ភ្នំពេញ៖ បើទោះបី កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ មិនទាន់បង្ហើបប្រាប់មហាជនពីទំនាក់ទំនង របស់ពួកគេលើគ្នាយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រជាច្រើននាក់ នៅតែរង់ចាំ និងសង្ឃឹមយ៉ាងខ្លាំង ថាថ្ងៃណាមួយ ពួកគេនឹងអាចបើកចិត្តទូលាយ ស្រលាញ់គ្នាបាន។

ដោយសារតែការស្រលាញ់ និងចូលចិត្ត ទៅលើតារាចម្រៀងទាំងពីរនាក់ បានធ្វើឲ្យអ្នកគាំទ្រ បង្កើតជាទំព័រហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះ របស់សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ ចូលគ្នា ហើយភាគច្រើន ទំព័រហ្វេសប៊ុកមួយនោះ ក៏តែងបង្ហោះនូវរូបថតផ្អែមល្ហែម រវាងអ្នកទាំងពីរជាច្រើនសន្លឹកផងដែរ។

អ្វីដែលសំខាន់ជាងនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុននេះ អ្នកគាំទ្រ បានសរសេរសាររៀបរាប់ អមជាមួយនឹងរូបថតកញ្ញា សុគន្ធកញ្ញា បែរមើលមុខ លោក សុវណ្ណារាជ ដែលខណៈពេលនោះ រូបលោក បានអោនមុខចុះ មិនដឹងថា មានរឿងអ្វី។

ប៉ុន្តែមិនថ្វីនោះទេ ហេតុតែជាអ្នកគាំទ្រពិតប្រាកដ ក៏បានបរិយាយអត្ថន័យនៅក្នុងរូបនោះយ៉ាងក្បោះក្បាយ ចែកចាយទៅកាន់មហាជន ជាមួយនឹងពាក្យសម្តីលេងសើចបន្តិចផងដែរ ដើម្បីឲ្យសាកសមនឹងរូបថត។

ក្នុងនោះដែរ សារនៅលើរូបថត មានអត្ថន័យយ៉ាងដូច្នោះថា៖

"Kanha : ម៉េចធ្វើមុខចឹង? កើតអីមែន ? ឬមួយបងឈឺ?

Reach : បងអត់មានកើតអីទេ

Kanha : បើអត់កើតអី ម៉េចបងធ្វើមុខចឹង ? ដឹងទេ អូនបារម្ភ

Reach : ការពិតទៅបងបារម្ភ ខ្លាចអូនអង្គុយជិតបងសុវត្តិ ភ្លេចខ្វល់ពីបងហ្នឹងណា

Kanha : Ehh... អូនណាភ្លេចខ្វល់ពីបងបាននោះ។ តែនេះនៅសាធារណៈណាបង ញញឹមឡើង។ អូនស្រលាញ់តែបងម្នាក់ទេ

Reach : បងស្រលាញ់អូន ញ៉ា"។

ពិតជាមិនធម្មតា នេះបានហៅជាហ្វេនពិតមែន ដែលចេះបរិយាយពីទឹកមុខរបស់ កំពូលតារាចម្រៀងទាំងពីរ បានយ៉ាងផ្អែមល្ហែមតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ