បរទេស៖ នាពេលថ្មីៗកន្លងទៅនេះ សកម្មភាពនៃការរត់ចូលឡាន ដើម្បីសុំប្រាក់សំណងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបណ្តាលឲ្យអ្នកបើកបរទាំងអស់កាន់តែបង្កើនការប្រុងប្រយ័ត្ន ព្រោះតែខ្លាចធ្លាក់ខ្លួនជាជនរងគ្រោះ។

ជាទូទៅ ជនបង្កហេតុ តែងតែរង់ចាំនៅតាមដងផ្លូវដើម្បីសង្កេតមើលថា តើមានរថយន្តណាមួយដែលសមល្មមនឹងអាចឲ្យពួកគេរត់ចូលបានឬទេ។ បន្ទាប់មក នៅពេលដែលមានឱកាសល្អ គេនឹងរត់ចូលតែម្តង។

ទោះជាយ៉ាងណា មុខរបររកស៊ីរបស់ពូកគេជួនកាលក៏កាក់កប ហើយជួនកាលក៏ត្រូវបានគេចាប់ចំនុចខ្សោយបាន ដោយសារតែអ្នកបើកបរមួយចំនួន បានបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងរថយន្តរបស់ពួកគេ៕

ឥឡូវនេះសូមមិត្តអ្នកអាន ទស្សនាវីដេអូខាងក្រោមនេះ ដែលប្រមូលផ្តុំទៅដោយសកម្មភាពរបស់ជនខិលខូចទាំងនោះ៖

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ព្រៃផ្សៃណាស់! គ្រាន់តែចុះហត្ថលេខាលែងលះគ្នាហើយភ្លាម ប្តីកំណាច ចាប់ប្រពន្ធដុតក្បាល (មានវីដេអូ)

ចិន៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៏ថាតក់ស្លុតយ៉ាងខ្លាំង ដោយសារតែគេឃើញមានបុរសម្នាក់ បានដុតភ្លើងទៅលើអតីតភរិយារបស់ខ្លួន ក្រោយការចុះហត្ថលេខាលែងលះគ្នាមិនបានប៉ុន្មានវិនាទីផង។

គួរឲ្យដឹងដែរថា វីដេអូមួយនេះត្រូវបានថតនៅឯកន្លែងចុះសំបុត្រអាពាហ៍ពិពាហ៍មួយនៅក្នុងទីក្រុង Panshi ប្រទេសចិន ដោយដំបូងឡើយគេឃើញមានបុរសជាអតីតស្វាមី បានដើរចេញមក ដោយយកដៃរបស់គេបោសទៅលើភ្លៅដើម្បីពន្លត់ភ្លើងដែលឆេះ រួចក៏ដើរចេញទៅ។

បន្ទាប់មកទៀត គេក៏បានឃើញនារីជាអតីតប្រពន្ធបានដើរចេញមកតាមក្រោយ ដោយមានអណ្តាតភ្លើងកំពុងឆេះសន្ធោរសន្ធៅនៅលើក្បាល ដែលបានបង្កឡើងដោយអតីតស្វាមីរបស់នាង។

ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សម្នានៅកន្លែងកើតហេតុ មានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានប្រញ៉ាប់ប្រញ៉ាល់ចូលទៅជួយនារីរងគ្រោះផងដែរ។

ទោះជាយ៉ាងណា ពូកគេបានចំណាយពេលប្រមាណ ១០វិនាទីដែរ ទើបអាចពន្លត់ភ្លើងដែលឆាបឆេះនេះបាន។

ទោះជាយ៉ាងនេះក្តី មិនមានព័ត៌មានច្បាស់ការណ៍ណាមួយដែលបង្ហាញថា បុរសដែលជាជនដៃដល់នេះ នឹងត្រូវបានទទួលទោសដែរ ឬមួយក៏អត់នៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]