ភ្នំពេញ៖ មិនត្រឹមតែជា តារាសម្តែង និងតារាបង្ហាញម៉ូត ដ៏មានប្រជាប្រិយភាពប៉ុណ្ណោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ជាតារាម្នាក់ ដែលក្លាហាន ប្រឡែងលេងជាមួយនឹងពស់ថ្លាន់ពណ៌លឿងដ៏ធំមួយក្បាល ដោយគ្មានការខ្លាចញញើតបន្តិចសោះតែម្តង។

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានបង្ហោះរូបថត២សន្លឹក នៅក្នុងគណនីហ្វេសប៊ុករបស់នាង ដែលឃើញនាង ស្និទ្ធស្នាលជាមួយនឹងសត្វពស់ដ៏ធំមួយ ហើយថែមទាំងដាក់លើ ក.នាងទៀតផង។

ដោយសារតែឃើញការប្រឡែងលេង ដូចជាមិនខ្លាចនេះផងដែរ ក៏មានអ្នកគាំទ្រភាគច្រើន បានសាកសួរនាងថា "តើជាពស់ពិតមែនទេ?" ព្រោះពួកគេ ឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ដូចជាមិនព្រឺសម្បុរ ក្នុងការកាន់វាបន្តិចសោះ។ ក្នុងនោះដែរ អ្នកនាង ក៏បានធ្វើការឆ្លើយតប ទៅកាន់អ្នកគាំទ្រផងដែរថា នេះជាសត្វពស់ពិតមែន មិនមែនជាពស់ជ័រអ្វីនោះទេ៕

ចុះចំណែកប្រិយមិត្ត ហ៊ានកាន់ប្រឡែងលេងជាមួយនឹង សត្វពស់ថ្លាន់ ដូចអ្នកនាង ចន ច័ន្ទលក្ខិណាដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកូនស្រី អ្នកនាងចន ច័ន្ទលក្ខិណា ទទួលបានសុទ្ធចិញ្ចៀនពេជ្រ។

ក្រោយពីរឿងរ៉ាវបែកបាក់រវាង អ្នកនាងចន ច័ន្ទលក្ខិណា និងអតីតស្វាមី ដែលត្រូវអោយអ្នកនាង មានតួនាទីទំនុកបំរុងកូនតែម្នាក់ឯង ដោយជាឪពុក និងម្តាយផងនោះ អ្នកនាងចន ច័ន្ទលក្ខិណា បានសម្ដែងក្តីរំភើបមួយ ខណៈដែលកូនស្រីរបស់អ្នកនាងឈ្មោះថា ជូលី មានអាយុគ្រប់ ១០ឆ្នាំហើយគិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

ដោយឡែកនៅក្នុងឱកាសដ៏ពិសេសនេះសម្រាប់ជូលី អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាម្តាយ និងកំពុងតែរវល់មមាញឹកនឹងការរកស៊ី ក៏ដូចជាការងារមនុស្សធម៌ផងនោះ ក៏មិនភ្លេចពីថ្ងៃកំណើតរបស់កូនស្រីដែរ ដោយអ្នកនាងបានសរសេរសារមួយនៅលើបណ្តាញសង្គមថា ពេលនេះកូនស្រីរបស់គាត់មានអាយុដប់ឆ្នាំហើយ គិតចាប់ពីថ្ងៃកំណើតទី២៧ ខែធ្នូ ឆ្នាំ២០០៦ មកទល់នឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។ លើសពីនេះទៅទៀតអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានរៀបចំកម្មវិធីជប់លៀងមួយអោយជូលីនៅភោជនីយដ្ឋានមួយកន្លែង ដែលមានការចូលរួមពីមិត្តភក្តិ សិល្បៈករ សិល្បៈការិនីមួយចំនួនផងដែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា