព្រៀងគ្នាឡើងផ្ទះសំណាក់ ។

ជនរងគ្រោះបន្តថា ក្រោយព្រមព្រៀងគ្នាបុរសរងគ្រោះបានឌុបនាងនោះទៅរកផ្ទះសំណាក់ តែដោយសារតណ្ហាពុះកញ្រ្ជោលខ្លំាងពេក ដល់កន្លែងស្ងាត់ត្រង់ភូមិដីថ្មី ក៍នឹកថាមិនបាច់ទៅផ្ទះសំណាក់នំាតែអស់លុយក៍ចាប់ផ្តើមប្រតិបត្តិការ ទើបដឹងថានារីមិនស្គាល់អត្តសញ្ញាណនោះជាមនុស្សខ្ទើយ ប៉ុន្តែគិតថាបើជ្រុលជាដំណើរការទៅហើយ ក៍បិទភ្នែករហូតទាល់សម្រេចតែម្តងទៅ ។

ជនរងគ្រោះបន្ថែមទៀតថា ពេលចប់សព្វគ្រប់ហើយ ខ្លួនលើកខោស្លៀកមិនទាន់ផង ស្រាប់តែនាងខ្ទើយឆក់យកកូនសោម៉ូតូម៉ាក ហុងដា C125 ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ កំពង់ធំ 1H-7881 ជិះរត់គេចទៅបាត់ស្រមោល ។ ក្រោយដឹងថាចាញ់បោកខ្ទើយ នឹកខ្មាស់គ្រួសារក៍គេចពីផ្ទះ តែត្រូវក្រុមគ្រួសារនាំគ្នាដើរកឃើញក៏ហៅទៅផ្ទះវិញ និងបាននាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ ឲ្យជួយស្វែងរកជនសង្ស័យដើម្បីចាត់ការតាមច្បាប់ ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]