ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី តារាសម្តែងគ្រងតំណែងតួឯកស្រីច្រើនជាងគេ នៅក្នុងការថតខ្សែភាពយន្តឱ្យផលិតកម្មនៅក្នុងស្រុកប្រចាំឆ្នាំ២០១៦ និងជាតារាស្រីមួយដួង ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងខាងផ្នែកដើរតួក្រមិចក្រមើមគួរឱ្យស្រលាញ់។

បច្ចុប្បន្នប្រជាប្រិយភាព រួមទាំងភាពល្បីល្បាញរបស់តារាស្រីរូបនេះ ក៏នៅតែមានសន្ទុះល្អប្រសើរ គ្មានផលប៉ះពាល់ណាមួយឡើយ ដោយនាងក៏កំពុងតែថតរឿងភាគថ្មីឱ្យស្ថានីយទូរទស្សន៍បាយ័នផងដែរ គឺរឿង «លោកយាយកំពូលស្នេហ៍» ដែលបានចាប់ដៃគូសម្តែងជាមួយនឹងលោក ជា វណ្ណារិទ្ធ។

ប៉ុន្តែកាលពីយប់មិញនេះ មានរឿងមួយបានកើតឡើងចំពោះ អ្នកនាង សុខ សោម៉ាវត្តី ដោយមានអ្នកចង់គំរាមបង្ហោះតាមហ្វេសប៊ុក។ ហេតុនេះទើបធ្វើឱ្យនាងអត់ទ្រាំមិនបាន ទើបបញ្ចេញសារកំហឹង ទាំងយប់នៅលើហ្វេសប៊ុកខ្លួនថា៖

«មានរឿងនិទានពិតមួយចង់និយាយទាំងយប់ តែខ្ជិលនិយាយច្រើន គ្រាន់តែដឹងថាចាប់ផ្ដើមស្អប់មនុស្សស្រវឹងខ្លាំងទៅៗហើយ ស្រវឹងភ្លើ ស្រវឹងមិនដឹងខ្យល់អី និយាយទៅមនុស្សស្រវឹងគឺឆ្កួត ហើយក៏មកបង្កបញ្ហាឲ្យអ្នកដ៍ទៃ... ហើយសុំនិយាយតែមួយម៉ាត់ទេ កុំនិយាយថាខ្ញុំជាតារា ជាមនុស្សរបស់សង្គមរបស់ទស្សនិកជនចង់ឈ្លោះជាមួយខ្ញុំ ហាមាត់ឡើងចង់បង្ហោះតាម social network ឲ្យខ្មាស់គេឥឡូវហើយ អីចង់ល្បីខ្លួនឯងមែន ប្រាប់ទៅចុះថាខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនមែនប្រភេទមនុស្សគេចវេសពីបញ្ហា ហើយបើមិនខុសអ៊ីចឹងផង ទទួលដៃ១០ ជាមួយអ្នកស្រវឹងបំផ្លាញសង្គមដូចជាអ្នកឯង ...»៕

សុខ​ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី