ភ្នំពេញ៖ បន្ទាប់ពីសម្រាលបានកូនស្រីដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់ម្នាក់មក កាលពីកំឡុងដើមខែមករាឆ្នាំថ្មីនេះ ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិម្សិលមិញបាននាំកូនស្រីរបស់ខ្លួនដែលមានឈ្មោះថា ជា សុជាតិនារី ឬដូរី ត្រឡប់មកដល់ផ្ទះវិញហើយ ក្រោយសម្រាកនៅក្នុងមន្ទីរពេទ្រកំពូលពេជ្រអស់រយៈពេលជិត ២សប្តាហ៍។

បើតាមការឱ្យដឹងនៅក្នុងហ្វេសប៊ុក របស់តារាស្រីវ័យជ្រេ និងសម្បូរប្រជាប្រិយភាពរូបនេះ បានបង្ហាញផងដែរថា នៅពេលនាំកូនស្រីមកផ្ទះភ្លាមក៏មានបងប្អូន ពូមីង និងបុគ្គលិករបស់អ្នកនាង គង់ សុជាតិ ជាច្រើន នៅរង់ចាំបើកទ្វារទទួលស្វាគមន៍រួចជាស្រេច ប្រកបដោយភាពសប្បាយរីករាយ។

ទាំងនេះបង្ហាញពីការគោរពស្រលាញ់ យ៉ាងស្មោះរបស់ពួកគេ ចំពោះ អ្នកនាង គង់ សុជាតិ ដែលជាក់ស្តែងតាំងពីដើមមក ពិធីការិនីវ័យជ្រេសម្រស់បានរូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សម្នាក់ដែលពោរពេញទៅដោយសប្បុរសធម៌។

ព្រមទាំងទឹកចិត្តសណ្តោសប្រណី ចំពោះអ្នកដែលនៅជុំវិញខ្លួន និងអាចចាត់ទុកបានថា ជាបុគ្គលម្នាក់ដែលតែងទទួលបានការកោតសរសើរ ពីអ្នកដែលនៅក្បែរខ្លួនផងដែរ៕ 

ទស្សនារូបភាពអនុស្សាវរីយ៍របស់គ្រួសារអ្នកនាង សុជាតិ ដូចខាងក្រោម៖

គង់ សុជាតិ និង ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ