ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា វ៉ាន់ ម៉ូនិច ដែលទើបតែហក់ចូលក្នុងវិស័យសិល្បៈបានប៉ុន្មានឆ្នាំ ក៏ត្រូវបានទទួលស្គាល់ថា ជាតារាស្រីមួយដួងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយភាគច្រើនគេតែងឃើញនាងថតសម្តែងចម្រៀងខារ៉ាអូខេតាមផលិតកម្មនានា និងមានអ្នកគាំទ្រជាច្រើនហូរហែ។

នៅក្នុងដើមខែមករា ឆ្នាំថ្មី២០១៧នេះ កញ្ញា វ៉ាន់ ម៉ូនិច វ៊ិះនឹងជួយរឿងស៊យធំ ព្រោះមានអ្នកខល (Call) ចង់មកបោកលុយតាមទូរស័ព្ទ ប៉ុន្តែជាសំណាងល្អវិញ ដែលកញ្ញា ម៉ូនិច មិនបានចាញ់តាមការបោកបញ្ឆោតរបស់ជនខិលខូចម្នាក់នោះនោះទេ។

ខាងក្រោមនេះជាវីដេអូដែលកញ្ញា ម៉ូនិច បានថតទុក និងបង្ហោះតាមហ្វេសប៊ុកនាង ដើម្បីឱ្យមហាជនបានឃើញ និងបានដឹងពីល្បិចបោកប្រាស់៖

មិនតែប៉ុណ្ណោះ នាងក៏បានសរសេរយ៉ាងដូច្នេះនៅវីដេអូនេះផងដែរ៖

«បោកស្រស់ៗពេកហើយពូ ក្រុមហ៊ុនអីសួរសុទ្ធតែមានប្ដីហើយនៅ ហើយអ្វីដែលសំខាន់ហ៊ានយកឈ្មោះ លោកឧកញ៉ា ជា ចាន់តូ និង លោកជំទាវ ម៉ែន សំអន យកមកប្រើ សូមបងប្អូនទាំងអស់ប្រុងប្រយ័ត្ននឹងលេខមួយនេះ តេមកនិយាយឡើងលែ ហើយជាប់ម៉ាត់រដឹក.....ហើយសុទ្ធតែប្រាប់ទៀតកុំឲ្យយករឿងនេះទៅប្រាប់អ្នកណាទាំងអស់ ព្រោះគាត់អត់ការពារដល់អាយុជីវិតទេ ខ្លាំងណាស់ពូ បោកណាបានបោកទៅ»។

ដូច្នេះ សូមប្រិយមិត្តទាំងអស់គ្នាមានការប្រុងប្រយ័ត្នឱ្យបានល្អ ព្រោះសម័យនេះល្បិចបោកមានច្រើនប្រភេទណាស់ ជាពិសេសគឺការបោកប្រាស់តាមទូរស័ព្ទនេះហើយ៕

កញ្ញា វ៉ាន់ ម៉ូនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច