នាថ្ងៃអាទិត្យទី១៥ ខែ ធ្នូនេះនៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ខុសប្លែកពីសប្តាហ៍មុន ដោយមានតារាកិត្តិយសចូលរួមគឺកញ្ញាឯកកម្ពុជា។ កញ្ញាឯកទាំងប្រាំរូបនេះ នឹងមកបង្ហាញសមត្ថភាពពិសេសផ្ទាល់ខ្លួនដែលបានយកទៅប្រកួតលើ ឆាកអន្តរជាតិលើឆាក “ស៊ីអារម្មណ៍”

កញ្ញាឯកទាំង៥រូបដែល នឹងមានវត្តមានក្នុងកម្មវិធីស៊ីអារម្មណ៍មាន ៖ កញ្ញា ប៊ី សុធារី (ចំណាត់ថ្នាក់លេខ១) កញ្ញា អែម គុណថង (ចំណាត់ថ្នាក់លេខ២) កញ្ញា ឆាយ នីតា (ចំណាត់ថ្នាក់លេខ៣) កញ្ញា លី ណៃស៊ីម (ចំណាត់ថ្នាក់លេខ៤) និង កញ្ញា ប៉ែន ពុណ្ណវឌ្ឍន៍ (ចំណាត់ថ្នាក់លេខ៥)។

ពាក្យថា កញ្ញាឯក ប្រាកដជាស្រីស្អាត ដំណើរល្វត់ល្វន់ ប៉ុន្តែបើក្រឡេកមកមើលការបង្ហាញសមត្ថភាពពិសេស ដែលកញ្ញាឯករបស់យើងយក មកបង្ហាញក្នុងកម្មវិធី ប្រិយមិត្តនឹងរឹតតែនឹកស្មានមិនដល់ និងមិនសរសើរមិនបាន ។ នៅមានរឿងពិសេសមួយទៀតដែលប្រិយមិត្តក៏ដូចជាតារាកិត្តិយស និង ភ្ញាក់ផ្អើលព្រមៗគ្នានៅក្នុងកម្មវិធី។

ចង់ដឹងថាតើពួកគាត់ មានសមត្ថភាពពិសេស និងអស្ចារ្យយ៉ាងណា ហើយតើអ្វីដែលអាចធ្វើឲ្យកញ្ញាឯកទាំង៥នាក់ រំជួលចិត្តនិងរំភើបក្នុងកម្មវិធី សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី

«ស៊ីអារម្មណ៍» នាថ្ងៃអាទិត្យខាងមុខនេះ វេលាម៉ោង ១១:០០-១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]