ថៃ៖ រយៈពេលជិតមួយសប្តាហ៍ទៅហើយ ដែលកូនប្រុសរបស់តារាកំប្លែងជើងចាស់ នាយក្រឹម ត្រូវបានបញ្ជូនទៅព្យាបាលនៅឯទីក្រុងបាងកកប្រទេសថៃ ប៉ុន្តែបើតាមការសង្កេតមើលទៅ គឺអាការៈ កូនប្រុសរបស់លោកមិនបានអន់ថយឬធូរស្រាលអ្វីនោះទេ ពោលគឺជំងឺកាន់តែ រាលដាលខ្លាំងឡើងៗជាងមុនទៅទៀត។

គួរឲ្យដឹងថា កូនប្រុសរបស់នាយក្រឹម កើតមានជម្ងឺដុំគីសនៅឆ្អឹងខ្នង ហើយលឺគ្រូពេទ្យ និយាយថា មេរោគដុំគីសនេះ នឹងអាចឆ្លងចូលមកក្រពះពោះវៀន និងអាចធ្វើទុក្ខខ្លាំង ដល់អ្នកជម្ងឺ។ ដោយសារសម្តីគ្រូពេទ្យនេះហើយ បានធ្វើឲ្យតារាកំប្លែងរូបនេះ អំពល់ចិត្តមិនបារម្ភពីសុខភាពរបស់កូនប្រុសមិនបាន រហូតដល់ថ្នាក់ហ៊ានចំណាយជាច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើយ៉ាងណា ព្យាបាលកូនឲ្យជា។

យ៉ាងណាមិញ ខណៈទៅដល់ប្រទេសថៃ ប្រមាណជាជិតមួយសប្តាហ៍ទៅហើយ ប៉ុន្តែអាការៈកូនប្រុសរបស់លោក នៅតែមិនបានធូរស្រាល នេះបើយោងតាមការលើកឡើង របស់តារាកំប្លែងក្នុងក្រុមគឺ កញ្ញា ស្រីលាភ បានឲ្យដឹងថា ស្ថានភាពជម្ងឺរបស់កូនប្រុស នាយក្រឹម គឺមិនទាន់ជាសះស្បើយនៅឡើយទេ គឺអាការៈជម្ងឺដែលមានគីសនៅឆ្អឹងខ្នងនោះ ដុកទ័របានធ្វើការបូមខ្ទុះរាល់ថៃ្ង ហើយបានពិនិត្យឃើញមានមេរោគរបេងក្នុងនោះទៀត ហើយមេរោគហ្នឹង វាធ្វើឲ្យរាតត្បាតដល់ក្រពះ ដែលមិនអាចញុំាអ្វីបាន ធ្វើឲ្យពេលញុំាអ្វីចូលទៅរាគផង ក្អួតផង និងរាលដាលដល់សាច់ដុំឆ្អឹងខ្នង និងសួត តាមបញ្ជាពេទ្យត្រូវនៅ តាមដានរយៈពេល១ខែបន្តទៀត រង់ចាំការព្យាបាលអោយជាសះស្បើយ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម